ភាគ25+26 ដាំចិត្តស្នេហ៍ក្បែរអូន

78 4 1
                                    

Ep 25+26

រាងតូចអង្គុយអោបចង្គុងនៅលើគ្រែពេទ្យដោយទឹកមុខស្រពោនគ្មានរស់ជាតិអីបន្តិចមើលទៅនាងល្អឹតកំពុងតែខ្វាយខ្វល់ខ្លាំងណាស់តើនាងកំពុងតែគិតអ្វីទៅ?

"Zoey~~~~~~~!"សម្លេងរបស់Eunwooហៅឈ្មោះនាងតូចយ៉ាងស្រទន់ នាយសង្ហានាំខ្លួនចូលមកអង្គុយជិតzoeyមុននិងហើបមាត់សួរសុខទុក្ខអ្នកដែលឈឺ
"នាងយ៉ាងមិចហើយ មិចក៏អ្នកគ្រូពេទ្យប្រាប់ថានាងត្រូវសម្រាក់នៅពេទ្យយូរយ៉ាងនេះ?តើមានរឿងអ្វីមែនទេ?"សំណួរដដែលតែលើកនេះគឺសួរដោយEunwooកំលោះសង្ហាវិញម្ដង ទៅកាន់មនុស្សដដែល

"គឺខ្ញុំគ្រាន់តែឈឺបន្តិចបន្តួចតែប៉ុណ្ណោះចឹងហើយទើបលោកគ្រូពេទ្យស្នើរសូមអោយសម្រាក់នៅមន្ទឺពេទ្យថែម"zoeyខំនិយាយពាក្យមិនពិតដោយស្នាមញញឹមសោះប្រាប់ទៅប្រុសសង្ហា មិនចង់អោយគេបារម្ម

"បែបនេះទេរឺ!ចឹងល្អហើយ ខ្ញុំបានយកសៀវភៅខ្លះៗមកអោយនាងលេង......"Eunwooទាញយកឥវ៉ាន់ដែលគេបានយកមកផ្ញើរzoeyពីក្នុងកាតាបមកអោយនាង តែភ្លាមនោះស្រីតូចស្រាប់តែស្ទុះរត់ទៅកាន់បន្ទបយទឹកយ៉ាងលឿន នាំអោយអ្នកកំលោះហៅសួរនាំមិនទាន់

"Zoey.....ទៅណា.....!តើនាងកើតអីហ្នឹង"នាយជ្រួញចិញ្ចើមនិយាយតែម្នាក់ឯងដោយងើយឆ្ងល់និងកាយវិកាលប្លែកៗ តែគេមិនបានគិតអ្វីច្រើនដែរនាយបែបមកយកសៀវភៅចេញមកបន្តទៀតនិងឥវ៉ាន់ផ្សេងៗមកបន្តទៀតទុកនៅលើទុក តែសម្លេងសម្រឹកជើងមួយគូរដល់ចូលមកក្នុងបន្ទប់សម្រាក់ព្យាបាលរបស់Lisa គួយអោយសរសៃរនាំរបស់អ្នកកំលោះរហ័សបែរទៅមើល

"តើអ្នកជំងឺឈ្មោះZoeyនៅឯងណាដែរចា៎?ខ្ញុំយកថ្នាំមកអោយគេ?"គឺអ្នកគ្រូពេទ្យស្រីបានយកថ្នាំសម្រាប់ជំងឺដុះសាច់ក្នុងខួរក្បាល់មកអោយ

"បាទអ្នកគ្រូនាងចូលបន្ទប់ទឹកបាត់ហើយចាំខ្ញុំយកទុកអោយនាងចុះ"Eunwooស្មើខ្លួនយកទទួលយកថ្នាំពីដៃអ្នកគ្រូពេទ្យមកទុកអោយzoey តែចៃន្យអ្វីអ្នកកំលោះស្គាល់ថ្នាំប្រភេទនេះយ៉ាងច្បាស់ដូចថ្ងែ ព្រោះតែប៉ារបស់គេក៏មានជំងឺបែបនេះហើយបានស្លាប់កាលពី3ឆ្នាំមុនបាត់ទៅ គេជាមនុស្សតែម្នាក់ដែលតែងតែមើលថែលោកប៉ារបស់គេ បែបនេះហើយរាល់កាលញាំ គេង ងូចទឹក ថ្នាំលេបគឺគេដឹងទាំងអស់តែលើកនេះថ្នាំមួយកញ្ចប់នេះបែបជាត្រូវអោយមនុស្សស្រីដែលគេស្រលាញ់ជាអ្នកលេបទៅវិញ នាយបើកភ្នែកធំមើលទៅថ្នាំនោះឡើងញ័រខ្លួនមិនចង់ជឿនិងភ្នែកទើបខំសួរទៅអ្នកគ្រូពេទ្យបញ្ចាក់

ដាំចិត្តស្នេហ៍ក្បែរអូនWhere stories live. Discover now