ព្រឹកព្រលឹមដ៍ស្រស់ស្រាយទោះបីជាពន្លឺព្រះសុរិយាជះខ្លាំងមកលើផែនដីតែវាជាពេលវេលាដ៏ល្អ នៃសប្តាហ៍ទីបីដែលបេសដ៍សីមករស់នៅជាមួយពួកគេទាំងប្រាំពីរនាក់
បេសដ៍សីថ្ងៃនេះចុះមកទទួលអាហារពេលព្រឹកជុំជាមួយពួកគេ ។ ពួកគេទាំងប្រាំពីរក្រឡេកមើលមុខគ្នាដោយឆ្ងល់ ពីព្រោះជារៀងរាល់ថ្ងៃនាងមិនដែលមកទទួលអាហារជាមួយពួកគេទេ ។ នាងតូចក៏ដើរទៅអង្គុយជិត ហូស៊ុក ហើយថែមទាំងនិយាយ
"អារុនសួស្តីបងHobi"បេសដ៍សីនិយាយហើយក៏ញញឹមទៅហូស៊ុកយ៉ាងស្រស់ អ្នកដែលត្រូវគេញញឹមដាក់ ទ្រង់ផាំងៗសឹងមិនជឿនឹងត្រចៀកថាព្រះនាងដែលគ្រប់គ្នាហៅមករួសរាយដាក់គេ
"អ៎ សួ.. សួស្តី បេសដ៍សី"ហូស៊ុកញញឹមទៅវិញទាំងរៀងភ័យៗ
"អា៎មិនបាច់ហៅសីពេញឈ្មោះទេព្រោះពួកយើងនៅផ្ទះជាមួយគ្នាគួរហៅថាសី សី ទៅបានហើយបង"បេសដ៍សីរៀបរាប់មួយខ្សែទៅហូស៊ុកវិញ
"បាទ"ហូស៊ុកឆ្លើយហើយក៏ញុាំអាហារបន្ត
ចំណែកឯអ្នកទាំងប្រាំមួយងាកមើលមុខគ្នាទាំងឆ្ងល់
បន្ទាប់ពីអាហារពេលព្រឹកហើយ
"បងHobi ថ្ងៃនេះរវល់ដែរទេ?"បេសដ៍សីបន្ទាប់ពីញុាំហើយក៏ហាមាត់សួរទៅហូស៊ុកភ្លាម
"អឺក៏មិនសូវរវល់ប៉ុន្មានទេ តែសីមានការអីមែនទេ?"ហូស៊ុកសួរទៅបេសដ៍សីទាំងឆ្ងល់សុខៗមកសួរគេថារវល់ទេប្លែកណាស់មួយថ្ងៃនេះ
"អឺសីចង់អោយបងHobi បង្ហាត់សីរាំបាទដែរទេបង?"បេសដ៍សីនិយាយហើយក៏យកដៃទៅទាញដៃហូស៊ុកទៅមកៗទាំងទឹកមុខអង្វរកយ៉ាងគួរអោយអាណិត
"អឺក៏...បាន"ហូស៊ុកនិយាយហើយ
"យ៉េ យ៉េ ទីបំផុតបានរាំហើយ"បេសដ៍សីលោតហក់ផងទះដៃផង រត់ទៅវិញទៅមកចង់ឆ្កួតអ្នកសរសេរ(>,<)
"បាន បាន ហើយតោះទៅរៀននៅ Studio បងទៅ"ហូស៊ុកនិយាយហើយបេសដ៍សីរត់ទៅរកឡានរបស់ហូស៊ុកយ៉ាងលឿន
"Hyung គិតអោយនាងល្អិតទៅមែន?"ជុងហ្គុកសួរទៅដោយទឹកមុខឆ្ងល់អើយឆ្ងល់មួយថ្ងៃនេះគេចង់ឆ្កួតហើយមនុស្សធ្លាប់តែកាចមកធ្វើចរិកដូចកូនក្មេងទៅកើត
"ហើយអោយយើងធ្វើយ៉ាងមិច"ហូស៊ុកនិយាយទាំងក្រវីក្បាលហើយក៏ដើរចូលឡានទៅបាត់
In Studio
ហូស៊ុកបង្ហាត់ក្បាច់រាំរបស់បទMic Dropទៅបេសដ៍សី ហើយវាជាក្បាច់ក៏ពិបាកគួរសមតែនាងអាចាប់បានយ៉ាងលឿន ធ្វើអោយហូស៊ុកសឹងតែមិនជឿ។
រយះពេលពីរថ្ងៃដែលហូស៊ុកនិងបេសដ៍សីហាត់រាំជាមួយគ្នាមើលទៅដូចជាត្រូវគ្នាណាស់ ពីរថ្ងៃនេះបេសដ៍សីតែងតែកម្មង់អាហារមកញុាំជាមួយហូស៊ុកនិងក្រុមរាំផងដែរ ជាពិសេសអ្នកណាក៏ចូលចិត្តនាង
______
ពេលល្ងាចពួកគេត្រឡប់មកវិញ
"បងហូប៊ី សីឡើងទៅផ្លាស់សម្លៀកបំពាក់សិនហើយ"នាងនិយាយហើយក៏ញញឹមទៅហូស៊ុកយ៉ាងគួរអោយស្រឡាញ់ធ្វើអោយអ្នកដែលប្រាប់ត្រូវលើកដៃទៅញីក្បាលយ៉ាងសប្បាយចិត្ត នៅពេលដែលសីឡើងទៅបាត់ក៏មានសំឡេង
"យ៉ាHyungអាឡូវដូចត្រូវដងជាមួយនឹងព្រះនាងដល់ហើយណ៎"ជុងហ្គុកនិយាយបែបឌឺទៅហូស៊ុក
"អឺអ្នកណាដឹងបើមកល្អយើងក៏ទៅវិញល្អ"ហូស៊ុកនិយាយហើយជីមីនក៏និយាយតប
"មិនថាអីទេHyungតែជួយមើលអាមួយនេះផង វាបែបបែកសតិអារម្មណ៍ខូចចិត្តរឿងព្រះនាងវាទៅនិយាយល្អជាមួយHyung ហើយ"ជីមីននិយាយហើយក៏ងាកតាមភ្នែកដែលសម្លឹងទៅមើលថេយ៉ុងអង្គុយស្តាប់កាសលឺៗសឹងតែអ្នកក្រៅលឺហើយបើកទូរទស្សន៍មើលរឿងអង្គុយញាត់នំពេញពេញមាត់ទឹកមុខខូចចិត្តណាស់តែមិនបាច់មើលជុំវិញខ្លួន
ជីមីនសឹងតែបោកក្បាល ក្នុងចំណោមបងប្អូនសួរទៅអ្នកណាក៏ដឹងថាថេយ៉ុងស្រឡាញ់ព្រះនាងរបស់គេដែរ។
____
ព្រឹកថ្ងៃថ្មីបេសដ៍សីចុះមកទទួលទានអាហារដូចដើមតែទាស់ត្រង់លើកនេះទៅអង្គុយក្បែរយ៉ុនគី
"អារុនសួស្តីបងយ៉ុន និងបងហូប៊ី"បេសដ៍សីនិយាយហើយក៏ងាកញញឹមទៅយ៉ុនគី
"អឹម"យ៉ុនគីឆ្លើយមួយមាត់ហើយក៏បន្តការញុាំបាយរបស់ខ្លួន
បន្ទាប់ពីទទួលទានអាហារហើយបេសដ៍សីក៏និយាយឡើង
"បងយ៉ុនគីតើសីអាចសុំអោយបងជួយបង្ហាត់សីសរសេរចម្រៀងបានទេ ? តែមួយជួរក៏បានដែរបង"បេសដ៍សីនិយាយទៅយ៉ុនគីទាំងទឹកមុខអង្វរកបន្ទាប់មកក៏មានសម្លេងមួយចូលមក
"នាងជាស្អីដើរស់ុំគេបន្តិចទៅហាត់រាំបន្តិចទៅសរសេរចម្រៀងបើចង់ធ្វើខ្លួនជាព្រះនាងណាស់នោះទ្វារចេញទៅទីនេះគ្នានអ្នកណាផ្គាប់ចិត្តព្រះនាងទេវើយ"ជុងហ្គុកនិយាយទាំងកំហគទៅកាន់នាងតូច
បេសដ៍សីអោនមុខចុះខាំមាត់ឃាត់មិនអោយទឹកភ្នែកហូរចំណែកឯយ៉ុងគីឃើញដូច្នេះក៏
"បានហើយៗសីឯងទៅរៀបចំខ្លួនទៅហើយកុំភ្លេចជូតទឹកភ្នែកអោយស្អាតផង"យ៉ុនគីនិយាយរួចបេសដ៍សីក៏រត់ទៅលុបមុខចេញ
"Hyungមិចក៏អោយនាងទៅបែបនេះ"ជុងហ្គុកសួរទៅយ៉ុនគីទាំងហួសចិត្ត
"មិនមែនជារឿងឯងទេជុងហ្គុកគួរតែយកពេលរបស់ឯងគិតទៅថាពាក្យសម្តីរបស់ឯងវាយ៉ាងមិច"យ៉ុនគីនិយាយទៅកាន់ជុងហ្គុកដោយរាងខឹងបន្តិចព្រោះគេនិយាយដោយមិនគិតពីចិត្តអ្នកដទៃ
____
YOU ARE READING
I NEED YOU (Complete ✔️)
Short Storystory behind a little girl who have wonderful destiny but sadless her ..... so it's a short novel for 2 part orr more than that សាច់រឿងដែលទាក់ទងនឹងក្មេងស្រីម្នាក់ដែលមាននិស្ស័យអស្ចារ្យតែសោកស្តាយដែលនាង... BTS OT7 . អេរីណា បេសដ៍សី(Bassy)