Wedding 🥀

626 34 1
                                    

                                 Part 6

@ ព្រឹកថ្ងៃថ្មី

     ព្រឹកថ្ងៃថ្មីចូលមកដល់ Taehyung ក៏ត្រូវទៅ
សាលាដូចជាម្សិលមិញ ។  NamJoon ជូនប្រពន្ធមកសាលាហើយក៏ត្រឡប់ទៅក្រុមហ៊ុន
វិញ ។

" Taehyung !!! " JeYeon

" មានការអី ??? " Taehyung ងាកទៅសួរនាងវិញទាំងមិនពេញចិត្ត ។

" ឡានមិញនេះដូចប្រហែលៗ " នាងសួរទៅ
Taehyung ព្រោះនាងមានអារម្មណ៍ថាឡាន
នេះដូចជាឡានរបស់ NamJoon ដែរជាប្រុស
ចាស់តែម្នាក់របស់នាងដែរនាងតាមស្រឡាញ់
តាំងតែបានឃើញដំបូង ។

" ឯងជាអ្វីនិងលោក Kim Felden ??? " នាងច្រឡោតសួរយកតែម្តង ។

" មិនដឹង !!! " រាងតូចមិនចង់ឆ្លើយប្រាប់នាង
ទេគេក៏ដើរចេញទៅ ។

" ន៎ែ...ឯងជាស្អីនិង Crush យើង ??? " នាង
សួរបែបនេះទើបរាងតូចបង្អាក់ដំណើរវិញ ។

" ជា...អ្វី...ក៏ដោយ...ក៏ជារឿងខ្ញុំ !!! សូមកញ្ញា
ថយចេញ " Taehyung និយាយបង្អូសសម្លេងដាក់នាង ។

" ឆ្លើយមក ??? " JeYeon ចាប់ទាញខ្សែ ក
របស់រាងតូចដែរជាខ្សែ ក ពេជ្រ NamJoon
បានទិញអោយមុនថ្ងៃរៀបការ ។

" អោយខ្ញុំវិញ !!! " រាងតូចមិនគិតថាវាដាច់
រឺយ៉ាងមិចទេសំខាន់ត្រូវតែយកមកវិញ ។

" ទេ ! ឆ្លើយមក " JeYeon

" ប្រាប់ថាមិនដឹងៗ " Taehyung ស្រែកដាក់
នាង

" កើតអីឯង ??? " គ្នារបស់ JeYeon ក៏មកសួរ

" គឺអាក្មេងថ្មីនេះ...វាសម្លត់យើង " JeYeon

" អោយខ្សែ ក មកខ្ញុំ !! " Taehyung

" ជារបស់ឯងស្រឡាញ់ហ្ហេស៎ ? ទៅយកទៅ
ចឹង " JeYeon បោះចេញទៅក្រៅមួយទំហឹង
តែក៏ត្រូវក្បាលអ្នកដែរដើរចូលមកនោះមួយ
ទំហឹងតែម្តង ។

" ចាំមើល...យើងប្តឹងប្តីយើងហាស៎ " Taehyung ខាំមាត់ខឹងរត់ទៅយកខ្សែ ក វិញ
នាងក៏ត្រូវឈរធ្មឹងមួយកន្លែងតែក៏មានសិស្ស
ស្រីៗជាច្រើនមកមើល ។

" ហឹុកៗ ប្តី...!!! " Taehyung រត់ទៅអោបប្តី
យ៉ាងណែន NamJoon ក៏អោបវិញគេមិនដឹង
ថាប្តីមកធ្វើអីទេតែទូពិតសិនចាំសួរ ។

WeddingWhere stories live. Discover now