ENDING PART

298 13 2
                                    

Enjoy your reading ☺️❤️🥀
Morning
"ហុឹម ហុឹម " ថេយ៉ុងភ្ញាក់ឡើងរាវរករាងតូចដែលយប់មិញពួកគេបានប្រលោមស្នេហាជាមួយគ្នាតែបែរជាមិនប៉ះអ្វីក្រៅពីពូក
ថេយ៉ុងស្ទុះងើបឡើងទូរស័ព្ទទៅរកបងប្អូនរបស់គេតែគ្មានអ្នកណាមួយឃើញឡើយ
ពួកគេសម្រេចចិត្តទូរស័ព្ទទៅបេសដ៍សីតែគ្មានអ្នកលើក មួយសន្ទុះក្រោយមកក៏មានអ្នកទទួល
"អាឡូ សីពេលនេះអូននៅឯណា?"ថេយ៉ុងនិយាយទៅកាន់អ្នកម្ខាងទៀតយ៉ាងលឿនតែដូចគ្មានអ្វីតបសោះក្រៅពីលឺសម្លេងយំ របស់អ្នកម្ខាង
"សី សីមែនទេ?សីកើតអី"ថេយ៉ុង
"ហុឹក ហុឹក ក្មួយថេយ៍ពេលនេះកូនសីកំពុងនៅមន្ទីរពេទ្យក្រុងប៊ូសាន"លោកស្រីអាន់ឆ្លើយទាំងយំអណ្តឹតអណ្តក
"អ្នកមីងសីកើតអី"ថេយ៉ុងសួរទៅដោយបង្ហាញពីទឹកមុខភ័យ
"ហុឹក ហុឹក កូនសីមានជំងឺមហារីកខួរក្បាលដំណាក់កាលចុងក្រោយ"លោកស្រីអាន់និយាយភ្លាមថេយ៉ុងធ្វើអោយធ្លាក់ទូរស័ព្ទភ្នែកចាប់ផ្តើមស្រវាំងដោយសារទឹកភ្នែកហូរមកឥតឈប់ធ្វើអោយបងបងរបស់គេភ័យ
"Hyung សី..សីកើតអី?"ជុងហ្គុកនៅពេលឃើញថេយ៉ុងបែបនេះក៏សួរដោយសម្លេងញ័រ
"បេសដ៍សីនៅមន្ទីរពេទ្យក្រុង"ថេយ៉ុងឆ្លើយហើយក៏អាក់ត្រឹមហ្នឹងទើបត្រូវជីនសួរថែម
"ហេតុអីក៏នៅមន្ទីរពេទ្យអាថេយ៍"ជីន
"ហុឹក នាងកើតជំងឺមហារីកខួរក្បាលដំណាក់កាលចុងក្រោយ"ថេយ៉ុងនិយាយចប់ម្នាក់ចាប់ផ្តើមទន់ដៃទន់ជើងបន្ទាប់មកក៏ចេញពីសមុទ្រសំដៅមកទីក្រុង
មន្ទីរពេទ្យ
"អ្នកមីង បេសដ៍សីយ៉ាងមិចហើយ"ថេយ៉ុងចោទសួរទៅរាងចំណាស់ទឹកមុខក្រៀមក្រំ
"នៅក្នុងបន្ទប់ICUនៅឡើយទេក្មួយ"លោកស្រីអាន់
"អ៎នោះលោកគ្រូពេទ្យចេញមកហើយ"ជុងហ្គុក
"លោកគ្រូពេទ្យកូនខ្ញុំយ៉ាងមិចហើយ"លោកបេសដ៍
លោកគ្រូពេទ្យមិននិយាយអីក្រៅពីក្រវីក្បាលអាចបញ្ជាក់បានថាគ្មានសង្ឃឹមទេ ហើយគាត់ក៏និយាយ
"អ្នកទាំងអស់គ្នាអាចចូលទៅមើលអ្នកនាងតូចបានព្រោះនាងដឹងខ្លួនហើយ"លោកគ្រូពេទ្យដើរចេញទៅបាត់ លោកស្រីអាន់និងក្រុមគ្រួសារក៏ដើរចូល
"កូនសី ហុឹក ហុឹក"លោកស្រីអាន់យំកាន់ប្រអប់ដៃកូនស្រី
"ម៉ាក់ ហុឹក ប៉ា លោកយាយ លោកតា "បេសដ៍សីញញឹមទៅរកពួកគេទាំងទឹកភ្នែក
"ពួកយើងស្រឡាញ់កូនហុឹកកូនសី"លោកបេសដ៍សឹងតែទន់ជង្គុងលោកមិនដែលជួបអារម្មណ៍ក្តុកក្តួលខ្លាំងបែបនេះ កូនស្រីតែម្នាក់បែរជាមានអាយុខ្លីទៅចោលពួកគាត់
ចេញពីបន្ទប់អ្នកជំងឺហើយលោកស្រីអាន់ក៏អោយពួកគេទៅផ្លាស់សម្លៀកបំពាក់ទៅព្រោះត្រូវបញ្ជូននាងតូចទៅផ្ទះនៅឯប៊ូសាននេះ
Bads's house
នៅក្នុងបន្ទប់បេសដ៍សីដែលក្នុងនោះមានលោកស្រីអាន់ និង លោក បេសដ៍ ព្រមទាំងលោកយាយលោកតាផងដែរ
"ម៉ាក់ប៉ាលោកយាយលោកតាថែខ្លួនផងណាកូនបារម្ភពីអ្នកទាំងអស់គ្នា ហុឹក ហុឹក"នាងតូចខំប្រឹងញញឹមទាំងដែលទឹកភ្នែកហូរចុះមករហូត
"ហុឹក ហុឹក កូនសីម៉ាក់"លោកស្រីអាន់សែនអាណិតកូនស្រីម្នាក់នេះជាពន់ពេក ហើយក៏ដើរទៅអោបកូនស្រីយ៉ាងកក់ក្តៅដោយនិយាយថា
"ម៉ាក់ស្រឡាញ់កូនណាស់ សី ហុឹក ហុឹក"លោកស្រីអាន់និយាយហើយលោកបេសដ៍ក៏ចូលទៅអោបកូនស្រីរបស់ខ្លួន បន្ទាប់មកជាលោកតាលោកយាយបន្ទាប់មកទៀត សីក៏ខំប្រឹងនិយាយទៅក្រុមគ្រួសារខ្លួន
"អេរីណា បេសដ៍សី ស្រឡាញ់អ្នកទាំងអស់គ្នា"បេសដ៍សី និយាយទាំងដង្ហក់ខ្យល់
បន្ទាប់ពីនិយាយជាមួយគ្រួសារហើយ កម្លោះទាំងប្រាំពីរដើរចូលព្រមគ្នាដោយម្នាក់ៗមានទឹកមុខមិនសប្បាយចិត្ត
"សី ចាំបងបានទេ?មនុស្សប្រុសម្នាក់ដែលអូនចង់អោយបងបង្រៀនបង្កើតភ្លេងនោះអី "យ៉ុនគីនិយាយទាំងចាប់ដៃនាងល្អិតជាប់
"ហុឹក ហុឹក សី..សីចាំបានបងគឺ MIN YOONGI ជាមនុស្សប្រុសដែលSavageជាងគេ ហាហា៎"បេសដ៍សីសើចទាំងទឹកភ្នែកនៅតែហូរចុះមក
"បងស៊ូហ្គាតើសីអាចសុំអោបបងបានទេ?"បេសដ៍សី
"ហុឹស បាន ប្រាកដជាបាន ហុឹក"ទីបំផុតបុរសបេះដូងថ្មម្នាក់នេះត្រូវទន់ជ្រាយភ្លាម យុ៊នគីក៏ចូលទៅអោបនាងតូច
បន្ទាប់មកដល់វេនណាមជូនរហូតដល់ជុងហ្គុក
"សី ស្គាល់បងដែលទេហា៎"ជុងហ្គុកសួរទាំងរក្សាទឹកមុខមាំមិនប្រែ
"សី ស្គាល់ហើយចាំច្បាស់ទៀតហុឹក ហុឹក បងជុង"បេសដ៍សីនិយាយហើយជុងហ្គុក ក៏ក្រសោបរាងកាយតូចមកអោបហ់យទឹកភ្នែកដែលខំទប់ពេលនេះគេក៏ហូរចុះមក
អ្នកដែលចូលមកចុងក្រោយក៏ជាបុរសតែម្នាក់ដែលនាងស្រឡាញ់ខ្លាំងបរុសជាទីស្រឡាញ់របស់នាង
"ថេយ៍ហុឹក ហុឹក "បេសដ៍សីហៅឈ្មោះរបស់គេទាំងទឹកភ្នែក
"យ៉ា!!សីរបស់បងយំមិនស្អាតទេលឺទេញញឹមឡើងហើយសម្លឹងមកបង"ថេយ៉ុង
"ហុឹក ហុឹក ថេយ៍អូនសុំទោស សុំទោសគ្រប់យ៉ាង"បេសដ៍សី
"អូនសុំទោសធ្វើអីបើអូនមិនបានធ្វើអ្វីខុសផង"ថេយ៉ុងលើកដែទៅជូតទឹកភ្នែករបស់នាងតូចថ្នម ៗ
"ថេយ៍បងត្រូវចាំថាពេលអូនមិននៅបងត្រូវចេះមើលថែខ្លួន រកមនុស្សស្រីម្នាក់ដែលល្អជាងអូន "បេសដ៍សីនិយាយមិនទាន់ចប់ថេយ៉ុង
ក្រសោបក្បាលរបស់នាងតូចផ្អឹបបបូរមាត់នឹងបបូរមាត់នាងតូច
"ឈប់និយាយរឿងនេះទៅអូនត្រូវចាំថាបងមានតែអូនម្នាក់ទេហឹម"ថេយ៉ុងញញឹមដាក់ទៅបេសដ៍សីដោយទឹកមុខខូចចិត្ត
"សីអូនចង់ដឹងរឿងមួយទេ"ថេយ៉ុង នោយាយហើយនាងតូចក៏ងក់ក្បាល
"បងស្រលាញ់អូន ស្រឡាញ់ខ្លាំងទៀតហុឹកអូនដឹងទេ"ថេយ៉ុងនិយាយហើយក៏ក្រសោបរាងកាយតូចមកអោបជាប់ទ្រូង
រំលងបានមួយម៉ោងនាងតូចដែលជាព្រះនាងរបស់គេក៏ទៅបាត់ទៅហើយនាងទៅចោលពួកគេហើយ
In Busan
ព្រះអាទិត្យជិតលិចនៅក្បែរសមុទ្រធ្វើអោយមនុស្សគ្រប់គ្នាងាកទៅមើលយ៉ាងសប្បាយចិត្តចម្លែកអីតែបរុសកម្សត់ទាំងប្រាំពីរអ្នកដែលម្នាក់ៗកាន់សំបុត្រសុតតែជាពណ៌ដែលពួកគេចូលចិត្ត
សំបុត្តពណ៌ខ្មៅរបស់យ៊ុនគីបើកមុនគេ
《បងយ៊ុនហា៎ពេលដែលបងបានអានសំបុត្រនេះហើយសីបែបលែងបាននៅក្បែរបងទៀតហើយ តែបងដឹងទេនៅពេលដែលសីលឺបងស្តាប់បទចម្រៀងមួយដែលទាក់ទងនឹងការបាក់ទឹកជំងឺនោះសីសប្បាយចិត្តណាស់ដឹងទេ វាជាបទដំបូងរបស់សីណាបង សីគ្មានអ្វីនិយាយច្រើននោះទេតែបងត្រូវដឹងថាសីស្រឡាញ់បងបងប្រុសជាទីស្រលាញ់របស់សី》
បន្ទាប់មកក៏ជារបស់ណាមជូន
《បងជុនហា៎សីចង់និយាយពាក្យនេះយូរហើយបងដឹងទេពេលនងបានបង្រៀនសីពីភាពជាអ្នកដឹងនាំ សីអរគុណ បងខ្លាំងណាស់ ហើយសីក៏ស្រលាញ់បងបងប្រុសដើមត្នោតរបស់សី》
បន្ទាប់មកក៏ជាជីន
《បងជីនហា៎ពេលនោះបងដឹងទេថាសីសប្បាយចិត្តយ៉ាងណាពេលបងញុាំម្ហូបរបស់សីធ្វើហើយក៏សរសើរថាឆ្ងញ់ហាហាកាលហ្នឹងគឺសប្បាយពិតមែន សីគ្មានអីក្រៅពីពាក្យថាស្រឡាញ់បងទេមេចុងភៅរបស់សី》
បន្ទាម់មកក៏ជាហូស៊ុក
《យ៉ាបងHobiស្តេចរាំរបស់សី អរគុណ បងគ្រប់យ៉ាងដែលបានបង្រៀនប្អូនស្រីម្នាក់នេះជាអ្នកដែលរាំCover ដ៏ល្បីបំផុត ហាហា បងស៊ុកសីចង់ប្រាប់រឿងមួយទៅបងសីស្រលាញ់បង》
បន្ទាប់មកក៏ជាជីមីន
《បងមីនហាហាសីឆ្ងល់ណាស់មិចក៏បងគួរអោយស្រឡាញ់បែបនេះបងតែងតែលើកទឹកចិត្តសីរហូតមកបងដឹងទេថាសីស្រលាញ់បងបងប្រុស របស់សី》
បន្ទាប់មកក៏ជាជុងហ្គុក
《យ៉ាសួស្តីសត្រូវសពូជរបស់សី បងប្រុសដ៏រឹងមាំសង្ហារបស់សី មិនដឹងថាត្រូវនិយាយថាយ៉ាងមិចគ្រាន់តែដឹងថាសីស្រឡាញ់បង》
ចុងក្រោយក៏ជាថេយ៉ុង
《Perfect manរបស់សីមនុស្សប្រុសជាទីស្រឡាញ់របស់សីបងដឹងទេពេលអូនជួបបងដំបូងសីរំភើបសឹងតែទៅហក់អោបបងហើយតែ ហឹមមិនអីទេពេលនេះសីក៏សប្បាយចិត្តដែលបានប្រគល់របស់ដ៏សំខាន់ទៅបង អូនបានត្រឹមប្រគល់វាអោយបងតែយើងមិនអាចថែវាពីរនាក់បានទេព្រោះអូនត្រូវទៅហើយទៅឆ្ងាយណាស់ដឹងទេ》
បន្ទាប់ពីអានសំបុត្ររៀងៗខ្លួនហើយពួកគេក៏សម្រេចចិត្តមកនៅទីនេះជារៀងរហូតហើយក្នុងចិត្តរបស់ពួកគេម្នាក់ៗមានតែក្មេងស្រីកំសត់ម្នាក់នេះទេ
[ដើម្បីអ្នកខ្ញុំមិនខ្វល់ថានឹងមានរឿងអ្វីកើតឡើងទេខ្ញុំនឹងការពារអ្នក ហើយក៏មកពីខ្ញុំស្រឡាញ់អ្នក
រាជបុត្រទាំងប្រាំពីររបស់ខ្ញុំ ]
THE END 🥀❤️
Thank you for waiting this novel and also read my novel please vote .Thank you all my dear reader 🥺🥀❤️

I NEED YOU (Complete ✔️)Where stories live. Discover now