Wedding 🥀

609 37 1
                                    

                                Part 9

   នៅលើឡាន Taxi រាងតូចអង្គុយដូចជារូបចម្លាក់យ៉ាងចឹងនឹកឃើញមុខរបស់ប្តីអម្បាញ់
មិញនេះធ្វើអោយគេមានអារម្មណ៍ថានឹកតែគេ
មិនចង់អោយអារម្មណ៍របស់គេមួយឆាវនេះខុសម្តងទៀតឡើយ ។

" ពូ...អាចឈប់នៅមុខទូ ATM នោះបានទេ ?
ខ្ញុំដកលុយមួយភ្លែត " Jimin មើលកាបូបឃើញថាលុយគេនៅមិនគ្រប់គ្រាន់សម្រាប់
ជិះ Taxi នោះទេ ។

" បាទ៎ !!! " Man គាត់ជាន់ហ្គែរទៅហើយដល់
ទីក៏ជាន់ហ្រ្វាំងឡានឈប់ ។

" ឯងចាំយើងមួយភ្លែតណា !!! " Jimin និយាយប្រាប់រាងតូចហើយក៏ចុះទៅដកលុយ
បានប្រហែលជា 2 នាទីម្ចាស់ឡាន Taxi ក៏
ជាន់ហ្គែរទៅចោល Jimin , Taehyung ភ័យ
ខ្លាំងណាស់ព្រោះគេមិនដឹងថាតៃកុងឡានមាន
បំណងអ្វីទេគេក៏មិនស្គាល់ Seoul ច្បាស់ដែរ ។

" លោក...លោកទៅណានិង ? មិត្តខ្ញុំមិនទាន់មកទេ ? " Taehyung ភ្ញាក់ខ្លួនពីកាគិតមកនិយាយជាមួយតៃកុងឡានទាំងស្លេកមុខ ។

" អង្គុយអោយស្ងៀមណាក្មេងល្អ " Man និយាយហើយក៏បើកទៅទៀត ។

" លោក...! ហឹុកៗ លោកចង់បានអី...ឆាប់ដោះ
លែងខ្ញុំទៅ " Taehyung យំយកៗព្រោះតែគេ
ភ័យខ្លាំងពេកតែ Man ម្នាក់នោះមិនខ្វល់គេបន្តបើកទៅទៀត ។ Taehyung បើកទូរស័ព្ទ
Call ទៅ Jimin គេបើកចោលហើយក៏និយាយ
អង្វរម្ចាស់ឡានអោយឈប់ ។

" ខ្លួនឯងស្អាតជាងស្រីៗទៅទៀតឃើញគួរអោយចង់សីុណាស់..." Man និយាយហើយក៏សើចឡើង Taehyung ភ៏យរឹតតែខ្លាំងគេចង់
ហក់ចុះតែបើគេហក់វាអាចនិងទាស់ព្រោះគេ
មានកូន ។

    Jimin វិញភ័យក៏មិនស្ទើរដែរគេយំផងចាំស្តាប់សម្លេងតាមទូរស័ព្ទផងឈរចាំហៅឡាន
ផង ។

" Jimin...!!! " NamJoon បើកឡានមកចត
ពីមុខ Jimin ហើយក៏បើកកញ្ចក់ឡានព្រោះ
មិនឃើញ Tae នៅជាមួយ ។

" ហឹុកៗ ពូ Joon...!! បើកទ្វារអោយខ្ញុំហើយតាមឡាននោះទៅលឿនឡើង " Jimin និយាយប្រញាប់ប្រញាល់ NamJoon ក៏បើក
អោយចូលព្រោះគេមើលទៅដូចមិនស្រួល ។

" ឆាប់ឡើងពូ...Taehyung នៅក្នុងឡាននោះ
គេប្រាកដជាមានគ្រោះថ្នាក់ " Jimin , NamJoon មិនចាំយូរក៏ជាន់ហ្គែរទៅមួយទំហឹងមួយអស់ល្បឿនតែម្តង ។ គេចជិះតាម
ឡាននោះរហូតដល់ទាន់ហើយក៏ស្ទាក់ពីមុខ
ឡាន Taxi នោះចាប់ហ្វ្រាំងមិនទាន់ក៏មុខនិង
ឡានរបស់ NamJoon ។

WeddingWhere stories live. Discover now