ស្នេហាព្រៃផ្សៃ
ភាគទី1
ភូមិគ្រិះត្រកូលjeon
ពេលព្រឹកម៉ោង7
បរិយាកាសនៅតុបាយមានលក្ខណះស្ងប់ស្ងាត់បែបគ្រួុសាតូច គឺមានប៉ា ម៉ាក់ និងកូនស្រីម្នាក់កូនប្រុសម្នាក់ កូនស្រីពៅរបស់គាត់កំពុងតែបន្តការសិក្សានៅបរទេស ចំនែកូនប្រុសរៀនចប់ហើយ នេះគឺជាគ្រួុសារបស់លោកjeon jungkook ដែលជាអគ្គនាយកក្រុមហ៊ុន jeon Diamonds
ដែលជាក្រុមហ៊ុនផលិតនិងរចនាម៉ូត ត្បូងពេជ្រដ៏ល្បីនៅក្នុងនិងក្រៅប្រទេសផងដែរ ហើយម៉ូតដែលពិភពលោកកំពុងតែពេញនិយមភាគច្រើនគឺមានប្រភពចេញពីក្រុមហ៊ុនដ៏ធំមួុយនេះឯង... ពេលនេះពួុកគាត់កំពុងតែរៀបចំញាំអាហារពេលព្រឹក មុននិងចេញទៅធ្វើការ..។
គ្រប់គ្នាកំពុងតែជួុបជុំគ្នានៅតុអាហារអស់ហើយ នៅសល់តែសម្តេចកូនមួុយទេដែលមិនទាន់យាងចុះមករួុច ...
Mr jungkookគាត់រង់ចាំបណ្តើរផ្ទៀងនាឡិកាមើលបណ្តើរ នេះជិតដល់ម៉ោងគាត់ត្រូវទៅប្រជុំហើយចឹងហើយគាត់ត្រូវប្រញាប់ តែមើលលោកកូនធ្វើចរិកចុះ
ជិតដល់ម៉ោងហើយនៅមិនទាន់ចុះមកទៀត...
រំពេចនោះស្នូសំរុកជើង របស់អ្នកណាម្នាក់កំពុងតែដើរចុះពីកាំជណ្តើរមក ធ្វើអោយMrជុងគុក អ្នកស្រីលីហ្សាត្រូវងាកមើលព្រមគ្នា ..រាងក្រាស់ សក់ស្លូតច្រមុះស្រួុច មុខមាំកាចហើយមើលទៅសង្ហាក្នុងឯកសណ្ថានក្រាស្សេរ៍ ក្រវ៉ាត់ក និយាយរួុមទៅគឺសង្ហាគ្មានទាស់តាំងពីក្បាលដល់ចុងជើងភាពទាក់ទាញនៅលើរាងកាយរបស់គេនិងកែវភ្នែករបស់គេគឺអាចឆក់យកបេះដូងក្រមុំៗបានមកយ៉ាងងាយដោយមិនចាំបាច់ចំណាយពេលយូ រាងក្រាស់ដែលកំពុងតែបោះជំហ៊ានមករកពួុកគាត់ យ៉ាងសង្ហា កែវភ្នែកមុតស្រួុចរបស់អ្នកកំលោះកំពុងតែតំរង់ទៅរកតុអាហារ ហើយមុខរបស់គេមើលទៅដូចជាកំពុងតែធុញទ្រាន់ពិភពលោកចឹង គេគឺកំលោះសង្ហាវ័យ27ឆ្នាំ jeon jungyu ជាកូនប្រុសច្បងរបស់ Mr jeon ដែលនិងត្រូវទទួុលមុខងារស្នងដំណែង បន្តវង្សត្រកូលពីគាត់នាពេលដ៏ខ្លីខាងមុខ ។
<< អ៎៎ ជុងយូកូនមកហើយរឺ ម៉ោះឆាប់ចូលមក ញាំអារហារពេលព្រឹកទៅណាកូន >>អ្នកស្រី lisa
<< បាទ ម៉ាក់>> ជុងយូឆ្លើយម៉ាត់ៗដោយទឹកមុខមាំស្មើរ ។
<< សុតតែជាម្ហូបដែលកូនចូលចិត្តទាំងអស់ណា ញាំអោយច្រើនទៅកូន>> អ្នកស្រីលីហ្សាក៏ដួុសម្ហូបដាក់ចានកូនប្រុស ។
<< អគុណម៉ាក់ >>
jungyuក៏ចាប់ផ្តើមរៀបនិងញាំ អាហារទៅហើយប៉ុន្តែពេលនោះMr jeonគាត់ក៏ចាប់និយាយឡើង..
<<jungyu ប៉ាចង់អោយឯង ព្យាយាមយកចិត្តទុកដាក់ធ្វើការងារអោយបានល្អជាងនេះព្រោះការងាររបស់ឯងរាល់ថ្ងៃនេះនៅមិនទាន់អាចចាត់ទុកថាល្អបានទេ >>
<< មិនល្អបែបណាទៅប៉ា??>> jungyu សួុបែបមិនខ្វាយខ្វល់ ។
<< ឯងមិនបានយកអារម្មផ្ចិតផ្ចង់ទេនៅពេលឯងធ្វើការចុះប្រសិនបើមានកំហុសឆ្គងណាមួុយកើតឡើងតើឯងគិតយ៉ាងម៉េចពួុកគេអាចនិងសើចចំអកឯងថាឯងជាមនុស្សដែលគ្មានសមត្ថភាព តើឯងចង់អោយបុគ្គលិកក្រោមឨវាទទាំងនោះគេមើលងាយឯងចឹងរឺ??? >>
<< ខ្ញុំធ្វើម៉េចហ្នឹងអាចល្អឥតខ្ចោះដូចប៉ានោះ >>
jungyu តបទៅដោយសម្លេងរៀបស្មើរធម្មតាប៉ុន្តែក្នុងន័យឌឺដាក់ប៉ាខ្លួុន ។
<< យើថមិនបានថាយើងល្អឥតខ្ចោះទេ យើងគ្រាន់តែចង់អោយឯង យកចិត្តទុកដាក់ក្នុងការងារជាងនេះប៉ុនោះ >> Mr jeon
<< បាទខ្ញុំដឹងហើយលោកប៉ា អគុណបំណងល្អ>>
<<ឯងកំពុងតែឌឺដងយើង??>>Mr jeon កំពុងតែឆួុលចុងច្រមុះខ្លាំង..
<< មិនបានឌឺ .. ខ្ញុំចូលចិត្តនិយាយត្រង់>> jungyu
< មានរឿងអីទៀតហើយ ហេតុអីក៏ប៉ាកូនអ្នកទាំង2និយាយគ្នាលើកណាក៏រកតែរឿងឈ្លោះគ្នាអញ្ចឹង??>> ដោយសាតែឃើញស្ថានភាពរបស់2នាក់ប៉ាកូនទាំង2នេះអោយតែនិយាយគ្នាមកលើកណាក៏នាំតែរឿងខូចអារម្មណ៍អោយគ្នារាល់លើកទើបគាត់ ចាំបាច់ ធ្វើជាបង្គោលនៅកណ្តាលបែបនេះ។
<< នាំគ្នាញាំបាយទៅ >>
ទាំង2នាក់ប៉ាកូនក៏ស្ងាត់ មាត់ហើយក៏ញាំអាហារពេលព្រឹក រៀងៗខ្លួុនរហូតដល់រួុចរាល់ហើយ ទើបគាត់និងកូនប្រុសក៏ប្រញាប់ចេញទៅធ្វើការភ្លាមតែម្តង ... ។
នៅពេលដែលទៅដល់ទីឃ្លាចតឡានខាងមុខ ដែលត្រៀមរួុចជាស្រេចសំរាប់ ចៅហ្វាយនាយ ។
<< សុំអញ្ចើញទាន>> អង្គរក្សរបស់ Mr jeonបានបើកទ្វាឡានអោយគាត់ ។ Mr jeonគាត់ក៏បានឡើងឡានអង្គុយនៅកៅអីខាងក្រោយ ចំនែកអ្នកកំលោះមុខឌឺ វិញក៏ឡើងទៅដើរឡើងឡានទាំងមុខឌឺមិនខ្ចីខ្វល់ពីអ្នកណា គេដើជ្រែងហោប៉ៅឡើងឡានយ៉ាងរំភើយ មិនខ្វល់យកភ្នែកមើលអ្នកណាឡើយ។រំពេចនោះទូរស៍ព្ទរបស់គេក៏រោទ៌ឡើង
<<អាឡូ yeonjun ឯងcallមកមានកាអី??>>
លឺកូនប្រុស លើកទូរស៍ព្ទទើបអ្នកដែលជាឪពុកត្រូវដៀងភ្នែកមើលតិចៗ ហើយត្រចៀកក៏ខំប្រឹងស្តាប់
ព្រោះតែឃើញថាជាលេខរបស់មិត្តសម្លាញ់ទើបគេចាំបាច់ត្រូវតែលើក ដោយខានមិនបាន បើលេខអ្នកផ្សេងដែលមិនមានកិច្ចការ គេក៏មិនរវល់ទៅលើកអោយចង្អៀតខួុប្រកដណាស់។
<< ការងារបស់ឯងនៅក្រុមហ៊ុនយ៉ាងម៉េចហើយ >>
<< មិនអីទេ >>
<< មិនអីល្អហើយ>>
<< អាyeon junពេលណាទើបឯងទំនេទៅ យើងខានផឹកជុំគ្នាយូហើយ ដូចជានឹកខ្លឹបដល់ហើយវើយ>>
<< ឯងបបួុលខុសមនុស្សហើយ>> yeonjun
<< អូ..យើងភ្លេចទៅថាឯងជាសុភាពបុរស ឆឹស!អាសុភាពបុរសអើយ.. >> អ្នកកំលោះមុខឌឺកំពុងតែចំអកអោយអ្នកម្ខាងទៀត ដែលកំពុងតែស្ងៀមស្ងាត់។
<< មួុយរយះនេះយើងរវល់ការងារណាស់គ្មានពេលគិតរឿងអស់ហ្នឹងទេ >>
<<okបានហើយ បាយបិតអាសុភាពបុរសអើយ>>
និយាយចប់គេក៌ចុចបិតហើយក៏បន្តធ្វើមិនដឹងមិនលឺមិនខ្វល់ថាMr jeonកំពុងតែសម្លឹងមកគេយ៉ាងណានោះទេ។
ក្រុមហ៊ុន jeon Diamonds groupម៉ោង8 :00ព្រឹក
រថយន្តសេរីទំនើបរបស់ Mr jeonនិង កូនប្រុស បានឈប់ចត នៅខាងមុខទីឃ្លាបរិវេនកន្លែងចតឡានរបស់ក្រុមហ៊ុន ហើយ មនុស្សរបស់ គាត់ក៏បានចុះមកបើកទ្វាឡានអោយ អ្នកទាំង2ចុះ...
លោកjeon គាត់ជាអ្នកចុះមកមុនចំនែកកំលោះ សង្ហា jungyuគេចុះមកតាមក្រោយ រួុចហើយឪពុកកូនទាំង2ក៏ដើរចូលទៅក្នុងក្រុមហ៊ុនដោយដោយទឹកមុខស្មើរ ជាពិសេសគឺអ្នកកំលោះ រូបសង្ហាដែលដើរតាមពីក្រោយលោកប៉ា គឺគេដើរ ជ្រែងហោប៉ៅយ៉ាងអំនួុត ហើយឆ្មើងឆ្មៃដោយមិនខ្ចីយកភ្នែកមើលបុគ្គលិកជំវិញខ្លួុនដែលកំពុងតែអោនក្បាលគោរពគេឡើយ ។<< កុំភ្លេចពិនិត្យមើលគំរូត្បូងពេជ្រដែលទើបតែបញ្ជួុនមកដល់ថ្មីផង >>
<<ខ្ញុំដឹងហើយប៉ា >>
លោកjeonតឿនកូនប្រុសរបស់គាត់ដែលដើរតាមពីក្រោយ
វាបបួុលអោយអារម្មណ៍អ្នកដែលជាកូនប្រែជាមិនល្អមួុយរំពេចដោយសាតែគាត់ តឿនគេដដែលៗធ្វើដូចគេនិងជាកូនក្មេង...។.....~♥~~♥~~♥~~♥~~♥~~♥~~♥~
ថ្ងៃខានស្អែកបានចេញភាគបន្ត
YOU ARE READING
ស្នេហាព្រៃផ្សៃ
Romanceជុនជុងយូ គេជាកូនប្រុសរបស់លោកជុនជុងគុកម្ចាស់ក្រុមហ៊ុនត្បូងពេជ្រដ៏ធំនៅកូរ៉េក្មេងប្រុសដែល ឈ្លើយកោងកាច ក្រអឹតក្រទម ហើយធ្វើអីតាមទំនើងចិត្ត ដោយមិនកោតក្រែងក្បាលអ្នកណា យ៉ុនសូរ៉ា ជាក្មេងស្រីក្រីក្រដែលមានម្តាយជាស្រីលក់ខ្លួុន នាងត្រូវរស់នៅ ដោយជាប់ឈ្មោះជាកូនស...