Part 26=
"ម៉ាក់??" រាងក្រាសរាងភ្ញាក់ផ្អើលជាមួយនឹងវត្តមានរបស់ម៉ាក់របស់គេបន្តិច មកមិនគិតប្រាប់គេមុនទេបើដឹងថាមកគេមិនយករាងស្តើងមកជាមួយទេតែគេក៏ចង់ឲ្យម៉ាក់របស់គេដឹងពីរឿងរបស់គេដែរ
"ម៉ាក់មានរឿងនិយាយជាមួយ"
"នាង???" អ្នកស្រីJeonក៏រាងភ្ញាក់ផ្អើលនឹងវត្តមានរបស់រាងស្តើងដែលឈរជិតរាងក្រាស បើឃើញចឹងហើយនាងក៏ប្រញាប់អោនគោរពជាមួយសុជីវធម៌
"អូ? ជម្រាបសួរអ៊ុំស្រី??"
"ឯងជាអ្នកដែលជួយខ្ញុំកាលពីប៉ុន្មានថ្ងៃនោះមែនទេ???"
"ចា៎ស!"
"អូនស្គាល់ម៉ាក់របស់បងដែល?" បើកាលចឹងនាងក៏ប្រញាប់រៀបរាប់រឿងរ៉ាវឲ្យគេស្តាប់តែម្តងទៅ
*Flashback*
*1អាទិត្យមុន*រាងស្តើងកំពុងតែដើរកាន់ឥវ៉ាន់ដែលខ្លួនបានកម្មង់តាមអនឡាញវាជាឥវ៉ាន់ថ្លៃណាមួយកម្មង់យូរហើយទម្រាំតែបានមកដល់ដៃរបស់នាង កម្មង់ក្រៅប្រទេសមិនងាយស្រួលទេ។ នាងក៏ដើរមកដល់មុខហាងកាហ្វេមួយហើយឈប់សម្រាកបន្តិចព្រោះមេឃវាក្តៅហើយនាងក៏ហត់មិនចាញ់គ្នាដែល។
"ឥវ៉ាន់នេះធ្ងន់ហើយគេយកមកឲ្យចំថ្ងៃក្តៅចង់អាលាយបែបនេះទៀតស្លាប់មិនខានទេខ្ញុំ" និយាយហើយនាងក៏រកទុកឥវ៉ាន់នៅជិតនោះហើយរកដើរចូលទៅក្នុងហាងកាហ្វេរកអ្វីផឹកសិនព្រោះមើលទៅប្រាកដជាស្រែកទឹកហើយ
គ្រាន់តែបើកទ្វារចូលទៅភ្លាមក៏មានបុរសម្នាក់បិទមុខជិតពាក់ខោអាវខ្មៅជាមួយនឹងម៉ាសខ្មៅរត់ចេញពីក្នុងហាងជាមួយនឹងកាបូបធំមួយក្នុងដៃ។ បុរសនោះក៏បានរត់បុកនាងវុីនឹងដួលស្លាប់ទៅហើយ។
"នែ៎លោករត់មិនមើលមនុស្សដើរទេអី វុីនឹងស្លាប់ខ្ញុំហើយ" នាងក៏ស្រែកដាក់គេតែបុរសនោះមិនខ្វល់ក៏រត់ទៅបាត់
បន្តិចក្រោយមកក៏មានស្ត្រីវ័យចំណាស់ម្នាក់អាយុប្រហែលជា 60ឆ្នាំហើយមើលទៅ, គាត់ក៏បានរត់មកពីក្នុងហាងជាមួយនឹងដំណើរយឺតៗរបស់គាត់ហើយស្រែកឲ្យគេជួយហើយត្រហោចយំ។
YOU ARE READING
𝖲𝗂𝗇𝗀𝗅𝖾 𝖥𝖺𝗍𝗁𝖾𝗋
Fanfiction"𝐴 𝑡𝑒𝑎𝑐ℎ𝑒𝑟 𝑓𝑒𝑙𝑙 𝑖𝑛 𝑙𝑜𝑣𝑒 𝑤𝑖𝑡ℎ 𝑎 𝑠𝑖𝑛𝑔𝑙𝑒 𝑚𝑎𝑛 𝑤ℎ𝑜 ℎ𝑎𝑠 𝑜𝑛𝑒 𝑐ℎ𝑖𝑙𝑑"