ស្នេហាព្រៃផ្សៃ

21 1 0
                                    

ភាគទី4

ភាគទី 4

ងាកមកមើលខាងនាងក្រមុំ សូរ៉ាដ៏កម្សត់វិញម្តង ពេលនេះនាងកំពុងតែនៅកន្លែងផ្នូរបស់ម្តាយនាង បរិយាកាស ដ៏សែនស្ងាត់ជ្រងុំ ..ហាក់ដូចជាស្រងោះស្រងោច សោកសង្រេង ខ្លាំងណាស់ នាងក្រមុំតូចដ៏សែនកំសត់កំពុងតែឈ កាន់បាច់ផ្កាពណ៌សមួុយបាច់ អោបជាប់និងដើមទ្រូង ទឹកមុខក្រៀមក្រំស្រពាប់ស្រពោន កែវភ្នែកសម្លឹងមើលទៅ ផ្នូរបស់អ្នកម្តាយ  ផ្ទៃមុខតូចច្រមិចដែលមានតែភាពក្រៀមក្រំពោពេញទៅដោយដំណក់ទឹកថ្លាៗស្រក់ចុះមក ដោយភាពសង្វេគ អាណិតចំពោះវាសនាខ្លួុនឯង កើតមកម្តាយស្លាប់ចោល ឪពុកក៏មិនដឹងមានមុខមាត់យ៉ាងណា ឆាកជីវិតគឺមានតែ បំណុល មានតែភាពល្វីងជូចត់មិនដែលស្គាល់អ្វីហៅថាស្នាមញញឹមម្តងណាឡើយ នាងជាក្មេងកំព្រាម្តាយនាងស្លាប់តាំងពីនាងនៅតូចម្លេះដោយសាតែជំងឺ ព្រោះតែម្តាយរបស់នាងគាត់ជាស្រីពេស្យា ចឹងហើយទើបមិនដឹងថាម្នាក់ណាជាប៉ានាងអោយប្រកដ ពេលដែលគាត់នៅរស់គាត់ត្រូវគេប្រមាថមើលងាយសព្វសារពើរទាំងដែលគាត់មិនបានខុស គាត់ជ្រើសរើសរបមួុយនេះគឺដោយសាតែត្រូវគេបង្ខំប៉ុននោះ ប៉ុន្តែ.. រហូតដល់ពេលនេះគាត់បានស្លាប់ទៅហើយ ការប្រមាថក៏ត្រូវធ្លាក់មកដល់លើរុបនាងដែលជាកូន  ត្រូវរស់ជាប់ឈ្មោះថាជាកូនស្រីពេស្យា ថោកទាប។
នាងបានដាក់បាច់ផ្កាកូឡាបពណ៌ សនោះ លើផ្នូគាត់ ហើយក៏លូកដៃអង្អែល រូបថតគាត់ ទាំងទឹកភ្នែកហូមកសស្រាក់  ...ខ្យល់ជំនោពេលព្រឹកព្រហៀមបក់មករវិចៗប៉ះចំរាងកាយដែលរបស់នាងធ្វើអោយនាងរងា...ដំណក់ទឹកភ្នែកនៅតែបន្តស្រក់ចុះមក ..
<<ម៉ាក់ កូននឹកម៉ាក់ណាស់ ..តើម៉ាក់លឺទេ ម៉ាក់មានលឺសម្លេងកូនហៅទេ ហេតុអីក៌ម៉ាក់ដាច់ចិត្តទៅចោលកូនហើយទុកអោយកូននៅម្នាក់ឯង ម៉ាក់...ហឹកៗកូនហត់..កូនរងារ  ..កូនខ្លាច..កូនចង់មានម៉ាក់នៅអោបកូនដូចមុនម្តងទៀត កូនមិនចង់រស់នៅក្នុងពិភពលោកដ៏រងានេះតែម្នាក់ឯងទេ ..>>
នាងយំ រៀបរាប់ នៅចំពោះមុខផ្នូរបស់ម៉ាក់នាងតែម្នាក់ឯង ដោយក្តីសោកសង្រេងជាទីបំផុត ។
នាងឈយំនៅផ្នូម្តាយរហូត មិនឈប់ទេរហូតដល់ម៉ោង 9 នាងក៏ត្រូវ ដល់ពេលត្រូវទៅធ្វើការ ទើបនាងក៏ លើកដៃជូតទឹកទឹកភ្នែកចេញ ហើយនិយាយលាផ្នូអ្នកម្តាយ..
<< ម៉ាក់កូនសុំលាម៉ាក់ត្រលាប់ទៅវិញសិនហើយព្រោះកូនត្រូវធ្វើការ មានពេលទំនេរកូននិង មកមើលម៉ាក់ទៀត,>>
នាងជូតទឹកភ្នែកចេញទាំងដែលអារម្មណ៍នៅតែក្តុកក្តួុលហើយនៅព្យាយាមនាំរាងកាយដែលគ្មានកំលាំងកំហែង ចេញពីទីនេះ នាងបានប្រាប់ខ្លួុនឯងថានាង ត្រូវទៅធ្វើការដើម្បីបន្តជីវិតរស់ទៅថ្ងៃស្អែកទៀត ...។

You've reached the end of published parts.

⏰ Last updated: Oct 16, 2020 ⏰

Add this story to your Library to get notified about new parts!

ស្នេហាព្រៃផ្សៃWhere stories live. Discover now