I still want you[ចប់]

606 21 5
                                    

[Short novel] ➪ Jin X Chija

ដៃក្រាស់មាំបញ្ជាចង្កូតឡានដោយដៃម្ខាងតម្រង់ទៅមុខជាមួយនិងល្បឿនគោរពតាមច្បាប់ចរាណ៍
ឯដៃមាំម្ខាងទៀតទាញទូរស៍ព្ទចុចហៅទៅរកនរណាម្នាក់ដោយស្នាមញញឹមផ្អែម!

《អាឡូ,Huni》សម្លេងតូចបែបមនុស្សស្រីគួរអោយស្រលាញ់ឆ្លើយតបមកអ្នកកំលោះយ៉ាងគួរអោយខ្នាញ់

《អូនចេញពីធ្វើរឺនៅ អូនសម្លាញ់?បងកំពុងតែនៅតាមផ្លូវទៅទទួលអូន》នាយកំលោះសួរទៅកាន់អ្នកដែលមាននាមជាគូរដណ្ដឹង

《អូនកំពុងតែរៀបចំចេញទៅហើយ!ចឹងប៉ុណ្ណឹងសិនហើយបងសម្លាញ់》Chijaស្រដីទាំងដៃរៀបចំឯកសារលើកតុយ៉ាងរាប់រោយហើយដើរចេញទៅ

《បាទ,អូនសម្លាញ់》Jinនាយវាចារទាំងរក្សារទុកនូវស្នាមញញឹមដដែលមិនប្ដូររួចក៏បន្តបើកទៅកាន់ក្រុមហ៊ុនរបស់គូរស្នេហ៍

ឡានទំនើបសេរីថ្មីបើកសំដៅមកកាន់ទីតាំងដែលនាងតូចច្រលឹងឈរ ចាំទទួលដោយអារម្មណ៍ពោលពេញដោយសុភមង្គល តើអ្នកណាមិនសប្បាយចិត្ត
មិនមានក្ដីសុខ ពេលដែលរកឃើញមនុស្សដែលខ្លួនស្រលាញ់ហើយដៃគូររបស់ខ្លួនចេះមើលថែរក្សា អត់អោត ហ៊ានលះបង់គ្រប់យ៉ាង!

តេ៎.........!!!!!តេ៎..........!!!!តេ៎..........!!!សម្លេងស៊ីផ្លេឡានទំហំធំ លឺចេញពីជ្រុងម្ខាងបើករេពេញផ្លូវព្រោះតែហ្រ្វាំងមិនស៊ី តម្រង់មកកាន់ឡាននាយកំលោះ បុកចូលពីជំហាងពេញៗទី ក្រឡាប់ខ្ទាត់ទៅម្ខាងយ៉ាងឆ្ងាយ!!!

"JIN...........!"Chijaស្រែកឡើងភ្លាត់សម្លេង អស់ព្រលឹងពីខ្លួន ស្របពេលដែលឡានរបស់នាយសង្ហាត្រូវឡានបុកនៅចំពោះមុខពេញៗភ្នែក, នាងតូចប្រយ៉ាប់រត់ទៅរកសង្សារទាំងទឹកមុខស្លេកស្លាំង!ទិដ្ឋភាពឡានពេលនេះគឺខ្ទេចគ្មានសល់ បូករួមនិងអ្នកខាងក្នុងដេកសន្លប់ក្នុងថ្លុកឈាមស្រស់ៗជោកពេញរាងកាយ សភាពមើលមិនយល់ ដៃជើងស្រឡូនចាប់ញ័រទន់ដួលទៅលើដីពេលដែលមកដល់ឃើញបែបនេះ ទឹកភ្នែកហូរមកតក់ដូចទឹកភ្លៀង មាត់ហើបនិយាយស្រែកហៅអ្នកជាទីស្រលាញ់ដែលនៅខាងក្នុង ដៃក៏ស្រវាងចាប់ទាញរាងកាយមាំអោយចេញមកក្រៅយ៉ាងលំបាក

"ហិក....ហិក....jin...jin....ក្រោបឡើង....Jinបងលឺអូនស្រែកហៅទេ....បងក្រោបឡើងមក....Jin...ហឹក...ហឹក....ហឹក....!!"Chijaអោប
ក្រសោបរាងកាយក្រាស់ក្នុងរង្វង់ដៃទាំងទឹកភ្នែកស្រក់ហូរ

I Sitll Want You[ចប់]Where stories live. Discover now