Part 24=
"នាង??????" បន្ទាប់មកម្នាក់ៗក៏ភ្លាក់ផ្អើសរៀងៗខ្លួនហើយសម្លឹងមុខគ្នាមិនដកភ្នែកឡើយ
"នាងឯងមើលស្អី??"
"មើលមនុស្ស???" Rose ក៏ឆ្លើយហីៗហើយក៏អោនទៅរើសឥវ៉ាន់នៅនឹងដីទាំងអស់មកកាន់វិញហើយឈរសម្លឹងមើលមុខកញ្ញាជើងខ្លាំង
"មើលស្អីឬចង់សុីដីមែនទេ???"
"អ្នកណាមុនអ្នកណាគង់តែដឹងទេចង់សាកទេ??" Rose ក៏វៃចិញ្ចើមដាក់ភ្លាមហើយញញឹមដាក់ផ្លាច់
"អូស??? Suzy???" Yuna ដែលកំពុងឈររៀបចំកអាវរបស់នាងឲ្យស្អាតវិញនោះក៏បានងាកមកចំឃើញតែម្តង
"Yuna???" Suzy ក៏បើកភ្នែកធំៗមើលមុខរបស់នាងហើយក៏រកដើរទៅជិតនាហតែត្រូវរាងស្តើងចាប់ឃាត់មកវិញ
"នែ៎នាង?? រកធ្វើស្អី??? ហេទៅរកគេនឹង??" Rose ក៏លើកចិញ្ចើមហើយអោបដៃមើលទៅនាងSuzyដែលឈរសម្លក់Yunaដែលមិនដឹងខ្យល់ស្អីបន្តិច, ចែនឹងដើររករឿងគេអត់ល'បៀបសោះអត់ដូចអ្នកសរសេរទេត្រឹមត្រូវណាស់
"ហុឺយ!!!! ហឹសថ្ងៃនេះយើងរៀងឈឺក្បាលបន្តិចថ្ងៃក្រោយយើងមឹងដាក់នាងឲ្យធ្លាក់ថ្លើមហើយនាងស្វីតដូចប្រែត!!!" Suzy និយាយហើយក៏ប្រញ៉ាប់ដើរទៅបុករាងស្តើងយ៉ាងលឿនហើយព្រុចទៅបាត់
"យី!!! ហៅឯងប្រែត??? ស្គមរាងឡើងស្អាតមកថាប្រែត" Rose ក៏វៃYunaមួយដៃផ្លាច់ហើយខាំមាត់មើលទៅផ្លូវដែលតួកំសត់ដើរចេញទៅមិញ
"នែ៎នាងកំប្រុកកាត់ប្រែត!! ឯងចេញមកពីណា?? កាលមុនកំប្រុកឡូវប្រែតហើយមែនទេ??"
"ស្អីឯងនិយាយស្អីមិនយល់ទេ"
"ចង់ថាឯងកាលមុនស្លូតណាស់ម៉េចឡូវកាចម៉េស??"
"គេចេះUpdateព្រោះចង់ចូលversionខ្ពស់ដែលលែងចង់នៅទាបហើយចាស" Rose និយាយហើយក៏កាន់ឥវ៉ានដើរចេញបាត់ទុកឲ្យYunaឈរតែឯង
"នែ៎!!!! ចាំយើងផងវុឺយ!!!! នែ៎ៗដើរអីក៏លឿនម្ល៉េះជើងខ្លីជាងឯងសោះ" Yuna ក៏ប្រញ៉ាប់រត់ទៅរករាងស្តើងយ៉ាងរហ័សដូចរន្ទះចឹង មិនឲ្យដូចម៉េចបើគេទៅចោលហ៎អាណិតណាស់
++++ពន្លឺព្រះអាទិត្យក៏បានលិចចុះម្តងបន្តិចៗទៅរហូតដល់លឹបបាត់ហើយព្រះច័ន្ទក៏បានបញ្ចេញខ្លួនមកម្តងហើយខំព្រឹងបញ្ចេញពន្លឺដែលខ្លួនមានដើម្បីឲ្យមនុស្សម្នាដែលកំពុងដើរយប់ឡើងចូលទៅផ្ទះរៀងៗខ្លួន។ រាងស្តើងក៏បានដើរចូលមកដល់ក្នុងផ្ទះ ផ្ទះមានសភាពស្ងប់ស្ងាត់មិនដូចពីមុនទេហើយខ្យល់ក៏បានប៉ះនឹងខ្លួនប្រាណរបស់នាងធ្វើនាងរងារព្រោះយប់នេះនឹងភ្លៀងជាមិនខាន។
"ហុឺយ ថ្ងៃនេះពិតជាហត់ខ្លាំងណាស់" រាងស្តើងក៏ទម្លាក់ឥវ៉ាន់ដែលនាងបានយួរមកដាក់នៅលើសាឡុងហើយក៏ដើរទៅបើកទូរទឹកកកមើលដើម្បីរកអាហារស្រស់ស្រង់ ព្រោះនាងមិនទាន់បានញ៊ាំអ្វីឡើយ ព្រោះតែរវល់ដើរលេងពេញផ្សារជាមួយនឹងកញ្ញាYuna
"គ្មានអ្វីសោះ ឃ្លានណាស់!!!" រាងស្តើងរអ៊ូបន្តិចហើយដើរទៅយកទូរស័ព្ទមកចុចដើម្បីកម្មង់អាហារគេមកបរិភោគ
*គ្រឹក គ្រឹក*
ស្របពេលនោះដែលក៏មានសម្លេងអ្វីម្យ៉ាងបានពន្លឺឡើងធ្វើឲ្យនាងងាកទៅមើលប្រភពសម្លេងយ៉ាងរហ័ស។ សម្លេងនោះចេញពីទ្វារក្រោយផ្ទះហើយធ្វើឲ្យនាងចម្លែងចិត្តយ៉ាងខ្លាំង។ បន្តិចក្រោយមកនាងក៏មិនខ្វល់ហើយនៅតែចុចរកលេខទូរស័ព្ទបន្ត ព្រោះនាងគិតថាប្រហែលជាសត្វឆ្មាវារត់ដេញគ្នាហើយមើលទៅ។
*គ្រឹក គ្រឹក*
សម្លេងនោះក៏បានបង្កើតឡើងម្តងទៅ ម្តងនេះនាងក៏ចាប់ផ្តើមមានភ័យខ្លាចតែម្តង ព្រោះនាងនៅតែឯងគ្មាននរណាហ៊ានចូលមកផ្ទះនាងឡើយ។ នាងក៏រហ័សងាកទៅមើលហើយកាន់ទូរស័ព្ទជាប់រកចុចទៅរកJungkookឲ្យមករកនាង ព្រោះពេលនេះនាងពិតជាភ័យខ្លាចខ្លាំងណាស់។ នាងនៅតែសម្លឹងមើលប្រភពសម្លេងនោះ ព្រោះវាលឺរហូតទើបទ្រាំមិនបាននាងក៏ដើរទៅរកកាំបិតមកកាន់ហើយដើរទៅកាន់ប្រភពសម្លេងយឺតៗ។ បេះដូងរបស់នាងពេលនេះលោតញាប់ខ្លាំងណាស់តែនាងនៅតែដើរទៅរកសម្លេងនោះដូចមានអ្វីម្យ៉ាងអុសទាញនាងតែម្តង។
"នរណាគេ???" ស្ងាត់អស់ជាយូរហើយទើបនាងព្រមពន្លឺសម្លេងចេញមកហើយកាន់កាំបិតដើរសំដៅទៅទ្វារក្រោយផ្ទះ ព្រោះសម្លេងនោះវាលឺខ្លាំងទៅៗហើយ
រាងស្តើងក៏បានដើរមកដល់ទ្វារក្រោយផ្ទះបានសម្រេចហើយក៏អើតមើលទេសភាពក្រោយផ្ទះតែ គ្មានអ្វីទាំងអស់ហើយសម្លេងក៏បាត់ទៅបាត់ទៅគ្រាន់តែនាងមកដល់ភ្លាម។ រាងស្តើងក៏មានភាពភ័យខ្លាចឡើងមកម្តងទៀតតែនាងប្រឹងសម្រួលអារម្មណ៍របស់នាងហើយ៏ងាកមកក្រោយវិញ។
"បងស៊ូ!!!!"
*វឹប*
𝚃𝚘 𝚋𝚎 𝚌𝚘𝚗𝚝𝚒𝚗𝚞𝚎𝚍...✨
𝙶𝚕𝚒𝚝𝚝𝚎𝚛✨
Hiiiii I'm back!!!
YOU ARE READING
𝖲𝗂𝗇𝗀𝗅𝖾 𝖥𝖺𝗍𝗁𝖾𝗋
Fanfiction"𝐴 𝑡𝑒𝑎𝑐ℎ𝑒𝑟 𝑓𝑒𝑙𝑙 𝑖𝑛 𝑙𝑜𝑣𝑒 𝑤𝑖𝑡ℎ 𝑎 𝑠𝑖𝑛𝑔𝑙𝑒 𝑚𝑎𝑛 𝑤ℎ𝑜 ℎ𝑎𝑠 𝑜𝑛𝑒 𝑐ℎ𝑖𝑙𝑑"