Part 9 «ផ្ទាល់ភ្នែក»

611 29 23
                                    

ម្រាមជើងស្រឡូនរវាសរវៃក្នុងការបោះជំហានទៅរកម្ចាស់ចិត្តនៅខាងលើតាមដោយម្រាមដៃក៏ជួយក្នុងការចាប់លើកជាយរ៉ូបវែងរបស់ខ្លួនឡើងលើអោយផុតពីដីដូចគ្នា ខណះបោះជំហានទៅកាន់ជណ្ដើរម្ដងមួយៗបន្លឺសម្លេងតុបៗ ហាក់បីដូចជាមានការប្រញាប់យ៉ាងអញ្ចឹង តែសភាពនាងពេលនេះបើប្រៀបទៅមិនខុសពីតួអង្គស្រីនៅក្នុងរឿង សិនដឺរីឡា នោះទេជាពិសេសគឺចំវគ្គដែលនាងសិនដឺរីឡា ត្រូវម្ដាយចុងប្រើអោយសម្អាតផ្ទះមុនពេលទៅកម្មវិធី តែបើធៀបនិងការពិតវាខុសត្រង់នាងចង់ទៅជួបអ្នកជាប្ដីដែលនៅបន្ទប់ខាងលើឯនោះទេមិនមែនប្រញាប់ទៅជួបព្រះរាជបុត្រក្នុងរឿងឡើយ។

ប៉ុន្តែរាងកាយស្រឡូនក៏ត្រូវឈប់ផ្ងក់ខណះកែវភ្នែកត្របាញ់ចូលគ្នាឃើញស្វាមីដ៏ល្អរបស់នាងកំពុងតែល្អូកល្អើនផ្អែមល្ហែមជាមួយ ម៉ារ៉ា តែពីរនាក់យ៉ាងសុខស្រួលបណ្ដាលអោយទឹកភ្នែកដែលខំប្រឹងលាក់ទុក្ខវាបញ្ចេញមកម្ដងទៀតឡើងដាបថ្ពាល់ នាងពិតជាស្អប់វេលានេះណាស់ព្រោះវាជាពេលមួយដែល ជុងគុក ប្រលោមស្នេហ៍ជាមួយអ្នកផ្សេង ទាំងដែលដឹងហើយថាទំហំស្នេហាដែលនាងមានចំពោះគេវាគ្មានអ្វីអាចប្រៀបផ្ទឹមបាននោះទេ សូម្បីតែមាសប្រាក់កែវកង ប្រាសាទវិមានក៏មិនអាចធ្វើអោយនាងដកចិត្តចេញពីគេបានដែរ ប៉ុន្តែ ប្រុសកម្លោះវិញគេគិតតែពីខ្លួនឯងតែម្យ៉ាងប៉ុណ្ណោះ គេមិនដែលខ្វល់ពីនាងគិតថានាងចង់បានអ្វីឡើយ។

«ហ្ហឹកៗ » រាងស្ដើងដកថយហើយត្រឡប់ទៅចង្ក្រាន្តបាយទាំងដែលមុននេះក្នុងខួរក្បាលនាងមានរឿងជាច្រើនដែលនាងប៉ងចង់និយាយទៅកាន់គេ ប៉ុន្តែបន្ទាប់មករឿងរ៉ាវទាំងប៉ុន្មានវាក៏រលុបអស់គ្មានក្នុងបញ្ចីរបស់នាងទៀតឡើយក្រៅពីគិតឃើញតែទិដ្ឋភាពស្នេហារបស់ស្វាមីដែលកំពុងស្រែកថ្ងូរមិនដាច់ឃ្លា ហើយក៏សុំសរសើរ ទាំងដែលនាទីនេះវាទើបតែម៉ោង៩ព្រឹកសោះកោតតែកាមតណ្ហារបស់គេកើតឡើងទៅរួច រឺវាជាធម្មជាតិរបស់មនុស្សប្រុស រឺថាមកពីនាងដែលជាប្រពន្ធម្នាក់បំពេញភាពចង់បានអោយគេមិនគ្រប់គ្រាន់ ហឹកៗ អាក្រក់ណាស់។

«អ្នកនាងបន្លែខ្ញុំរៀបចំហើយ តើអ្នកនាងទៅចម្អិនឥលូវទេចាស៎» នាងណូ ដែលជាអ្នកបម្រើមានវ័យស្រករគ្នាជាមួយ ម៉ារ៉ា ដែរក៏ចាប់និយាយឡើងខណះនាងចូលមកឃើញ ចៅហ្វាយស្រីយំ ប៉ុន្តែមិនហ៊ានលូកមាត់នោះទេខ្លាចថា អង់ស៊ូ ឈឺចាប់ហើយយំខ្លាំងជាងមុនទ្វេរដងទើប បង្វែរប្រធានបទទៅនិយាយអ្វីផ្សេងវិញ ហើយណាមួយ ម៉ារ៉ា នាងក្លាយទៅជាម្ចាស់ស្រីនៅហ្វ្រានតូនីនេះហើយ ទើបនាងមិនអាចមកបម្រើ អង់ស៊ូ បានទៀត អញ្ចឹងអ្នកបន្ទាប់ដែលនៅក្បែរស្រីក្រមុំគឺមានតែនាងណូ។

Paint LoveWhere stories live. Discover now