Part 6 🍒

1.7K 131 3
                                    

Love in spring season 💗🌸✨
[ស្នេហ៍ក្នុងរដូវផ្ការីក]

សំលេងគ្រល័របាននិយាយចេញមកដោយដំណើរចូលទៅក្នុងដំណាក មិនដឹងថាគេលួចឈរស្តាប់តាំងពីពេលណាទើបបានជាចូលមកសារភាព ។

" អ្នកការពារ " Jimin គេបានភាំងនិងវត្តមានរបស់រាងក្រាស់ មិនគួរណាគេហ៊ានចូលមកប្រឈមមុខបែបនេះទេ

" ខ្ញុំម្ចាស់ជាអ្នកនាំព្រះបុត្រាចេញទៅខាងក្រៅរាជវាំង " Yoongi គ្រាន់តែនិយាយចប់ម្ចាស់ក្សត្រីបានក្រោកឈររួចមានបន្ទូល

" យើងបានតែងតាំងឯងជាអ្នកការពារ គឹអោយឯងការពារបុត្ររបស់យើងកុំអោយយាងទៅណាផ្តេសផ្តាសឯងបានល្មីនិងបញ្ជារបស់យើងហើយ យើងនិងដាក់ទោសឯង " ម្ចាស់ក្សត្រី

" មាតា !! " Jimin មើលទៅគេពិតជាមិនចង់អោយមានអ្នករង់របួសដោយសារតែគេទេ

" សូមម្ចាស់ក្សត្រីដាក់ទោសខ្ញុំម្ចាស់មកចុះ " Yoongi គេពិតជាមិនខ្លាចនោះទេ ព្រោះតែចង់ការពារអ្នកដែលខ្លួនឯងស្រលាញ់

" Min Yoongi " Jimin ទឹកភ្នែកព្រះបុត្រាទន់ខ្សោយបានហូរចុះមកលើផ្ទៃថ្ពាល់

" ឆាប់ចាត់គេអោយយកផ្តៅមក " ម្ចាស់ក្សត្រី ចាត់គេទៅរួចអ្នកបម្រើក៏យកមកដល់

...

" យើងនិងអោយគេវាយឯង 30 រំពាត់ដើម្បីកុំអោយឯងល្មីនិងបញ្ចាទៀត " ម្ចាស់ក្សត្រី

" មាតាកុំអី " Jimin បានព្យាយាមឃាត់តែគ្មានប្រយោជន៍ 30រំពាត់វាយដោយផ្តៅវាពិតជាច្រើនណាស់

" ឆាប់វាយភ្លាមទៅ " ម្ចាស់ក្សត្រីបានបញ្ជាដោយដាច់អាហង្ការ Yoongi បានលត់ជង្គង់ចុះរង់ចាំទទួលពិន័យ

ឆ្វាច់ ឆ្វាច់
មួយរំពាត់ៗវាអាចធ្វើអោយខ្នងរបស់រាងក្រាស់បែកឈាមបាន Jiminគេចាប់ផ្តើមយំ Yoongiបានមើលទៅមុខរបស់រាងស្តើងទាំងមានអារម្មណ៍ថាសប្បាយចិត្ត ដោយសារនេះជាលើកទីមួយហើយដែលឃើញមនុស្សដែលខ្លូនឯងស្រលាញ់យំដោយសារខ្លួន

ឆ្វាច់ ឆ្វាច់
ខ្នងរបស់រាងក្រាស់ពេលនេះវាបានបែកសុទ្ធតែឈាម ឆ្វាច់ ឆ្វាច់ មួយរំពាត់ចុងក្រោយរំពាត់នោះបានបាក់

ស្នេហ៍ក្នុងរដូវផ្ការីក វគ្គ ១💗🌸 (Complete ✔️)Where stories live. Discover now