Short Novel 😊💜
Note 📝 : រឿងនេះជាប្រភេទរឿងនៃការស្រមៃរបស់ខ្ញុំនៃថ្ងៃ បុណ្យណូអែល 😌💜
ពិធីបុណ្យណូអែលជាពិធីបុណ្យខាងប៉ែកអុឺរ៉ុប
តែគ្រប់ប្រទេសសុទ្ធតែប្រារព្ធពិធីបុណ្យនេះដូចគ្នាមិនប្រកាន់ឡើយ សំខាន់គឺមានការសប្បាយ រីករាយនៅពេលដែលនៅជួបជុំគ្នាជាមួយគ្រួសារ ❤️😊ពេលយប់
ភ្លើងអំពូលតូចដែលមានពណ៌លឿងឡូតផ្លឹបផ្លេតៗក៏ចាប់ផ្ដើមបើកបំភ្លឺ នៅតាមដងវិថីនិងតាមហាងតូចៗ ជាច្រើនហើយនៅតាមហាងតូចៗទាំងអស់នោះក៏មានតុបតែងលម្អដោយមាន ដើមគ្រីស្ម័កនិងការដូផងដែរតែងាកមកក្មេងប្រុសម្នាក់ដែកំពុងដើរលើព្រិលតាមដងវិថី មួយដែលមានមនុស្សច្រើកកុះករតែចំណែកគេវិញគ្មានអារម្មណ៍អ្វីទាំងអស់ព្រោះថ្ងៃនេះជាថ្ងៃបុណ្យណូអែលតែប៉ាម៉ាក់គេមិនបាននៅជាមួយគេនោះទេ ពួកគាត់រវល់និងត្រូវចាកចេញទៅបំពេញការងារនៅឯក្រៅប្រទេសឯណោះ ដោយគ្មានអ្នកណានៅកំដរគេ គេក៏សម្រេចចិត្តដើរចេញមកខាងក្រៅដើម្បីមើលគេមើលឯង គេដើរៗរហូតដោយអារម្មណ៍មិននៅក្នុងខ្លួនក៏បានមកដល់កន្លែងមួយដែលមានមនុស្សកំពុងតែពូនមនុស្សទឹកក រឺក៏យើងហៅថា Snowman ☃️ ជាច្រើន ក្មេងប្រុសមើលទៅហាក់មានការចាប់អារម្មណ៍ក៏បានទៅពូនលេងនិងគេឯងដែល
ក្មេងប្រុសនោះក៏ចាប់ផ្ដើមពូននិងសូនជារូប ក៏ចាប់ដាក់ប្រតប់លើគ្នារហូតបង្កើតបានជារូប គេសប្បាយចិត្តណាស់ដោយគេអាចធ្វើវាដោយខ្លួនឯងបាន
« មើលទៅយប់នេះឯងជាអ្នកកំដរយើងហើយ »
ក្មេងប្រុសនោះនិយាយ ដោយឱបSnowman នោះដោយភាពកក់ក្ដៅ ភ្លាមនេះ Snowman ☃️ នោះក៏ប្រែក្លាយទៅជាមនុស្សប្រុសដូចជាទេព បុត្រមានរូបសម្បត្តិស្រស់សង្ហាឥតទាស់នៅចំពោះមុខគេ
« លោក លោក ជាអ្នកណា » ក្មេងប្រុសនិយាយរដាក់រដុបព្រោះតែភាពភ័យនិងការភ្ញាក់ផ្អើលជាមួយគ្នា
« យើងជាទេពបុត្រព្រិលសរ កុំខ្លាចអីក្មេងតូច » ទេពបុត្រនោះក៏និយាយតបទៅក្មេងប្រុសនោះ
« ហាស៎ ខ្ញុំស្ដាប់មិនច្រឡំទេរឺ សម័យនេះហើយនៅមានទេពបុត្រទៀត » ក្មេងប្រុសនោះនិយាយ
« មិនថាសម័យណាទេ អោយតែមានក្ដីស្រលាញ់និងភាពកក់ក្ដៅវានិងអាចឃើញពួកខ្ញុំគ្រប់ទីកន្លែង » ទេពបុត្រនិយាយដោយញញឹម
« បានហើយ ឈប់បោកទៅ » ក្មេងប្រុសនោះនិយាយដោយហីៗ ហើយក៏ដើរចេញទៅ