Part 25=
"បងស៊ូ"
*ពូង*
នាងតូចបានទម្លាក់កាំបិតចុះហើយឈុងយកខ្ទះដែលនៅក្បែរនោះមកវៃមនុស្សដែលនៅមុខនាងព្រោះនាងគិតថាបងស្រីរបស់នាងកំពុងតែលងនាងទើបនាងវៃឲ្យបាត់ទៅ។ (ចេះតែមានហើយកូនស្រីអើយយកខ្ទះឆាមកវៃប្រលឹងខ្មោចនាគ) តែវាខុសពីការគិតនាងឆ្ងាយដូចមេឃហើយដីចឹងលោកព្រះ, នាងបានវៃមនុស្សទៅវិញមិនមែនប្រលឹងទេលឺសូរតែពូង!!!
"អាយ!!!! ចោរ!!!" រាងតូចក៏ស្រែកឡើងហើយបុរសដែលនាងបានវៃមួយខ្ទះអម្បិញមិញរហ័សងើបមកខ្ទប់មាត់នាងខ្លាចគេលឺ
"Shhhhh" បុរសនោះក៏ខ្ទប់មាត់នាងយ៉ាងជិតហើយនាងក៏បានងាកមកមើលមុខគេហើយឃើញច្បាស់ណាស់វាជាមុខបុរសជាទីស្រឡាញ់របស់នាងនោះអី
"Jungkook???!!!" នាងតូចក៏បើកភ្នែកធំៗប៉ុនពង់មាន់ហើយសន្លប់បាត់ទៅ
"អេ!! Rose!!!! ភ្ញាក់ឡើង!!!! អេលេងបន្តិចបន្តួចសោះក៏មិនបានដែល, ភ្ញាក់ឡើង" Jungkook
"អឺខ្មោចលង" Roseក៏ស្រាប់តែបើកភ្នែកឡើងហើយនិយាយបន្លាចJungkook
"គ្រែងសន្លប់បាត់ហើយតើអី???" Jungkook
"ចាំតិច" Roseនិយាយរួចនាងក៏បិទភ្នែកសន្លប់ម្តងទៀតធ្វើឲ្យអ្នកដែលឈរទប់នាងចង់ឆ្គួតតាមទៅហើយ
"វេទមន្តមានពិតវ៉ាវ់ធ្លាប់តែឃើញក្នុងរឿងឡូវជួបពិតហើយឡូយមែន" Jungkookរវល់តែសប្បាយចិត្តរឿងវេទមន្តក៏ទម្លាក់រាងតូចចុះមួយទំហឹង
"អេអាឡប់ទម្លាក់អាញខ្លាំងម្ល៉េះបាកខ្នងអស់ហើយ" Roseក៏ប្រញ៉ាប់បើកភ្នែកឡើងហើយសម្លក់មុខរបស់រាងក្រាស
"ដឹងខ្លួនហើយអី??"
"អឺដឹងហើយជួយគ្រាតិចបាកខ្នងហើយ"
បន្ទាប់មកJungkookក៏រហ័សទៅជួយគ្រានាងមកបន្ទប់របស់នាងដោយមិនភ្លដចចាក់សោរផ្ទះខាងក្រោយឡើយ។ មកដល់ក្នុងបន្ទប់, គេក៏បានដាក់នាងឲ្យគេងលើពូកថ្នមៗខ្លាចឈឺនោះអី។
"ហើយមកធ្វើស្អីមកបន្លាចឬសម្លាប់??"
"បងឃើញអូនចូលមកផ្ទះម្នាក់ឯងគិតថាខ្លាចអូនខ្លាចចឹងទៅបងក៏ចូលមកតាមតែម្តងទៅ" Jungkookនិយាយដោយធ្វើភ្នែកម៉កៗដាក់នាងហើយពេបមាត់