Hospital
"ផាំង!!!.."វាជាសំលេងគោះតុមួយដ៏ខ្លាំង
"ហេតុអ្វីត្រឹមជាក្មេងស្រីម្នាក់សោះ មិចមិនអាចព្យាបាលនាងបាន ហាស៎!!"??
"បងបានហើយ រឿងនេះគ្មានអ្នកណាចង់អោយកើតឡើងទេបង"??
"អោយខ្ញុំសុំទោសលោក បេសដ៍ដែលមិនអាចព្យាបាលអ្នកនាងតូចបាន តែពួកខ្ញុំខំប្រឹងអស់ពីសមត្ថភាពហើយ ហើយក៏សុំទោសលោកស្រី អាន់ ផងដែរ" លោកគ្រូពេទ្យ
"មិនអីទេខ្ញុំក៏អរគុណលោកគ្រូពេទ្យខ្លាំងណាស់ហើយក៏សុំទោសជំនួសគាត់ផង"លោកស្រី អាន់
"មិនអីទេ តែខ្ញុំអាចសន្និដ្ឋានបានថាអ្នកនាងអាចមានសង្ឃឹមដល់ទៅ4ខែដែរ"លោកគ្រូពេទ្យ
"ខ្ញុំអរគុណលោកគ្រូពេទ្យ"លោកស្រីអាន់
"អាន់បងមិនដឹងត្រូវប្រាប់កូនយ៉ាងមិចទេ បើនាងដឹងនាងទៅជាយ៉ាងណា"លោកបេសដ៍
"អូនក៏មិនដឹងត្រូវធ្វើយ៉ាងមិច តែសំខាន់ពេលនេះកុំទាន់អោយនាងដឹងអី"លោកស្រីអាន់
"អឹម មានតែអច្ចឹងទេ"លោកបេសដ៍ ដកដង្ហើមធំអាណិតដល់កូនស្រីជាទីស្រលាញ់
តែអ្វីដែលអ្នកទាំងពីរបានគិតគ្នានោះវាដូចមិនស្របតាមការគិតទេ មុននេះបន្តិចនៅពេលដែលលោកគ្រូពេទ្យចេញទៅនាងតូចដែលជាមនុស្សដែលគេលើកនិយាយក្នុងប្រធានបទមុននេះបានស្តាប់លឺទាំងអស់ហើយក៏រត់សម្តៅទៅក្នងបន្ទប់ពិគ្រោះជំងឺ ឈរនៅមុខប៉ាម៉ាក់របស់នាងហើយក៏ស្រែកសួរ
"ម៉ាក់ប៉ាវាមិនពិតទេត្រូវទេ"បេសដ៍សី
"សី !!កូនម៉ាក់ៗៗ សុំទោសកូនម៉ាក់ៗៗ ហឹក ហឹក"លោកស្រីអាន់ យំបណ្តើរដើរទៅចាប់ដៃកូនស្រីកម្សត់ថ្នមៗតែត្រូវនាងគ្រវៀសចេញ
"មិនពិត!!!!ហឹក ហឹក ប៉ាមិនពិតទេ"បេសដ៍សី
"សី!!ស្តាប់ប៉ាណាពួកយើងហ្នឹងនៅក្បែរគ្នារហូតណាកូន"លោកបេសដ៍
"ហឹក ហឹក ប៉ាម៉ាក់"បេសដ៍សីរត់ទៅអោបប៉ាម៉ាក់របស់នាងទាំងទឹកភ្នែកជោគ
មួយសន្ទុះពួកគាត់ក៏ត្រឡប់មកផ្ទះវិញហើយក៏សន្យាជាមួយនាងតូចថាហ្នឹងត្រឡប់ទៅស្រុកកំណើតនៅឯកូរ៉េវិញ
AT SEOUL INTERNATIONAL AIRPORT
"សី!!ចៅយាយ"លោកយាយអាន់នី
"លោកយាយ!លោកតា!របស់សី"បេសដ៍សីនាងនិយាយហើយក៏រត់ទៅអោបគាត់ទាំងពីរ
AT BADS's House
"យាយពិតជាសប្បាយចិត្តណាស់ដែលឃើញចៅមកប្រទេសកូរ៉េវិញ"លោកយាយអាន់នី
"ចាចៅក៏សប្បាយចិត្តដែរដែលបានមកជួបនឹងលោកយាយលោកតា"បេសដ៍សី
"ម៉ាក់ខ្ញុំគិតថាចង់នាំសីទៅមន្ទីរពេទ្យនៅ seoul នេះម៉ាក់យល់យ៉ាងម៉េចដែរ?"លោកស្រីអាន់
"អឹម ម៉ាក់ក៏យល់បែបនេះដែរកូន"លោកយាយអាន់នី
"តែម៉ាក់កូនមិនចង់ទៅពេទ្យទេម៉ាក់ក៏ដឹងថាកូនចាញ់ក្លិននៅទីនោះ"បេសដ៍សី
"សី!!កូនយ៉ាងណាម៉ាក់សុំបានទេកូន"លោកស្រីអាន់
"ok កូនយល់ព្រម"បេសដ៍សី
At seoul hospital
"លោកគ្រូពេទ្យតើអាចប្រាប់ខ្ញុំពីរយៈពេល របស់កូនសីបានទេ?"លោកស្រីអាន់
"ខ្ញុំសង្ឃឹមថាអ្នកនាងតូចជួយតាំងអារម្មណ៍អោយមាំព្រោះមុននេះលោកស្រីអាន់ប្រាប់ថានៅឯ Russia អ្នកនាងតូចអាចមានសង្ឃឹម4ខែទៀតតែមិនទេ គឺតែ1ខែទៀតប៉ុណ្ណោះ"លោកគ្រូពេទ្យ
"ហាស៎1 ខែទៀតអច្ចឹងហេស!!ហាហាមិនពិតទេវាយូរណាស់បើជ្រុលជាស្លាប់ហើយហេតុអីក៏មិនស្លាប់អោយលឿនទៅ"បេសដ៍សីនិយាយហើយក៏រត់ចេញពីមន្ទីរពេទ្យតែម្តង
"សី!កូនកុំគិតអីបែបនេះកូន"លោកស្រីអាន់និងគ្រួសារក៏រត់ទៅតាម
តែនាងតូចបានរត់សំដៅទៅឡានមួយដែលជិះចូលមកមន្ទីរពេទ្យហើយក៏....
At Bantang
"huyng!"ថេយ៉ុង
"ហាស៎ហាស៎!!វាស្អីឯងអាថេ"ជីន
"ខ្ញុំមកប្រាប់ថាខ្ញុំទៅបើកថ្នាំនៅមន្ទីរពេទ្យសិន"ថេយ៉ុង
"អឺទៅក៏ទៅៗតែត្រូវប្រយ័ត្នខ្លួនផងបើជាArmyមិនអីទេតែយើងខ្លាចតែពួកអ្នកគាំទ្ររោគចិត្ត"ជីន
"បាទយ៉ុង!"ថេយ៉ុងក៏ទាញសោរឡានចេញទៅបាត់
គ្រាន់តែដល់ផ្លូវបត់ចូលមន្ទីរពេទ្យមិនដឹងជាក្មេងមកពីណារត់សំដៅមកឡានរបស់គេហើយ ផាំង!!នាងតូចក៏រមៀលមកម្ខាងនៃផ្លូវ
"អឺ!!!!"ថេយ៉ុង
"សី!!កូនម៉ាក់"លោកស្រីអាន់
To be continue 😍💜
Thank you everyone for read and vote fr all of my novel and please vote and comment about this story
Thank you💜💫
chu_bi
YOU ARE READING
I NEED YOU (Complete ✔️)
Short Storystory behind a little girl who have wonderful destiny but sadless her ..... so it's a short novel for 2 part orr more than that សាច់រឿងដែលទាក់ទងនឹងក្មេងស្រីម្នាក់ដែលមាននិស្ស័យអស្ចារ្យតែសោកស្តាយដែលនាង... BTS OT7 . អេរីណា បេសដ៍សី(Bassy)