Episodes 14

2.2K 67 0
                                    

[Hotel room ]

ព្រះអាទិត្យលិចបាត់ទៅ ផ្ទៃមេឃងងឹតក៏ចាប់ផ្ដើមលេបត្របាក់ផែនដីបន្តិចម្ដងៗ សម្លេងទឹករលកបក់បោកទៅមកជាមួយខ្យល់បរិសុទ្ធនៅក្រោមពន្លឺដួងចន្ទយ៉ាងស្រស់ស្អាត។ក្រឡេកមកមើលក្នុងបន្ទប់ដែរមានកម្លោះក្រមុំមួយគូរកំពុង គេងឱបគ្នាយ៉ាងស្អិតរមួតវិញ មើលក៏ដឹងថាពួកគេត្រូវការគ្នាប៉ុណ្ណាកាលបើរាងក្រាស់ក៏ក្រសោបចង្កេះនាងមកផ្អឹបនិងខ្លួនជាប់ ហើយនាងក៏គេងកើយលើដើមដៃរបស់គេ ដោយដៃរបស់នាងក៏ដាក់នៅលើដើមទ្រូងហាប់ណែនរបស់គេដូចគ្នា។

«ហឹមមម»រាងស្ដើក្រហឹមនៅដើមករ មុននិង
បើកភ្នែកឡើងមកតិចៗ ក្នុងបន្ទប់មានតែពន្លឺព្រាលៗដែរចាំងតាមបង្អួចមកប៉ុណ្ណោះ ទើបនាងឈោងដៃទៅចុចកុងតាក់នៅក្បាលគ្រែ សឹមងាកមកសម្លឹងកម្លោះដែរគេងបិទភ្នែកដូចជាលក់ស្រួលណាស់អញ្ចឹង។

នាងមិនរំខានគេ ដោយងើបខ្លួនពីគ្រែដើរមកយកអាវឃ្លុំមកពាក់ជាប់ខ្លួន សឹមដើរទៅទាញវាំងននអោយបើកឡើង មុននិងសម្លឹងទៅមើលផ្ទៃទឹកសមុទ្យដែរមានរលកបក់បោកតិចៗ។

(ខ្ញុំសុំទោសណាម៉ាក់)

នាងបន្លឺឡើងម្នាក់ឯងនៅក្នុងចិត្ត កាលបើអ្វីគ្រប់យ៉ាងក៏ហួសអស់ទៅហើយ គេក៏ជាបុរសដំបូងដែរប៉ាម៉ាក់នាងស្រឡាញ់ទុកចិត្ត និងទទួលបានបេះដូងរបស់នាង ពេលនេះគេក៏ត្រឡប់មកវិញ ត្រឡប់មកលើសឋានៈជាងសង្សារចាស់ ជាឋានៈប្ដីប្រពន្ធតែគេធ្វើ ហើយនាងក៏និងបើកចិត្តទទួលយកគេដូចគ្នា ប្រសិនបើគេក្បត់ឬធ្វើអោយនាងពិបាកចិត្តឡើងម្ដងទៀតគេនិងបានស្គាល់ថ្នាំប៉ូវមិនខាន ព្រោះនាងមិនមែនជានាងកាលពីមុនទេ !!!! នាងសុំទោសម៉ាក់របស់នាងដែររក្សារភាពបរិសុទ្ធមុនពេលរៀបការមិនបាន តែជីវិតនាងមានអ្វីខ្លះដែរបាត់បង់? នាងមិនស្ដាយទេ ព្រោះគ្រប់យ៉ាងសុទ្ធតែមានចំណុចវិជ្ជមាន។

[ចំណុចល្អតែងតែមាននៅក្នុងរឿងរ៉ាវដែរអាក្រក់]

«កង្វល់ចិត្តរឿងអី?»

នាងភ្ញាក់ព្រើតនៅពេលសុខៗស្រាប់តែមានដៃអ្នកណាមិនដឹងមកក្រសោបចង្កេះ តែក៏ធម្មតាវិញនៅពេលដែរគេបន្លឺសំណួរមក។

ម្ចាស់ចិត្ត/My lady ✨🤍រដូវកាលទី1Where stories live. Discover now