ភាគទី3
ស្នេហាព្រៃផ្សៃ
~♥~~♥~~♥~
ភាគទី3
<<ខ្ញុំសុំទោស ៗៗៗ ..ខ្ញុំសុំទោស >>
<< ក្រៅពីសុំទោសនៅចេះស្អីផ្សេងទេ ?? សុំទោសហើយឡានរបស់យើងវាដូចដើមទេ??>>
រាងក្រាស់បានស្រែកដាក់នាងឡើងខ្ទដោយមិនខ្វល់ថាមានមនុស្សច្រើនប៉ុណ្ណាកំពុងមើលនោះឡើយ។ចំនែកសូរ៉ាក្មេងស្រីកំសត់នាងភ័យឡើងញ័ខ្លួុនអស់ទៅហើយ នាងនិយាយអ្វីមិនចេញក្រៅពីពាក្យសុំទោស ។
<< រូបរាងស្រែៗ ក្ររហាមដូចនាងសង្ស័យតែគ្មានលុយសងទេមើលទៅ >> មិននិយាយតែមាត់ទេសូម្បីតែកែវភ្នែកសម្លឹងនាងពីក្បាលដល់ចុងជើងបែបមើលងាយ សំដីពិបាកស្តាប់ចេញពីមាត់គេធ្វើអោយនាងនៅស្ងៀមហើយអោនមុខចុះ ..គេនិយាយត្រូវព្រោះនាងពិតជាគ្មានលទ្ធភាពសងមែន។
ចំនែកយ៉ុនជុនវិញបន្ទាប់ពីខលហៅកូនចៅអោយយកឡានថ្មីមកយករួុចហើយគេក៏ឈអោបដៃផ្នែកខ្នងនិងឡានហើយដាក់ជើងម្ខាងគងលើជើងម្ខាងទៀតយ៉ាងសង្ហាហើយភ្នែកកំពុងតែសម្លឹងមើលមិត្តខ្លួុនដែលកំពុងតែសំឡុតនាងក្រមុំដោយគ្មានអារម្មណ៍អីទាំងអស់។
ចំនែកកំលោះឈាមរាវវិញបន្ទាប់ពីប្រមាថនាងឆ្អែតឆ្អន់ក៏កញ្ឆក់យកកាបូបរបស់នាង មួុយទំហឹងសឹងតែនាងបិះដួុលទៅហើយ រួុចហើយគេឆែកមើលក្នុងកាបូបនាងមានតែប្រាក់បន្តិចបន្តួុច ហើយនិងអត្តសញ្ញាណប័ណមួុយសន្លឹកប៉ុននោះ ..គេក៏ដកយកអត្តសញ្ញាណប័ណរបស់នាងហើយបោះកាបូបដាក់មុខនាងយ៉ាងឈ្លើយ ។ នាងក្រមុំកំសត់បានត្រឹមតែអោនមុខចុះហើយដៃទាំង2របស់នាង ស្រាក់ម្រាមចូលគ្នាទាំងញ័ទទ្រើកព្រោះភ័យ។
រាងក្រាស់មុខឌឺកំពុងតែឈកាន់អត្តសញ្ញាណប័ណនាងក្នុងដៃក្រវីចុះឡើងនៅនិងមុខរបស់នាង
<< ឥឡូវនេះយើងប្រញាប់យើង ..ប៉ុន្តែនាងកុំគិតថារួុចខ្លួុននោះ យើងដកអត្តសញ្ញាណប័ណនាងទុកសិន ប្រសិនបើនាងគ្មានលុយសងយើងទេនោះ...ហឹុស!>>
គេបង្អាក់ប្រយោគត្រង់នេះបន្តិច រួុចហើយសំលឹងនាងដេញតាំងពីក្បាលដល់ចុងជើងដោយកែវភ្នែកឈ្លើយ របៀបចង់មើលងាយ រួុចហើយក៏យកដៃរបស់គេចាប់ចង្កានាងអោយងើយមកសម្លឹងចំមុខរបស់ខ្លួុន មុននិងយកមេដៃរបស់គេមកច្បិចបបូមាត់របស់នាងយ៉ាងឈ្លើយបំផុត ..រួុចហើយដៃក្រាស់របស់គេប្រើកំលាំងក្រវៀសនាងចេញមួុយទំហឹង
<<នាងចាំតែមើលទៅ...>>
និយាយរួុចគេក៏ដើរបុកស្មារបស់នាងមួុយទំហឹង សំដៅទៅរកឡានកូនចៅរបស់កូនចៅមិត្តដែលទើបតែយកមកដល់មិញនេះ។
បន្ទាប់ពីពួុកគេទាំង2នាក់ចេញផុតទៅ ក្មេងស្រីកំសត់បានត្រឹមតែអោនមុខចុះហើយយំ..
<<ខ្ញុំសុំទោស ..ខ្ញុំសុំទោសខ្ញុំគ្មានចេតនាទេ ខ្ញុំសមទោសខ្ញុំមិនបានចង់អោយមានរឿងបែបនេះកើតឡើងទេ>>
ពេលនេះនាងអាណិតខ្លួុនឯងណាស់ មិនដឹងថាត្រូវធ្វើយ៉ាងណាទេ ប្រសិនបើនាងគ្មានលុយសងគេទេតើគេនិងធ្វើអ្វីចំពោះនាងទៅ។
ខ្លឹបកំសាន្តsky
នៅពេលដែលចូលដល់ក្នុងខ្លឹម
<<ធុញមែនទែន ដោយសាតែស្រីចង្រៃនោះ >>
រាងក្រាស់មុខកំណាចដើររអ៊ូដោយមួុម៉ៅមិនទាន់បាត់ទេរឿងស្រីម្នាក់ដែលធ្វើអោយឡានគេខ្ទេចនោះទើបគេត្រូវដើររអ៊ូមិនឈប់ដល់ទីនេះ ប៉ុន្តែរាងក្រាស់ដែលត្រូវជាមិត្តមិនបានចាប់អារម្មណ៍ស្តាប់គេរអ៊ូឡើយ
ទើបគេចាំបាច់ត្រូវតាមសម្លឹងមើលខ្សែភ្នែកមិត្តរបស់ខ្លួុនហើយក៏ឃើញ....
<< ក្រែងតាកញ្ចាស់និងគឺជាម្ចាស់រោងមហោស្រពគីម សុងហ៊ុន ដែលគ្រឿងពេជ្ររបស់យើងនិងត្រូវដាក់ដេញថ្លៃនៅកន្លែងគាត់មិនចឹង??ហើយស្រីម្នាក់នោះ ក្រែងជាកូនស្រីរបស់ តាកញ្ចាស់ម្ចាស់ក្រុមហ៊ុនdiamond star មែនទេ ??>> កំលោះសង្ហាចងចិញ្ចើមសួុដោយងឿងឆ្ងល់។
<<អឺម..មែនហើយ>> រាងក្រាស់ឆ្លើយ ម៉ាត់ៗ។
<<ប៉ុន្តែហេតុអីបានជាពួុកគេជួុបគ្នា??>>
ក្នុងកែវភ្នែករបស់អ្នកកំលោះ មានតែរឿងអវិជ្ជមានប៉ុណ្ណោះ គេគិតថាប្រកដជាមានអ្វីនៅពីក្រោយជំនួុបនេះមិនខាន។
<< យើងគិតថា ប្រហែលជាគ្រាន់តែមកដើម្បីនិយាយគ្នារឿងកាដេញថ្លៃត្បូងពេជ្រ រឺមួុយក៏មកសុំអោយ គេដាក់ឈ្មោះក្រុមហ៊ុននាងនាងទៅក្នុងការដេញថ្លៃត្បូងពេជ្រតែប៉ុណ្ណោះ >> យ៉ុនជុន។
ដល់លឺសូមិត្តខ្លួុននិយាយចឹងទៅ ក៏ហីៗតាមហ្នឹងទៅ គេក៏គិតតែពីផឹកស្រាហើយភ្នែករេចុះរេឡើងសំលឹងមើលតែស្រីៗ តែមើលចុះមើលឡើងគឺសាំភ្នែកដល់ហើយគ្មានរបស់ណាប្លែករបស់ណាថ្មីសោះ ដដែលៗគ្មានអ្នកណាមួុយគួុអោយទាក់ទាញសោះ។
រហូតដល់ម៉ោង3រៀបភ្លឺពួុកគេក៏បំបែកគ្នាត្រលាប់ទៅផ្ទះរៀងៗខ្លួុន។
YOU ARE READING
ស្នេហាព្រៃផ្សៃ
Romanceជុនជុងយូ គេជាកូនប្រុសរបស់លោកជុនជុងគុកម្ចាស់ក្រុមហ៊ុនត្បូងពេជ្រដ៏ធំនៅកូរ៉េក្មេងប្រុសដែល ឈ្លើយកោងកាច ក្រអឹតក្រទម ហើយធ្វើអីតាមទំនើងចិត្ត ដោយមិនកោតក្រែងក្បាលអ្នកណា យ៉ុនសូរ៉ា ជាក្មេងស្រីក្រីក្រដែលមានម្តាយជាស្រីលក់ខ្លួុន នាងត្រូវរស់នៅ ដោយជាប់ឈ្មោះជាកូនស...