Part 8

1.4K 112 1
                                    

រាងតូចបានដើរតែម្នាក់ឯងនៅតាមផ្លូវទាំងរាងកាយមើលមិនយល់ រាងកាយតូចស្តើងបានកត់ជង្គង់ចុះទៅលើដីរួចក៏យំតូចចិត្តនិងម្តាយបង្កើតខ្លួនដែលហ៊ានធ្វើបែបនេះដាក់ខ្លួន ។ បន្ទាប់ពីយំរួច Taehyung ក៏បានដួលសន្លាប់ទៅលើដីដោយគ្មានអ្នកណាមកមើលឡើង ៕

[Skip]

Jungkook បានមកផ្ទះរបស់រាងស្តើងដើម្បីមកហៅអ្នកដែលជាសង្សាមើលទំនងប្រហែលជាទៅដើរលេងទៀតហើយ

" Taehyung Tae Tae តើអូននៅផ្ទះទេ ? " Jungkook  បានមើលពីក្រៅរបងផ្ទះមិនឃើញមានអ្នកណាម្នាក់នៅផ្ទះឡើង មិនបង្អង់យូរ Jungkook ក៏បានទៅតាមរក Taehyung
______________________

រាងកាយដែលមានរូបរាងដៃជើងសមនិងដងខ្លួនកំពុងតែដេកលក់ស្តូកស្តឹងនៅលើគ្រែនៅក្នុងបន្ទប់មួយដែលមើលទៅបន្ទប់នោះធំស្អាតប្លែកមានការរៀបចំដូចជានៅក្នុងរាជវាំង ។ ត្របកភ្នែកស្តើងៗបានបើកឡើងបន្តិចម្តងៗរហូតដល់ពេញភ្នែក ៕

" ភ្ញាក់ហើយមែនទេ ??? " ព្រះអង្គម្ចាស់ដែលជារាជទាយាទបានយាងមកអង្គុយនៅក្បែរគ្រែហើយនិយាយដោយញញឹមស្រស់ទៅកាន់អ្នកកំពុងតែសម្រាកកាយ

" ខ្ញុំនៅកន្លែងណានិង ? " Taehyung បានជ្រួញចិញ្ចើមចូលគ្នាទៅកាន់អ្នកនៅចំពោះមុខ

" ឯងកំពុងនៅផ្ទះរបស់យើង " Jimin ព្រះអង្គម្ចាស់តូចបានងើបឈររួចក៏បានដើរទៅចាក់តែទៅក្នុងពែង ចំណែកឯង Taehyung ក៏បានងើបមកអង្គុយដោយឈឺក្បាលព្រោះមិនទាន់បានធូរដាច់នៅឡើយ

" លោកហេតុអីខ្ញុំនៅផ្ទះរបស់លោក " Taehyung

" ខ្ញុំឃើញឯងសម្លាប់នៅតាមផ្លូវទើបខ្ញុំយកឯងមកផ្ទះខ្ញុំតែម្តង " Jimin ភ្លាមក៏មានអ្នកបម្រើបានដើរចូលដោយក្នុងដៃមានកាន់ថាសអាហារ

" ព្រះរាជបុត្រ ក្រយាមកដល់ហើយ " អ្នកបម្រើ

" ទុកត្រង់និងហើយទៅវិញចុះ "

" ព្រះរាជបុត្រ " Taehyung បាននិយាយស្ងាត់ៗតែម្នាក់ឯងតែក៏អាចអោយអ្នកម្ខាងទៀតស្តាប់ឮ

" ពិតមែនហើយខ្ញុំជាព្រះរាជបុត្រ " Jimin ក៏បាននិយាយបែបនេះរួច Taehyung ក៏ប្រញាប់ចុះពីលើគ្រែដែលខ្លួនកំពុងសម្រាកមកអង្គុយនៅលើកន្លែងដើរទៅវិញ

ស្នេហ៍ក្នុងរដូវផ្ការីក វគ្គ ១💗🌸 (Complete ✔️)Onde histórias criam vida. Descubra agora