[ Episode 44 : រូបអ្នកណា??? ]
<< បងធ្វើឲ្យ Tae ឈឺទៀតហើយមែន??? អូនប្រហែលជាស្អប់បងខ្លាំងជាងមុនហើយ មិនអីទេបងព្រមចេញមែនទែនហើយ ព្រោះបងធ្វើឲ្យអូនឈឺមួយកម្រិតទៀតហើយ >> Jungkook ថាហើយដើរសម្ដៅទៅទ្វារ ប្រុងនឹងបើកទ្វាចេញស្រាប់តែ....
ផឹប!!!!
<< ខ្ញុំសុំទោសដែលស្ដីឲ្យលោកខ្លាំងៗ សុំទោស ហ៊ិក ហ៊ិក សុំទោស >> Tae រត់ទៅអោបយ៉ាងណែនបញ្ឈប់ការចាកចេញរបស់រាងក្រាស់
<< Tae មិនខុសទេ បងអ្នកធ្វើឲ្យអូនឈឺបងដឹង ឈប់យំទៅណា >> Jungkook បែរក្រោយនិយាយជារាងតូចអោបគេជាប់នឹងទូ្រង
<< ឈប់យំទៅ បងមិនទៅណានោះទេលុះត្រាតែអូនដេញបងម្ដងទៀត >> Jungkook និយាយលួងលោមគេដោយសម្លេងស្រទន់បំផុត
<< Tae លើកលែងឲ្យបងផងបានទេ??? >> Jungkook បន្ទាប់ពីស្ងាត់អស់មួយសន្ទុះទើបនិយាយឡើង
<< ខ្ញុំ....ខ្ញុំ >> Tae ស្ទាក់ស្ទើរនិយាយមិនចង់ចេញ គេនៅមិនទាន់ទុកចិត្តរាងក្រាស់មួយរយភាគរយនោះទេ
<< មិនអីទេ មិនទាន់ឆ្លើយវាក៏បាន ពេលណាដែលអូនអាចទុកចិត្តម្ដងទៀតអូនអាចឆ្លើយបាន >> Jungkook ឃើញគេស្ទាក់ស្ទើរមិនចង់ ក៏បញ្ឈប់ការសួរហើយទាញគេយកមកអោបសារជាថ្មី
<< កូន!!!!! ត្រូវហើយ Jungsoo របស់ខ្ញុំ >> Tae រើចេញពីរង្វង់ដៃរាងក្រាស់ហើយក៏ចុះទៅក្រោមទៅមើលកូន
<< Soo!!! >> Tae មកដល់ចុះបោកក្បាលនឹងតុ នេះគេខំបារម្ភពីគេសឹងស្លាប់តែមកដល់បែរជាសើចកក្អឹកជាមួយលោកតាលោកយាយគេទៅវិញ
<< ហីយ៉ា!!!! កូនសម្លាញ់សើចសប្បាយដល់ហើយហ្ន៎ >> Tae ដើរទៅច្បិចថ្ពាល់គេតិចៗ
<< Mummy ខិក ខិក ខិក >> Jungsoo វាមករករាងតូចឡើងឈរនៅចន្លោះជើងគេខ្ញាំមកគេតិចៗ
<< បាទ!!!! >> Tae ខាំដៃកូនតិចៗពេលដែលគេយកដៃចូលមាត់ខ្លួន
<< មឹម >> Jungsoo
<< ឃ្លានហើយមែនទេ??? តោះ Mummy ទៅធ្វើទឹកដោះឲ្យញ៉ាំណា >> Tae បីគេទៅចង្រ្កានបាយ
<< Daddy... >> Jungsoo ហៅសព្វនាមរាងក្រាស់រើក្នុងដៃ Tae ដើម្បីឲ្យគេដាក់ខ្លួនចុះ
VOUS LISEZ
🍂🥀 Chance 🥀🍂 (Complete✅)
Roman d'amourមានលើកទី2ក៏នៅលើកលែងឲ្យ តែបើមានលើកទី3មិនប្រាកដថានឹងលើកលែងឲ្យទេ 🐯🐰