ភាគទី៤ : គេមកតាមយើង

604 46 8
                                    

< Jungkook ! ថ្ងៃស្អែក ខ្ញុំឡើងទៅស្រុកវិញហើយ !> TaehYung ដើរមកនិយាយជាមួយរាងក្រាស់
<លឿនម៉្លេះ ! ខ្ញុំថា បបួលឯងទៅដើរលេងជុំគ្នាជាមួយ SuGa Hyung ដែរ តែឯងបែរជាទៅស្រុកវិញ !> Jungkook
<ចៃដន្យណាស់ ហើយក៏សូមទោសផងណា ខ្ញុំត្រូវទៅហើយ ខ្លាចមិនទាន់ឡានក្រុង !> TaehYung ក៏លើកវ៉ាលីចុះមកក្រោម តែ...
<ឈប់សិន !> Jungkook ទាញដៃ TaehYung ឲ្យឈប់ ដូចមិនចង់ឲ្យគេទៅ
<មានការអីទៀតមែនទេ ?> TaehYung ងាកមកមើលគឹវិញទាំងញញឹមតិចៗ ឯ Jungkook មិនបានតប តែក៏លើកទូរស័ព្ទមិនដឹងជា call ទៅណា...
<អាឡូ Hyung !> Jungkook
< Jungkook ហើយកាលមកហា៎ ? យើងចាំឯងឡើងចង់ស្កកទៅហើយ !> Suga
<គឺ Hyung អាចដូរកន្លែងដើរលេងបានទេ ?> Jungkook
<ស្អីគេ ដូរ ? ឯងទៅណា ?> Suga
<គឺទៅ ដេគូ !> Jungkook
<ឯងទៅតាមសង្សារឯងមែនទេ ?> Suga
<មិនមែនទេ គឺប្អូនប្រុសទេតើ ណាមួយ ចង់ទៅលេងម៉ាក់គេនៅទីនោះ ! Suwon ឯណា នាងចង់ទៅកន្លែងបែបនឹង !> Jungkook សើចតិច‌ៗ
<អឺ យើងទៅក៏បាន !> Suga និយាយ ពេលសួរ Jimin នៅក្បែរនោះរួចរាល់
< លោកទៅដែរមែនទេ ?> TaehYung
<ត្រូវហើយ គឺចង់ទៅលេងលោកតា លោកយាយដែរ !> Jungkook
<អ៎ !លោកមិនទៅដើរ–> TaehYung ស្ងាត់មាត់វិញ ពេលឃើញ Suwon ដើរចូលមក Jungkook ក៏ងាកទៅរក Suwon ហាក់មិនស្ដាប់នឹងខ្លួនសោះ ទើបគេឱនមុខចុះ នឹងឈប់និយាយតែម្ដង មិនប្រាប់ក៏ដឹង ថាគេអន់ចិត្ត...
<បង Jungkook !> Suwon ដើរមករក Jungkook ទាំងញញឹម ឯ Jungkook ក៏ញញឹមតប
<នេះ TaehYung ទៅណា ?> Suwon ងាកមកសួរ TaehYung ទាំងទឹកមុខញញឹមដដែល
<ខ្ញុំទៅ..លេងស្រុក !> TaehYung ឆ្លើយទៅវិញ ទាំងយួរវ៉ាលីចុះទៅក្រោមបានសម្រេច ព្រោះមិនចង់នៅទើសភ្នែកគេទាំងពីរ
< បង Jungkook ទៅដើរលេងជាមួយអូនណា !> Suwon តោងដើមដៃ Jungkook& និយាយញ៉ិកញ៉ក់ដាក់នាយ
<បង...គឺបងត្រូវទៅស្រុកជាមួយ Tae !> Jungkook
<ទៅស្រុកជាមួយ TaehYung ? អូនទៅដែរបានទេ ?> Suwon
<អូនទៅធ្វើអី ?> Jungkook សួរ ព្រោះមិនដឹងថានាងទៅក្នុងនាមជាអ្វី ?
<បងទៅណា អូនទៅនោះដែរ !> Suwon
<អឺ...ប៉ុន្តែ គឺទៅដល់ទៅ 2–3 ថ្ងៃ អូនអាចទៅបាន !> Jungkook
<មិនអីទេឲ្យតែ នៅជាមួយបង ប៉ាអូនអស់បារម្ភហើយ ហិហិ !> Suwon
<ហ៊ឺម ! ទៅក៏ទៅៗចឹង !> Jungkook

______________________

បន្ទាប់ពីរៀបចំរួចរាល់ ឡាន Suga ក៏បានមកដល់ភូមិគ្រឹះ Joen ...
< តោះ ឆាប់ទៅ !> Jungkook និយាយជាមួយ TaehYung ឯ TaehYung ក៏មិនមាត់ច្រើន ក៏ដើរទៅតម្រង់ឡាន Suga
<TaehYung ! មកជិះឡានជាមួយពួកយើងមក !> Suwon និយាយទាំងញញឹមបែបចង់ឲ្យ TaehYung មកជិះជាមួយ
<ខ្ញុំថា TaehYung មកអង្គុយខាងក្រោយជាមួយខ្ញុំមក !> Jimin យល់សភាពការ ក៏ដឹងដៃ TaehYung មកអង្គុយនៅកៅអីខាងក្រោយនៃឡាន Suga ឯ Jungkook មិនបាននិយយាអីនោះទេ ...

កំដរស្នេហ៍បង !!!Where stories live. Discover now