🍂🥀Chance🥀🍂

4.8K 194 1
                                    

Episode 1







11 : 00 am
នៅក្បែរសាលាតែងមានហាងតូចៗ ឬ កន្លែងអង្គុយកំសាន្តសម្រាប់លំហែខួរក្រោយការសិក្សា។ក្នុងនោះក៏មានហាងកាហ្វេមួយដែលអ៊ូអរជាងគេដែល អាចថាមិនមែនកន្លែងទំនើបអី តែដោយសារម្ចាស់ហាងទៅវិញទេ ។ ម្ចាស់ហាងនេះណា ទាំងមាន ទាំងគួរឲ្យស្រលាញ់ ទាំងរួសរាយ ទាំងស្អាតទៀតផង និយាយថាសង្ហាមិនទេព្រោះម្ចាស់ហាងនេះណារាងក៏ស្រឡូន ដៃជើងក៏ស្រឡួន ច្រមុះស្រួច មាត់តូច ចង្កេះមួយក្ដាប់ និយាយរួមទៅដូចស្រីតែម្ដងទាំងរាងទាំងមុខស្រីៗសុំខ្មាស់។ទាំងស្រី ទាំងប្រុសមកហាងកាហ្វេនេះមានទាំងអ្នកមកញ៉ែ មកសុំស្រលាញ់ សុំមកដណ្ដឹងទៀតផង

_ Kim Taehyung នៅអីមានអ្នកណាទៀត ជាម្ចាស់ហាងដែលនិយាយអម្បាញ់នេះឯង ។
អាយុ 23 ឆ្នាំ ជាកូនត្រកូល Kim ដែលជាគ្រាប់ពេជ្រចរណៃឪពុកម្ដាយថ្នមអើយសែនថ្នមមិនឲ្យធ្វើអីទេ តែទទូចសុំមកបើកហាងលក់កាហ្វេទាល់តែបាន។ មានគេមកសុំធ្វើសង្សារច្រើនអ្នកហើយតែមិនយកសម្បីម្នាក់ តែនៅតែគេចមិនផុតពី...

<< Tae Tae hah >> Man

<< មកទៀតហើយ.... >> Tae

<< នឹកដល់ហើយនាក៎ សុំអោបបន្តិចបានទេ បាទ!!! >> Man

<< ហើយវាស្អីលោកឯងនាក៎ មកឡូឡាពេញហាងរបស់ខ្ញុំរកតែស្ងាត់មួយថ្ងៃមិនបាន >> Tae

<< នេះ មិននឹកគេខ្លះទេហ៎ >> Jungkook

<< នឹកក្បាលលោកឯងស្អី ចេញទៅ!! ខ្ញុំត្រូវការបម្រើភ្ញៀវ >> Tae

<< មិនបាច់បម្រើភ្ញៀវទេ បម្រើបងវិញមកស្រួលជាង >> Jungkok ហឹស!!ស្ដាប់សម្ដីគេទៅចាក់ទឹកមិនលិច អាយុ 28 ឆ្នាំហើយ តែសម្ដីមិនឲ្យបាត់មួយម៉ាត់និយាយចេញមកដូចមិនចូលម៉ោងសីលធម៏អីចឹង

<< បម្រើក្បាលលោកឯងស្អី!!! >> Tae និយាយទាំងហួសចិត្ត ក្មេងម្នាក់នេះអាយុប្អូនគេទេតែនិយាយជាមួយគេសុទ្ធតែបង មិនឲ្យស្អប់បានយ៉ាងមិច

<< នេះ!!! ខឹងហើយមែនទេ គេសុំទោសណា មានអ្វីឲ្យគេជួយទេ >> Jungkook

<< មាន!! >> Tae

<< អ្វីដែលបាទ!! >>Jungkook ឆ្លើយទាំងស្ញេញចេញធ្មេញទន្សាយ ព្រោះធ្លាប់តែលឺរាល់ដង បើមិនដេញក៏ជេបើមិនជេក៏ដេញ គេឡើងសឹកត្រចៀកអស់ទៅហើយ

🍂🥀 Chance 🥀🍂 (Complete✅)Where stories live. Discover now