please Enjoy your reading💖🙏
AT BADS'S House
"លោកប៉ាអ្នកម៉ាក់កូនឡើងទៅសម្រាកហើយ"បេសដ៍សីនិយាយហើយក៏ឡើងទៅស្របហ្នឹងលោកស្រីអាន់ក៏សួរពីរឿងដែលទៅស្នាក់នៅផ្ទះរបស់ថេយ៉ុង
"ឈប់សិនកូន!ចុះរឿងដែលកូនត្រូវរើរទៅនៅផ្ទះរបស់ថេយ៉ុងវិញ"លោកស្រីអាន់
"កូននឹងប្រាប់ពេលដែលចុះមកញុាំបាយវិញ"បេសដ៍សី
"ចាអ៊ីច្ចឹងក៏ល្អដែលកូនសម្រាកចុះ"លោកស្រីអាន់
In Bassy 's room
របស់របរដែលនៅលើតុទូសម្អាងត្រូវគ្រវាសធ្លាក់ទាំងអស់ដោយស្នាដៃរាងតូច
"ហុឹក ហុឺ ហេតុអីពេលដែលខ្ញុំមិនទាន់ដឹងថានឹងមានជីវិតបន្តទៀតយូរឬក៏ឆាប់មិញក៏មិនចេញមកអោយឃើញហេតុអីនៅពេលដែលខ្ញុំជិតលែងមានដង្ហើម ហើយ ទើបតែបញ្ចេចមុខ ហាស!!ហុឹក ហុឺ គីម ថេយ៉ុង ឬក៏ខ្ញុំត្រូវជួបជាមួយពួកលោកទាំងប្រាំពីរអ្នក ជាពេលដែលជួបលាគ្នា ហុឹកហុឺ តែបើខ្ញុំត្រូវជួបជាមួយពួកលោកហើយ ហុឹក ខ្ញុំសំុទោស ព្រោះខ្ញុំមិនចង់អោយពួកលោកមកមានការចងចាំល្អពីក្មេងស្រីម្នាក់នេះ"បេសដ៍សីនិយាយផងយំផង បន្ទាប់មកក៏សម្រាចចិត្តទៅបន្ទប់ទឹក ហើយក៏ចុះទៅញុាំបាយ
នៅខាងក្រោម
"អូ !កូនសីមកញុាំបាយមកកូន ថ្ងៃនេះសុទ្ធតែជាម្ហូបដែលកូនចូលចិត្ត"លោកស្រីអាន់
"ចាម៉ាក់"បេសដ៍សី
នៅពេលបញ្ចប់អាហារពេលល្ងាច
"ម៉ាក់កូនសម្រចចិត្តរួចហើយថាហ្នឹងរើរទៅនៅផ្ទះរបស់អឺ"បេសដ៍សី
"ផ្ទះរបស់ថេយ៉ុង កូន"លោកស្រីអាន់
"អឺ ចាម៉ាក់"បេសដ៍សី
"ចាំម៉ាក់ខលទៅប្រាប់គេណាកូន"លោកស្រីអាន់
Morning
នាងតូចចុះមកទទួលទានអាហាររួចហើយក៏ចូលទៅនិយាយជាមួយលោកស្រីអាន់និងលោកបេសដ៍
"ម៉ាក់ប៉ាកូនមានរឿងចង់និយាយជាមួយមុននឹងកូនត្រូវរើរទៅនៅផ្ទះរបស់គេ"បេសដ៍សី
"មិនអីទេកូននិយាយមក"លោកបេសដ៍
"ថ្ងៃដែលកូនទើបតែដឹងខ្លួនកូនបានលឺអ្នកម៉ាក់និយាយពីជំងឺរបស់កូន តែមិនបាច់ភ័យថាកូននឹងធ្វើអីទេ គ្រាន់តែចង់អោយអ្នកទាំងពីរកុំប្រាប់រឿងនេះទៅគេអោយសោះ"បេសដ៍សី
"បើវាជាការសម្រេចចិត្តរបស់កូនហើយម៉ាក់ក៏យល់ព្រម"លោកស្រីអាន់
"កូនអរគុណម៉ាក់ហើយ"បេសដ៍សីនិយាយហើយក៏លូកដៃអោបម៉ាក់យ៉ាងកក់ក្តៅ
មិនយូរប៉ុន្មានក៏មានឡានទំនើបមួយគ្រឿងបើកចូល
បន្ទាប់ពីចតរថយន្តរួចរាល់ហើយក៏លេចរូបរាងខ្ពស់សង្ហាចុះមកយ៉ាងស្វាហាប់ និងមុឺងម៉ាត់ជាមួយនឹងអាវសឺមីពណ៌ខៀវដុតកិបដៃព្រមទាំងខោពណ៌ខ្មៅ
ហើយក៏លេចឡើងនូវរាងចំណាស់មកទទួលយ៉ាងកក់ក្តៅ
"ក្មួយថេមកហើយ"លោកស្រីអាន់
"ជំរាបសួរអ្នកមីង"ថេយ៉ុង
នៅពេលចូលមកក្នុងផ្ទះមើលពីខាងក្រៅដូចជាសាមញ្ញតែពេលដែលចូលក្នុងទើបដឹងថាវាពិតជាអស្ចារ្យ របៀបន័យការតុបតែងផ្ទះមើលទៅថ្លៃថ្នូរ ត្រជាក់ភ្នែកសាកសមនឹងម្ចាស់ផ្ទះដែលចុះមកដំណើរស្វាហាប់ ហំហួន និង មុឺងម៉ាត់សមជាបុរសដែលជោគជ័យក្នុងវិស័យជំនួញល្បីមួយរូប រួចក៏ស្រដីឡើង
"អា៎ ថេយ៉ុង ក្មួយមកដល់ហើយ"លោកបេសដ៍
"ជំរាបសួរលោកពូ"ថេយ៉ុងនិយាយហើយក៏អោនគោរពអ្នកដែលមានវ័យចណាស់ដូចលោកប៉ាខ្លួន
"អឺ ជេគទៅហៅកូនសីមក"លោកស្រីអាន់
"មិនបាច់ទៅហៅទេខ្ញុំមកដល់ហើយ"បេសដ៍សីចុះមកព្រមជាមួយនឹងអាវស្បៃររលុងដៃតូចពណ៌ខៀវដុតខោស្បែកពណ៌ខ្មៅព្រមទាំងអាវក្រៅស្បែកនិងស្បែកជើងកែងពណ៌ខៀវព្រមដែរ ដោយមានកាន់វ៉ាលីតូចពណ៌ខ្មៅ វាកាន់តែធ្វើអោយនាងតូចកាន់តែស្រស់ស្អាត ជាពិសេសធ្វើអោយមនុស្សម្នាក់ភ្លឹកនឹងសម្រស់របស់នាងថ្ងៃមុនឃើញដេកនៅក្នុងបន្ទប់អ្នកជំងឺមុខសស្លេកដូចអត់ឈាមហើយមេចថ្ងៃនេះខុសគ្នាដាច់បែបនេះ
"លោក លោក!!"បេសដ៍សី ស្រែកហៅអ្នកដែលកំពុងភ្លឹក
"អ៎អូ បាទ"ថេយ៉ុង
"ពួកយើងទៅបានហើយមែនទេ"បេសដ៍សី
តាមផ្លូវ
ក្នុងឡានមានសភាពស្ងប់ស្ងាត់លឺតែសម្លេងដកដង្ហើមមិនយូរប៉ុន្មានដោយយល់ថាវាដូចជាស្ងាត់ទើបអ្នកកំលោះចាប់ផ្តើមមុន
"អឺខ្ញុំសុំសួរអ្នកនាងពីរបីសំនួរបានទេ"ថេយ៉ុង
"សួរអី"បេសដ៍សីឆ្លើយដោយមិនមើលមុខ
"អ្នកនាងមានឈ្នោះអ្វី?"ថេយ៉ុង
"អេរីណា បេសដ៍សី"បេសដ៍សី
"អឺអ្នកនាងអាយុប៉ុន្មាន?"ថេយ៉ុង
"18ឆ្នាំ"បេសដ៍សីឆ្លើយមួយម៉ាត់ៗ ទើបធ្វើអោយអ្នកសួរលែងហ៊ានសួរ
Bantang's house
"អ្នកទាំងអស់គ្នាខ្ញុំមកដល់ហើយ"ថេយ៉ុង
"អូពួកគេមកហើយ"ជីន
"អ្នកទាំងអស់គ្នានេះគឺបេសដ៍សី មនុស្សស្រីដែលខ្ញុំប្រាប់អ្នកទាំងអស់គ្នា"ថេយ៉ុង
"អូ សួស្តី"ណាមជុន ពួកគេទាំងប្រាំនាក់និយាយសួស្តីទៅកាន់បេសដ៍សីគ្រប់គ្នាលើកលែងតែជុងហ្គុក ព្រោះគេសង្កេតមើលទៅមុខរបស់បេសដ៍សីដូចជាមិនចង់និយាយសួស្តីមកកាន់ពួកគេទើបគេមិនចង់និយាយជាមួយ
"សួស្តី"សំឡេងតូចពីរម៉ាត់បានបញ្ចេញមកទោះបីជាមាត់និយាយថាសួស្តីតែមុខវិញមិនបាច់មើលដូចគេយកទៅធ្វើបាប បេសដ៍សីនិយាយហើយមិនទាំងមើលមុខរបស់ពួកគេផងវាកាន់តែអោយជុងហ្គុកខឹងនាងលើសដើម
"លោក អឺលោកថេយ៉ុងឯណាបន្ទប់ខ្ញុំ?ខ្ញុំអស់កម្លាំងចង់សម្រាក"បេសដ៍សីនិយាយទៅថេយ៉ុងទាំងមិនសូម្បីតែមើលមុខរបស់គេ វាធ្វើអោយពួកគេទាំង6នាក់ហួសចិត្តលើកលែងតែម្ចាស់សាមីខ្លួនដែលត្រូវចោទសួរមិនសូវជាប្រតិកម្ម
"ខ្ញុំ ខ្ញុំនឹងជូនអ្នកនាងទៅមកតាមខ្ញុំមក"ថេយ៉ុង
បន្ទាប់ពីជូនបេសដ៍សីចូលបន្ទប់ហើយក៏ត្រូវចេញមកនិយាយជាមួយបងៗគេទាំង6នាក់ គេអាចនឹងដឹងថាមុននឹងពួកគេអាចមានរឿងចង់និយាយ
"អាថេ "ជីមីននិយាយមុនគេព្រមទាំងសម្លឹងមុខថេយ៉ុងហើយសើចបែបហួសចិត្ត
"ហុឹម"មួយម៉ាត់យ៉ាងខ្លីពីម្ចាស់សាមីខ្លួន
"ខ្ញុំដឹងថាយ៉ុងដឹងថាខ្ញុំចង់និយាយពីអីហើយ"ជុងហ្គុក
"អាថេយើងមិនយល់ទេឯងទៅយកនាងមកធ្វើអីបើតែមើលមុខឯងមិនមើលផង"ជីន
"ពិតហើយខ្ញុំជាមនុស្សដែលរួសរាយណាស់ចូលចិត្តនិយាយជាមួយអ្នកដទៃ តែនាងតូចម្នាក់នេះបែរជាពេលឃើញមុខភ្លាមដឹងថាមុខដូចងាប់មិនចេះរាប់អាណាបាត់ហើយ"ជុនហ្គុក
(មើលបងគុកថាអោយកូនស្រីAdminឈឺៗហា)(>_<)
"អ្នកទាំងអស់គ្នាក៏ដឹងថាខ្ញុំយកនាងមកទីនេះក៏ព្រោះអ្វី!ជឿខ្ញុំទៅនាងហ្នឹងនៅទីនេះតែមួយខែទេពួកយើងគួរតែយកពេលជួយនាងអោយមានការចងចាំវិញទៅ"ថេយ៉ុង
"អ្នកទាំងអស់គ្នាធ្វើចុះ ខ្ញុំសុំដកខ្លួនមិនចូលរួមទេ"ជុងហ្គុកនិយាយហើយដើរចញទៅបាត់
"មិនបាច់ខ្វល់ពីអាជុងទេអាថេ តោះទៅធ្វើអីញុាំ"ជីននិយាយហើយក៏គោះស្មាថេយ៉ុងតិចៗ
នៅពេលពួកគេធ្វើអាហារហើយថេយ៉ុងក៏ទៅហៅបេសដ៍សី តែក៏ទទួលពាក្យបដិសេដពីនាង
គេក៏មកវិញបន្ទាប់មកក៏ត្រូវជុងហ្គុកសួរ
"យ៉ាងមិចហើយព្រះនាងរបស់យ៉ុង យាងមកបរិភោគអាហារទេ?"ជុងហ្គុកសួរទៅថេយ៉ុងបែបឌឺហើយក៏ត្រូវប្រគេនមួយដៃកណ្តាលក្បាលពីជីនភ្លាមៗ
"នាងថាមិនឃ្លានទេ"ថេយ៉ុងនិយាយហើយក៏ទម្លាក់ខ្លូនអង្គុយញុាំបាយជាមួយគ្នា
ម៉ោង11p.m
"គ្រូក គ្រូក ហ៉ើយអាពោះឆ្កួតអើយមិចមកកូរនៅពេលនេះដំបូងខ្លាំងណាស់ ហុឹសបើជ្រុលជាចិត្តមាំហើយហេតុអីក៏មកកូពេលនេះហ៉ើយ"បេសដ៍សីរអ៊ូហើយក៏ចេញមករកអីញុាំតែមិនប្រយ័ត្នក៏បិះក្រឡាច់ជើងដួលគង់តែមានដៃមាំមួយគូមកត្រគងចង្កេះជាប់
បេសដ៍សីបើកភ្នែកភ្លឹសៗសម្លឹងមើលទៅរាងក្រាស់ដែលឈរត្រកងចង្កេះនាងម៉ាយូរ
"អ្នកនាងល្មមងើបចេញបានរឺនៅ?"ថេយ៉ុង
"អឺ អឺអ្នកណាអោយលោកមកជួយខ្ញុំ"បេសដ៍សីនិយាយទាំងសម្លក់ទៅរាងក្រាស់ដែលខំជួយនាង
"ហុឹស អ្នកណាកើតថីនេះខ្ញុំខំជួយហើយនៅមកថាអោយទៀត"ថេយ៉ុងនិយាយបែបហួសចិត្តទៅកាន់បេសដ៍សី
"លោក លោកមកធ្វើអី"បេសដ៍សី
"ក៏គិតថានាងអាចនឹងឃ្លានពេលយប់ទើបចេញមកមើលនឹងហើយ"ថេយ៉ុង
"អ៎ អរគុណ "បេសដ៍សីនិយាយទាំងមុខងាប់ទៅកាន់ថេយ៉ុង
ពេលវេលាចេះតែរំកិលទៅមុខលឿនធ្មេញបើកៗនាងនៅជាមួយគេជិតពីរសប្តារហ៍ហើយតែនាងបានធ្វើអោយពួកគេមិនពេញចិត្តច្រើនប្រើសម្តីគំរុះគំរើយត្រគោះបោះបោក
"បេសដ៍សីចញមកញុាំបាយមកខ្ញុំយកអាហារមកអោយ"ថេយ៉ុង
"ខ្ញុំប្រាប់ហើយថាខ្ញុំមិនញុាំ"បេសដ៍សី និយាយហើយក៏ក្រវាសថាសអាហារបែកខ្ចាយសំណាងហើយថ្ងៃនឹងមានតែគេនៅផ្ទះបើពួកគេទាំង6នាក់នៅដឹងតែបេសដ៍សីលែងមានកន្លែងជ្រកហើយ ជាពិសេសជុងហ្គុក
"ហុឹស នេះនាងស្អប់ខ្ញុំដល់ថ្នាក់នេះផងហេស"ថេយ៉ុងនិយាយទាំងញញឹមចម្អក់
"អឺ ខ្ញុំ ខ្ញុំ ត្រូវហើយខ្ញុំមិនចូលចិត្តពួកលោកទេជាពិសេសលោកគីម ថេយ៉ុង"បេសដ៍សីផាំងបន្តិចមុននឹងស្រែកដាក់ទៅគេវិញ
"ខ្ញុំទៅធ្វើអីអ្នកនាងបានជាស្អប់ពួកយើងដល់ថ្នាក់នេះ ហាស"ថេយ៉ុងក៏ស្រែកទៅបេសដ៍សីវិញទាំងទឹកមុខពិបានយល់មានអារម្មណ៍ដូចជាខកចិត្តនឹងពាក្យរបស់នាង
"លោកមិនបាច់ចង់ដឹងទេ"បេសដ៍សីនិយាយហើយក៏បិទទ្វារបន្ទប់ថេយ៉ុងមានអារម្មណ៍ដូចគេចាក់គេមិនយល់ទេហេតុអីក៏សុខ ៗទៅស្រឡាញ់ក្មេងស្រីដែលស្រែកថាស្អប់គេពេញពេញមាត់ទេ មិនបាច់ភ័យថាថេយ៉ុងនឹងដេញបេសដ៍សីចេញពីផ្ទះទេព្រោះថេយ៉ុងមិនចង់អោយនាងចាកចេញពីគេ
ក្រឡេកមើលអ្នកនៅក្នុងបន្ទប់វិញ នាងតូចសឹងតែទប់លំនឹងខ្លួនឯងមិនរួចទឹកភ្នែកហូរដូចបាក់ទំនប់
"សុំទោសអោយសីសុំទោស ហុឹកហុឹកសីធ្វើបែបនេះក៏ដើម្បីពួកលោក"
គ្រប់យ៉ាងធ្វើចេញមកវាតែងតែមានហេតុផល ទោះទង្វើដែលនាងធ្វើដាក់វាធ្ងន់ធ្ងរតែក៏ព្រោះតែដើម្បីអ្នក
ដើម្បីបង
Thank you for your reading. please vote and comment about this short story line .💖🙏 And waiting for End part💖
YOU ARE READING
I NEED YOU (Complete ✔️)
Nouvellesstory behind a little girl who have wonderful destiny but sadless her ..... so it's a short novel for 2 part orr more than that សាច់រឿងដែលទាក់ទងនឹងក្មេងស្រីម្នាក់ដែលមាននិស្ស័យអស្ចារ្យតែសោកស្តាយដែលនាង... BTS OT7 . អេរីណា បេសដ៍សី(Bassy)