Part 8

352 20 0
                                    

នៅក្នុងបន្ទប់ទទួលភ្ញៀវគ្មាននរណាម្នាក់ហ៊ានហើបមាត់និយាយនោះឡើយក្រៅពី ឈ្ងោកមុខចុះ
បើកត្រចៀករងចាំស្ដាប់ពាក្យពេចន៍របស់លោកម្ចាស់ប្រុសដ៏ខ្ពង់ខ្ពស់រ៉ាយរ៉ាប់រៀបរាប់ពីការណែនាំផ្ដល់ដំណឹងអោយគ្រប់គ្នាបានជ្រាបពីម្ចាស់ស្រីថ្មីនៅក្នុង វិមាន ហ្រ្វានតូនី នេះហើយពួកគេក៏ចេះតែលួចអើតមើលមុខស្រីក្រមុំជារឿយៗដូចគ្នា ជាពិសេស អ៊ំស្រីមេផ្ទះជាមួយ រ៉េនដូ ដោយគាត់ហាក់ច្របូកច្របល់ក្នុងទ្រូងអន់ចិត្តជំនួសម្ចាស់ស្រី អង់ស៊ូមិនតិចនោះឡើយដែលត្រូវមកជួបរឿងផ្ទួនៗគ្នាបែបនេះ កូនក៏រលូតទៅមិនទាន់បានប៉ុន្មានផង ស្វាមី ក៏ចាប់មានភរិយាថ្មីទៀត កុំថាឡើយនាងដែលខូចចិត្តសូម្បីតែគាត់ផ្ទាល់ក៏ទទួលយកមិនបានដែរ បើស្រីប្ដីជានរណាផ្សេងវាក៏មិនសូវអីប៉ុន្មានទេ តែនេះជាកូនឈ្នួលរបស់ខ្លួនទៀតតើអោយនាងរៀបរឹកពារយ៉ាងណាទាន់ទៅ។
ស្រ្តីចំណាស់ដកដង្ហើមធំហើយឈោងដៃទៅដាក់លើភ្លៅរបស់ម្ចាស់ស្រីធំបន្តិច លក្ខណះមួយដែលអាចចូលខ្លួនអោយ អង់ស៊ូ បានដឹងថានាងមិនឯកាទេ យ៉ាងហោចណាស់ក៏មានអ្នកគ្រប់គ្នាផ្សេងទៀតនៅខាងនាងដែរ ដូចច្នេះត្រូវតែរឹងមាំពុះពារគ្រប់ឧបសគ្គអោយបានហើយកុំគិតច្រើន វានាំតែធ្វើអោយប៉ះពាល់សុខភាពទេ។
«ចូលមកញាំុស៊ុបសិនទៅ នេះយើងអោយអ្នកបម្រើធ្វើសម្រាប់នាង» ជុងគុក និយាយទៅកាន់ ម៉ារ៉ា ទាំងញញឹមខ្ចឹបមាត់ហើយស៊ុបនេះវាមានរសជាតិយិនសិនម្យ៉ាងប៉ូវកម្លាំងដែលបាត់បង់ឡើងមកវិញបានឆាប់ព្រោះយប់មិញ គេជាមួយ ម៉ារ៉ា លេងល្បែងភ្លើងអស់មិនតិចម៉ោងទេ ហើយបើនាងបាក់កម្លាំងនោះ តើយប់នេះអោយគេទៅរកអ្នកណាបានទៅ បើ អង់ស៊ូ មិនអាចបំពេញតណ្ហាអោយគេបានគ្រប់គ្រាន់ផងនោះ។
«តែខ្ញុំថា អោយអ្នកនាងពិសារចុះខ្ញុំមិនហ៊ានទទួលទានទេចាស៎» ម៉ារ៉ា ឈរស្ងៀមទម្លាក់ស៊ុបចុះលើតុប្រាប់ទៅ ជុងគុក វិញថានាងមិនហ៊ានញាំុវាទេ ព្រោះនាងខ្លាច អង់ស៊ូ មិនពេញចិត្តទាំងដែលដឹងហើយថាពាក្យដែលនាងនិយាយទៅនិងធ្វើអោយរាងក្រាស់ ក្រេវក្រោធ ហើយស៊ុបយិនសិននេះជាស៊ុបបន្តស្នាដៃកេរដំណែលរបស់ ហ្វ្រានតូនី ដូចច្នេះអ្នកដែលមានសិទ្ធបរិភោគក៏សម្រាប់តែម្ចាស់នៅទីនោះដែរ។
«វាសម្រាប់អូន មិនសម្រាប់អ្នកផ្សេងទេ គឺដើម្បីកូនរបស់យើងនោះអី» ជុងគុក និយាយហើយចូលទៅក្រសោបរាងកាយ ម៉ារ៉ា អោយកន្រ្តាក់មកអង្គុយនៅលើភ្លៅរបស់គេថើបថ្ពាល់នាងខ្សើតៗដោយភាពខ្នក់ខ្នាញ់ច្រមួលច្រម៉ាញ់ពេញឱរ៉ា មិនគិតអ្នកម្ខាងទៀតសោះ ។
អង់ស៊ូ ហួសចិត្តដល់ថ្នាក់ថ្លើមប្រម៉ាត់របស់នាងវារីកធំក្ដុកក្ដួលចង់ស្រែកយំខ្លាំងណាស់ តើអោយនាងធ្វើអ្វីបានទៅក្នុងពេលនេះ សូម្បីតែសម្រក់ទឹកភ្នែកក៏នាងមិនហ៊ានបញ្ចេញមកដែរ ព្រោះមិនចង់អោយលោកប្ដីរបស់នាងបានដឹងឡើងថានាងកំពុងតែឈឺចាប់ទន់ជ្រាយក្នុងចិត្ត តែវាក៏ជាការពិត មនុស្សដូចជានាងវាពិតជាទន់ជ្រាយ ឯកោហើយទឹកមាត់សាបដូចសម្លរមិនដាក់គ្រឿងយ៉ាងអញ្ចឹង បើទោះជានិយាយចេញទៅគិតថាគេនិងជឿតាមនាងដែរមែនទេ។
«លោកម្ចាស់កុំបែបនេះអី » ម៉ារ៉ា ព្យាយាមរុញច្រានរាងក្រាស់ចេញខណះឃើញក្រសែភ្នែករបស់ មនុស្សជាច្រើនសម្លឹងមកកាន់ពួកគេ ប៉ុន្តែគ្មាននរណាដឹងទេថាវាគ្រាន់តែជាការសម្ដែងបំភាន់ភ្នែកអោយមើលទៅថាវាល្អដូចទេពអប្សរតែប៉ុណ្ណោះ។
«កុំខ្វល់អីគ្មាននរណាហ៊ានហាមាត់ទេ » រាងក្រាស់នៅតែសសុលកញ្ចឹងក របស់ ម៉ារ៉ា ហើយមិនខ្វល់ពីអ្នកដទៃព្រមទាំងអោបរឹតស្រីដែលមាននាមជាភរិយាថ្មីនោះពេញរង្វង់ដៃទៀតផង គិតទៅមនុស្សប្រុសមានមួយមិនស្កប់ក៏មិនស្កល់ពិតជាគួរអោយខ្ពើុម។
«តែ ...»
«អ្នកនាងទៅខាងក្រៅមើលផ្កា ទេចាស៎ រ៉េនដូ ទើបតែអោយគេដឹកជញ្ជូនកុលាបថ្មីមកច្រើនណាស់ ក្រែងអ្នកនាងថាចង់គូគំនូរថ្មីនោះអី» មែនហើយព្រោះ
អង់ស៊ូ បានប្រាប់ទៅអ៊ំមេផ្ទះថានាងចង់គូគំនូរថ្មី សម្រាប់ដាក់តាំងនៅក្នុងបន្ទប់ទទួលភ្ញៀវនេះ ណាមួយគំនូរចាស់ៗនាងបានយកទៅដាក់តាំងនៅ
ក្រុុមហ៊ុនរបស់ ជុងគុក អស់ទៅហើយដែរទើប ស្រ្តីចំណាស់ប្រញាប់កែប្រែស្ថានភាពបបួលម្ចាស់ស្រីធំទៅប្ដូរបរិយាកាសអាប់អួរចេញ ម្យ៉ាងបើ អង់ស៊ូ នៅទីនេះយូ ច្បាស់ណាស់ថានិងគាំងបេះដូងស្លាប់ភ្លាមៗតែម្ដង មើលទៅទឹកមុខក៏យល់បាត់ទៅហើយថាគ្រាំក្នុងកម្រិតណា។
«ចាស៎ អញ្ចឹងអ៊ំជួយអោយគេទៅយកជក់ហើយនិងថ្នាំពណ៌អោយខ្ញុំផងណា៎» រាងស្ដើងបង្វែរខ្លួនហើយងើបចេញទៅក្រោមក្រសែភ្នែករបស់ ម៉ារ៉ា ទាំងញញឹមញញែមដាក់ ជុងគុក ប៉ុន្តែដូចដែលបានប្រាប់ខាងលើអញ្ចឹងថារាងក្រាស់គេមិនបានខ្វាយខ្វល់ទេចង់នរណាកើតអីក៏កើតទៅ។
«នេះលោកម្ចាស់ នាំខ្ញុំទៅណា» ម៉ារ៉ា រំអួយហើយផិភ័យខណះសុខៗ ប្រុសកម្លោះក៏ចាប់លើកបីនាងឡើងសំដៅទៅជណ្ដើរដែលមិនឆ្ងាយពីទីនេះប៉ុន្មាន។
«ទៅខាងលើនោះអី»
«អ្អាយ៎ អត់ទេណាលោកម្ចាស់» ក្រោយពីបានដឹងថាគេចង់នាំនាងទៅណា ម៉ារ៉ា ក៏ស្រែកឡើងយ៉ាងចាស់ដៃគក់ទ្រូងគេផាច់ៗ បណ្ដាលអោយគ្រប់គ្នាអើតករមើលទាំងក្រវីក្បាលហួសចិត្ត មិននឹកស្មានថាត្រឹមតែមួយថ្ងៃសោះអ្វីៗក៏ប្រែប្រួលប្រៀបបាននិងខ្យល់ព្យុះបោកបក់កប៉ាល់អោយលេចក្នុងមហាសមុទ្រ គិតទៅចរិកមនុស្សយើងអាចមើលតែសំបកក្រៅតែមិនដឹងថាខាងក្នុងចិត្តវាយ៉ាងមិចនោះឡើយព្រោះថាយើងមិនអាចសង្កេតអោយដឹងច្បាស់ការបាន។
ត្រលប់មកមើលស្រីល្អិតដែលនៅសួនច្បារខាងមុខវិមានវិញ នាងកំពុងតែអង្គុយយោលទោលយ៉ាងសោកសៅ អ្នកបម្រើបានយកជក់យកថ្នាំពណ៌មកអោយនាងហើយតែនាងបែជាគូរមិនចេញព្រោះអារម្មណ៍ប្រើការវាមិនកើត ក្រៅពីអង្គុយស្រងេស ស្រងោចនឹកឃើញតែស្វាមី ថ្នាក់ថ្នមនារីកូនឈ្នួលរបស់នាងមិនរសាយ ហេតុអ្វីនាងមិនអាចមានក្ដីសុខដូចស្វាមីភរិយាដទៃទៀតបាន រឺនេះវាជាចរិករបស់មនុស្សប្រុសគ្រប់គ្នាដែលតែងតែធ្វើ នៅពេលដែលប្រពន្ធមិនអាចមានកូនអោយបានោះ? នាងគិតមិនយល់សោះឡើយ ថានាងត្រូវដើរទៅតាមផ្លូវណាបន្តទៀតក្រៅមកពីអង្គុយគិតម្ដងហើយម្ដងទៀត។
«អ្នកនាងកុំយំអីណា មានខ្ញុំនៅក្បែរអ្នកនាងហើយ»
អ៊ំមេផ្ទះចូលមកអោបរាងតូចថ្នមៗ ទោះបីគាត់មានសិទ្ធត្រឹមជាអ្នកបម្រើរបស់ ហ្វ្រានតូនី រយះពេលច្រើនឆ្នាំហើយក៏ដោយប៉ុន្តែវាជាលើកទី១ដែលគាត់ឃើញ អង់ស៊ូ យំខ្លាំងបែបនិង នេះប្រហែលជាឈឺចាប់ខ្លាំងណាស់ហើយទាំងដែលរាល់ដងពេលពិបាកចិត្តនាងមិនដែលបញ្ចេញវាមកអោយនរណាបានឃើញទេក្រៅពីពួនយំនៅក្នុងបន្ទប់ម្នាក់ឯងនោះ។
«ខ្ញុំមិនបានយំឯណា ហឹកៗ អត់យំទេ» ស្រីក្រមុំនៅតែប្រកែកញាប់មាត់ថាខ្លួនមិនបានយំទាំងដែលម្រាមដៃក៏លើកមកជូតថ្ពាល់ចេញអោយរហ័ស ។
«អញ្ចឹងអ្នកនាងចង់ផឹក ទឹកក្រូចច្របាច់ទេ ចាំខ្ញុំអោយនាង ណូ យកមកអោយ»
«ចាស អគុណណាស់ អ៊ំស្រី »
«អ្នកនាងរបស់អ៊ំល្អយ៉ាងនេះអោយអ៊ំដាច់ចិត្តយ៉ាងមិចបានទៅ»
«តែខ្ញុំមិនអីពិតមែន » ស្រីល្អិតញញឹមស្ងួតបបូរមាត់ខណះនៅតែរឹងទទឹងប្រាប់ទៅវិញថានាងមិនបានកើតអី ដោយពេលនេះនាងឈឺខ្លាំងឡើងស្ពឹកអួលពេញបេះដូង វាប្រៀបដូចជាមានគេខ្វេះយកបេះដូងនាងអោយចេញពីប្រាណយ៉ាងអញ្ចឹង បើពោលអោយចំគឺរស់ដូចជាមនុស្សស្លាប់។
ស្រីចំណាស់ងក់ក្បាលយល់ស្របចំពោះកាយវិការ ប៉ុន្តែគាត់មិនបានជឿក្នុងចិត្តនោះទេថាម្ចាស់ស្រីដ៏សែនល្អម្នាក់នេះមិនកើតអីនោះ កុហកអ្នកណាក៏បានតែកុំកុហកគាត់ព្រោះគាត់ស្គាល់នាងច្បាស់ជាងថ្ងៃទៅទៀត។
«អ្នកនាង អង់ស៊ូ លោកម្ចាស់អោយអ្នកនាងរៀបចំអាហារសម្រាប់ថ្ងៃត្រង់នេះ ព្រោះលោកប្រុស ថេយ៉ុង ហើយនិង អ្នកនាង ហ្វារីន គាត់អញ្ចើញមក» ស្ដាប់ហើយអ្នកដែលយំមុននេះក៏ស្រាប់តែញញឹមកាលដែលលឺថាបងថ្លៃទាំងពីរមកលេង ណាមួយរយះពេល២ឆ្នាំហើយដែលខានជួបគ្នា នេះសុខៗក៏មកភ្លាមនរណាមិនរំភើបបានទៅ តែថាបើពួកគាត់មកហើយបានឃើញថា ម៉ារ៉ា និង ជុងគុក មានអ្វីនិងគ្នានោះច្បាស់ណាស់ថានិងមានរឿងកើតឡើងទើបនាងភ័យទុក្ខជាមុនខ្លាច ថេយ៉ុង និងស្ដីអោយ
ជុងគុក។
«រៀបចំប្រដាប់ប្រដាចុះខ្ញុំសុំទៅខាងលើសិន»

នោះថេយ៉ុងមកហើយ😹ត្រៀមខ្លួនអានាងគុក។

Paint LoveWhere stories live. Discover now