ភាគទី ២ : តើគេកើតអីគេ ?

393 36 0
                                    

រៀងរាល់ថ្ងៃ TaehYung នឹង Jungkook តែងតែ ស្និតស្នាលគ្នាខ្លាំងឡើងៗ ពេលខ្លះ មានអ្នកច្រឡំថាពួកគេជាសង្សានឹងគ្នាទៀតផង !

ថ្ងៃនេះ Jungkook បាននាំ TaehYung ទៅសមុទ្រ ដើម្បីលំហែរអារម្មណ៍លេងកែ អផ្សុក នៃថ្ងៃសម្រាកពីការងារ !

« ហីយ៉ា ស្រស់ស្អាតណាស់ !» TaehYung រត់ស្រដាងដៃក្នុងទេសភាព ស្រស់ស្អាតរបស់ ឆ្នេរសមុទ្រ !
« លោក មកលេងជាមួយគ្នាមក !» TaehYung បក់ដៃហៅ Jungkook
« មិនអីទេ ! ខ្ញុំមិនចូលចិត្តទឹក !» Jungkook
TaehYung មិនមាត់ ក៏បន្ដលេងម្នាក់ឯង !
មេឃងងឹតបន្ដិច Jungkook បាននាំ TaehYung ទៅញ៉ាំអាហារនៅក្នុងហាងមួយ ដែរនៅក្បែរនោះ !

« នេះញ៉ាំទៅ !» Jungkook
« អរគុណ !» TaehYung
« Hmm» Jungkook ញញឹម
« អឺ...លោក ! ខ្ញុំសួរមួយបានទេ ?» TaehYung
« សួរមក !» Jungkook
« លោកមានសង្សារដែរទេ ?» TaehYung
« សួរធ្វើអី ?» Jungkook
« សួរទៅ ការពារទុកមុន ! បើស្និតនឹងលោកបែបនេះ ខ្លាចនាងវាយបែកក្បាល !» TaehYung និយាយធ្វើមុខធម្មតា
« មានហើយ ! នាងទៅរៀនបន្តនៅបរទេស !» Jungkook និយាយ ទាំងទម្លាក់ទឹកមុខចុះ !
« អ៎ !» TaehYung ងក់ក្បាលតិចៗ គេខ្លួនឯងក៏រាងមុខក្រៀមបន្ដិចដែរ !

ក្រោយពីញ៉ាំអាហាររួច Jungkook បបួល TaehYung ទៅដើរលេងបន្ដទៀត តែ TaehYung ប្រកែក ដោយនិយាយថា ងងុយគេង ទើប Jungkook នាំគេទៅភូមិគ្រឹះតែម្ដង !

« កើតអីមែនទេ ?» Jungkook សួរ TaehYung ដោយក្ដីបារម្ភតិចៗ ព្រោះតាំងពីចេញពីហាងអាហារមក គេមិននិយាយស្តីអីដូចរាល់ដងទាល់តែសោះ
« ប្រាប់ហើយ ថាងងុយគេង !» TaehYung
« Hmm » Jungkook ក៏ចាប់អារម្មណ៍លើការបើកបររបស់ខ្លួនវិញ រហូតដល់ភូមិគ្រឹះ !
គ្រាន់តែដល់ភូមិគ្រឹះភ្លាម TaehYung រត់ចូលទៅក្នុងបន្ទប់គេតែម្ដង ធ្វើឲ្យ Jungkook កាន់តែឆ្ងល់ថា គេកើតអីឲ្យប្រាកដ !?

Room !

TaehYung លោតឡើងគេងលើពូក ទាំងមិនដោះស្បែកជើង ! គេប្រឹងបិទភ្នែក តែបិទទៅបែរជាហូរទឹកភ្នែកទៅវិញ !
«ឡប់ទេហេស៎ ! ចុះរាល់ដង ហេតុអីគេងលក់ ?» TaehYung បើកភ្នែក មុននឹងជូតទឹកភ្នែកគេចេញ ! ហើយបិទភ្នែករហូតទាល់តែគេងលក់ !

Knock Knock !!!

« TaehYung ! ឯងគេងហើយមែនទេ ?» Jungkook ស្រែកហៅ TaehYung ដោយសម្លេងតិចៗ ដោយមិនឮការឆ្លើយតបគេក៏បើកចូលទៅ !

កំដរស្នេហ៍បង !!!Where stories live. Discover now