"គេ" ជាមនុស្សប្រុសមានទាំងព្រម ទាំងសង្ហា មានអំណាច មុខមាត់ ទ្រព្យសម្បត្ដិ កិត្តិយស កេរ្តិ៍ឈ្មោះ ស័ក្តិយ ទីប៉ងប្រាថ្នារបស់ស្រីៗទូទាំងពិភពលោក ដែលចង់ឱ្យគេមកឃុំគ្រងជីវិត។ "នាង" ជាមនុស្សតែម្នាក់ហើយក៏លើកទីមួយដែលបាននៅជិតស្និទ្ធរាងកាយជាបុរសភេទរបស់គេ តែបែរជាគ្មានប្រតិកម្មអ្វី ស្របពេលដែលបេះដូងដែលធ្លាប់តែរឹងជាថ្មរបស់គេ ទៅជារង្គោះរង្គើ រញ្ជួយញាប់ញ័រ ស្ទើរតែធ្លាយចេញមកក្រៅទ្រូងព្រោះតែនាង។ បែបនេះមានឬដែលគេព្រមឱ្យវីរុសបេះដូងរបស់ខ្លួនបាត់បងទៅថោយងាយៗនោះ ក្នុងពេលនាងជាអ្នកបង្កើតវីរុសក្នុងបេះដូងគេ គេនឹងយកនាងមកធ្វើជាវ៉ាក់សាំងព្យាបាលបេះដូងរបស់ខ្លួន។ "ហ៊ឹក ទោះបីជាលោកសម្លាប់ កាប់ចិញ្រ្ចាំ ខ្វេះគ្រឿងក្នុងឱ្យឆ្កែស៊ី ក៏ខ្ញុំនៅតែមិនស្រលាញ់ឯងដែរ" មាត់តវ៉ាស្របពេល ជើងដែលសឹងតែគ្មានកម្លាំងឈានថយក្រោយគេចពីអ្នកកំលោះមិន