Part 1 «អារម្មណ៍ តានតឹង»

1.5K 28 1
                                    



ពាក្យថាស្រលាញ់វាពិតជាងាយស្រួលណាស់ក្នុងការនិយាយចេញពីមាត់ប៉ុន្តែបើគិតជាក់ស្ដែងវាប្រាកដជាពិបាកបន្តិចហើយក្នុងការបង្ហាញតាមរយះកាយវិការ រឺ សកម្មភាពអ្វីមួយដែលបញ្ជាក់ថាក្ដីស្រលាញ់នោះវាជាការពិត។ ហើយវាមិនខុសពីគូស្នេហ៍មួយគូរបស់ មហាសេដ្ឋីប្រាក់វាល់លាន នៅកូរ៉េលំដាប់អេមួយរូបនេះទេ ហើយគ្រប់ប្រជាជនទាំងអស់សុទ្ធតែបានស្គាល់ហិើយថាគេជានរណា ។

គេមានឈ្មោះថា ចន ជុងគុក ដែលជាអ្នកជំនួញម្នាក់មានកេរ្តិ៍ឈ្មោះរន្ទឺល្បីខ្ទរខ្ទាស្ទើរតែពេញពិភពលោកដែលគេប្រសិទ្ធនាមអោយជាភាសា អឺុរ៉ុប ថា «ជុង ហ្វ្រានតូនី» ហើយបើគិតទៅគេជាប្អូនជីដូនមួយរបស់ ថៅកែពេជ្រដ៏ល្បីដែលជាមហាសេដ្ឋីម្នាក់ដែរ មិនចាញ់គ្នាទេ គេនោះគឺ គីម ថេយ៉ុង។

ហើយបុរសអ្នកមាន ចន ជុងគុក រូបនេះគេមានលក្ខណះសម្បត្តិល្អគ្រប់យ៉ាងស្ទើរតែរកចន្លោះប្រហោងដែលមន្ទិលគ្មាន គេទាំងឆ្លាតទាំងស្អាតមានសមត្ថភាពគ្រប់កិច្ចការ ស្រីៗណាក៏ចង់បានគេមកធ្វើជាគូគាប់ដែរ តែគួរអោយស្ដាយដែលប្រុស
កម្លោះម្នាក់នេះមានភរិយាស្របច្បាប់រួចទៅហើយ នោះគឺ អ្នកនាង អង់ស៊ូ ស្តេហ្វានី។

បើនិយាយពីស្នេហារបស់ពួកគេវិញវាពិតជាធ្វើអោយគ្រប់គ្រប់គ្នាលួចសរសើរមិនដាច់ពីមាត់ឡើយ ជុងគុក តែងតែធ្វើអ្វីៗគ្រប់យ៉ាងដើម្បីផ្ដល់ជាសេចក្ដីសុខដល់ប្រពន្ធ ពេលខ្លះគ្រាន់តែនាងផ្ញើរសារថានាងមិនស្រួលខ្លួនគេក៏សុខចិត្តបិទអង្គប្រជុំភ្លាមទៅមើលថែនាងអោយបានល្អដោយផ្ទាល់ដៃ គេមិនខ្វល់ទេថាក្រុមហ៊ុនត្រូវខាតបង់អស់ប្រាក់ប៉ុន្មាននោះ តែអ្វីដែលសំខាន់ភរិយាគេគឺត្រូវតែមានសុខភាពគ្រប់គ្រាន់ដើម្បីរួមរស់ជាមួយនិងគេរហូតទៅ។

មើលទៅគេស្រលាញ់នាងខ្លាំងណាស់ ស្រលាញ់ខ្លាំងដល់ថ្នាក់ហ៊ានជួលជាងចម្លាក់ម្នាក់មកធ្វើបដិមាថ្ម រូបរបស់ប្រពន្ធដាក់តាំងនៅក្នុងភូមិគ្រឹះទៀត ហើយគេមិនអោយនរណាចូលទៅពាក់ព័ន្ធទីនោះទេ ។

ប៉ុន្តែគួរអោយស្ដាយដែលចុងក្រោយរាងក្រាស់ប្រែប្រួលគ្រប់យ៉ាង គេមិនមានពេលអោយស្រីក្រមុំដួចមុន ហើយថែមទាំងស្អប់នាងទៀតផង គេហ៊ានយកដំបងមកវាយបដិមានោះចេញ ហើយថែមទាំងបាត់បង់ភាពជាសុភាពបុរសដោយសារតែរឿងម្យ៉ាងដែលនាងធ្វើអោយគេមិនសមចិត្ត ។

Paint Loveحيث تعيش القصص. اكتشف الآن