ភាគទី ៣ : ទីបំផុត សង្សារគេក៏វិលមកវិញ !

399 34 0
                                    

ព្រឹកថ្ងៃថ្មី Jungkook ចុះមកខាងក្រោម ចាំ TaehYung ញ៉ាំអាហារធម្មតា តែពេលនេះ គេចាំយូរហើយ តែមិនឃើញទើបគេ បង្ខំចិត្ត ទៅតាមដល់បន្ទប់ !

@ Tae's Room :

Jungkook ចូលមក ដោយឃើញរាងតូចនៅគេងនៅឡើយ
ទើបគេចូលទៅក្បែរ

« ហឺយ ! ត្រជាក់ណាស់ !TaehYung ! ឯងយ៉ាងម៉េចនឹង ?» Jungkook ដើរទៅបន្ថយម៉ាស៊ីនត្រជាក់បន្តិច  មុននឹងអង្គុយជាយម្ខាងនៃពូក ហើយយកដៃស្ទាបក្បាល TaehYung
« ខ្លួនឯងក្ដៅណាស់ !»
« ហ៊ឹម ! ខ្ញុំមិនអីទេ !» TaehYung គេចចេញពីដៃ Jungkook
« មិនអីយ៉ាងម៉េច ? ក្ដៅចង់រលាកដៃខ្ញុំហើយ !» Jungkook
« អាចម៍គោ !!!» TaehYung ដេកសម្លក់ Jungkook
« នៅត្រង់នេះហើយ ! » Jungkook ក៏ទៅយកកន្សែងធំមួយ យកទៅបោកហើយពូតទឹកចេញឲ្យអស់ យកមកដណ្ដប់ឲ្យ TaehYung ហើយខ្លួនអោបពីក្រោយ ! ស្រមៃចេញទេ ?-,-
« មិនចាំបាច់អោបបែបនេះក៏បានដែរ ! ទទឹកលោកអស់ហើយ ! ត្រូវទៅធ្វើការទៀតមិនចឹង !?» TaehYung ងើបនិយាយតិចៗ ព្រោះគ្មានកម្លាំង
« មិនអីទេ ! រឿងការងារ អត់មួយថ្ងៃក៏ក្រុមហ៊ុនវាមិនរលំដែរ !» Jungkook និយាយ ព្រមទាំងរឹតបណ្តឹងដៃជាងមុន ព្រោះកម្ដៅ TaehYung ជ្រាបចូលកន្សែងឡើងក្ដៅទៅហើយ ! ( ពួកគេអង្គុយលើពូក !)
« ទៅពេទ្យទេ !?» Jungkook
« មិន-» TaehYung
« Okay ! តោះ !» Jungkook ក៏យកអាវពាក់ឲ្យ TaehYung វិញ មុននឹងគ្រាគេចុះទៅក្រោម !

« TaehYung កើតអី !?» Mr Joen គាត់ទើបនឹងមកពីបរទេស
« គឺមិនស្រួលខ្លួន ទើបខ្ញុំប្រញ៉ាប់នាំគេទៅពេទ្យ !» Jungkook
« អ៊ឺម ! បើចឹង ឆាប់ទៅទៅ !» Mr Joen
« បាទប៉ា !» Jungkook ក៏នាំ TaehYung ចូលឡាន បើកចេញទៅមន្ទីរពេទ្យ !

« លោកគ្រូពេទ្យ គេយ៉ាងម៉េចហើយ !?» Jungkook រហ័សសួរ ពេលឃើញ លោកគ្រូពេទ្យងើបឡើងពីកៅអី
« គេមិនកើតអីធ្ងន់ទេ គ្រាន់តែគេមានអាការ:មិនស៊ាំនឹងត្រជាក់តែប៉ុណ្ណោះ ! ដោយសារគេ នៅក្នុងអាកាសធាតុត្រជាក់យូរពេក នឹង ខ្លាំងពេក ទើបធ្វើឲ្យគេក្ដៅខ្លួនខ្លាំងបែបនេះ! តែបន្តិចគេលែងអីហើយ ! លោកពុំគួរឲ្យគេនៅកន្លែងត្រជាក់នឹងក្លិនមិនល្អពេក ខ្លាចប៉ះពាល់ដល់ផ្លូវដង្ហើមគេ ! អ្នកជម្ងឺបែបនេះ ងាយរងគ្រោះដោយសារការប្រហែសបែបនេះណាស់ ! នេះថ្នាំ ឲ្យគេញ៉ាំតែពេលព្រឹក និងពេលយប់ប៉ុណ្ណោះ ! ខ្ញុំលាសិនហើយ !» Doctor ក៏ចេញទៅ
« បាទ !» Jungkook ឱនគោរពលាលោកគ្រូពេទ្យ មុននឹងដើរទៅរក TaehYung ដែលអង្គុយឱបដៃនោះ
« ទៅរួចទេ ?» Jungkook សួរ TaehYung
« មិនអីទេ ! ខ្ញុំធ្លាប់ឆ្លងកាត់វាមកហើយ !» TaehYung និយាយធម្មតា មែនហើយ វាមិនមែនតែម្ដង កាលគេនៅ Deagu ក៏ធ្លាប់បែបនេះដែរ
« ហ៊ឹម !» Jungkook
ទឺត ! ទឺត ! សម្លេងទូរស័ព្ទរបស់ Jungkook ក៏បន្លឺឡើង
«Suwon  !? គឺ..ខ្ញុំសូមទៅទទួលទូរស័ព្ទបន្ដិច !» Jungkook ក៏ដើរចេញទៅក្រៅដើម្បីទទួលទូរស័ព្ទ ទាំងញញឹមតិចៗ

កំដរស្នេហ៍បង !!!Where stories live. Discover now