[ Episode 23: លោកប៉ាក្មេកផឹកស្រាទេ???]
# Night
7 : 00 pm
<< ពួកកូនគេងទីនេះមួយយប់ ឬទៅឥឡូវនេះ >> Mrs.Kim
<< Jung!!!! >> Tae ងាកមកមើលមុខ Jungkook ក្រែង.លគេជាប់ការងារនៅថ្ងៃស្អែក
<< អូនចង់នៅទីនេះមែនទេ??? >> Jungkook
<< អឹម!!!!! >> Tae សម្លឹងមុខ Jungkook ដោយទឹកមុខយកចិត្ត
<< ចឹងយើងគេងនៅទីនេះមួយយប់ទៅចុះ >> Jungkook
<< ហិ ហិ អរគុណបងសម្លាញ់ ជុបៗ >> Tae គ្រាន់តែចម្លើយក៏ចង្អើតជើងថើបថ្ពាល់ Jungkook មិនខ្មាស់លោក Kim និង Mrs.Kim សោះ
<< ហឹម!!!! >> Mr.Kim ក្រហឹមដើម.កបន្តិចមើលទៅកូនរបស់គាត់ក៏មិនណយ ទៅថើបកូនប្រសារមុននោះ
<< លោកប៉ាក្មេកផឹកស្រាទេ??? >> Jungkook បបួលគាត់ ព្រោះមកលេងយូរម្ដងគួរតែយកចិត្តឲ្យបានច្រើន
<< ក៏បាន >> Mr.Kim ឆ្លើយយល់ព្រមណាមួយម៉ោងស្មាលនេះ ទៅគេងក៏គេងមិនលក់ដែរ
<< អូនផឹកដែរ!!! >> Tae បំភ្លឺឡើងខ្លាំងៗ<< មិនបាន!!!! >> Jungkook Mr.Kim ស្រែកឡើងព្រមគ្នា
<< ហេតុអី??? >> Tae
<< នៅក្មេង >> Jungkook Mr.Kim និយាយព្រមគ្នាមិនបានស្រែកដូចលើកមុន<< ក្មេង???? កូនអាយុ 23 ហើយលោកប៉ា >> Tae និយាយបែបមិនសុខចិត្ត
<< មិនបានគឺមិនបានហើយ >> Mr.Kim
<< បានហើយ Tae មិនបាច់ទេកូនយើងគ្រាន់អង្គុយជាមួយទៅបានហើយ តោះ >> Mrs.Kim Tae ពេបមាត់តិចៗ ហើយក៏ដើរទៅតាម Mrs.Kim អង្គុយជិត Jungkook
គ្រប់គ្នានាំគ្នានិយាយលេងជាមួយគ្នារហូតដល់យប់ជ្រៅ ឯ Tae នៅមិនសុខចិត្តដែលមិនបានផឹកនឹងគេ គេក៏ចង់ផឹកដែរមិនបានថាគេក្មេងទៅវិញ មិនសុខចិត្ត
<< Jung!!!! >> Tae ចាប់ផ្ដើមរកវិធីធ្វើបាប Jungkook និង Mr.Kim ហើយ
<< អូនចង់គេងជាមួយម៉ាក់ >> Tae
<< មិនបាន!!!! >> ស្រែកឡើងព្រមគ្នា គ្មានអ្នកណាក្រៅពី Jungkook និង Mr.Kim ទេ
<< មិនបានទៀតហើយ មុននឹងក៏មិនបាន ឥឡូវក៏មិនបាន >> Tae តបទាំងក្រញូវ
KAMU SEDANG MEMBACA
🍂🥀 Chance 🥀🍂 (Complete✅)
Romansaមានលើកទី2ក៏នៅលើកលែងឲ្យ តែបើមានលើកទី3មិនប្រាកដថានឹងលើកលែងឲ្យទេ 🐯🐰