ភាគ11 ដាំចិត្តស្នេហ៍ក្បែរអូន

127 6 0
                                    

Ep 11

រាងតូចស្នើរ ដើរចូលបន្ទប់មួយៗស្ពឹកៗអស់កម្លាំង
មុខស្រពោនបូករួមជាមួយនិងសម្លៀកបំពាក់សើមជូកពេញខ្លួនប្រាណ។នាងដាក់កាតាបចុះ ឡើងទៅគ្រែគេង អង្គុយអោបជើងសម្លក់ទឹកភ្នែកមឹតៗ ក្នុងទ្រូងនាងវាអួលណែនណាស់ វាឈឺចាប់ណាស់ពេលដែលត្រូវគេធ្វើបាប ទាំងមិនដឹងខ្យល់អ្វី!គេជានាក់ស្រលាញ់នាងសោះ នាងបែរជាអ្នករងគ្រោះត្រូវគេធ្វើបាបទៅវិញ តើនាងនិងជួបរឿងនេះប៉ុន្នានដងទៀតទៅទើបចប់ គ្រាន់តែគិតក៏ឈឺក្បាល់ដែរ តែបើមិនគិតនាងនៅតែមានគេតាមធ្វើបាបដដែល

《ហឺម.......!!!》zoeyដក់ដង្ហើមធំយ៉ាងវែងទាំងទឹកភ្នែកពេញថ្ពាល់ នាងពិតជាមានកង្វល់ខ្លាំងណាស់

Skip time

ពេលវេលាចេញទៅផ្ទះក៏បានឈានមកដល់ ពាំនាំអារម្មណ៍រាងក្រាស់ដើរ សំដៅទៅផ្ទះយ៉ាងលឿដើម្បីទៅមើលនាងតូច របស់គេ!ប្រុសសង្ហាដើរបានពាក់កណ្ដាលផ្លូវក៏មានសម្លេងលឺឡើងនិយាយមកកាន់គេ

《ឈប់សិន!》Eun wooហៅកាត់ដំណើររបស់Jungkook

《យ៉ាងមិច!?》នាយងាកមកតប

《Zoeyត្រូវគេធ្វើបាប!》Eun woo

《តើអ្នកណាជាអ្នកធ្វើបាបនាង!?》នាយកំលោះលឺភ្លាមកំហឹកកើតពេញខ្លួន ស្ទុះទៅជិតរាងក្រាស់សួរបញ្ចាក់

《គឺក្រុមស្រីមួយក្រុម ដែលតែងតែដើរធ្វើបាបគេប្រចាំសាលានេះ!ពួកនាងរឿងនៅថ្នាក់A》Eun Woo
និយាយដោយសម្លេងស្មើរ

《យើងទៅចាប់ការ ពួកនាង!》Jungkookរកស្ទុះទៅរកពួកអ្នកធ្វើបាបzoeyតែក៏ត្រូវEun woo
និយាយកាត់ម្ដងទៀត

《ឯងចង់ទៅធ្វើបាបមនុស្សស្រីមែនទេ!?》
Eun woo

《.....》លឺបែបនេះនាយក៏ឈប់មួយកន្លែង ដកដង្ហើមញាប់ៗព្រោះតែខឹងខ្លាំងពេក!

《ឯងដឹងដែលទេ មិចក៏ពួកនាងធ្វើបាបZoey!ក៏ព្រោះតែឯង ពួកគេទាំងនោះជាអ្នកគាំទ្រប្រុសសង្ហាដ៏លើស មួយក្រុមនៅក្នុងសាលា!មិនត្រឹមតែប៉ុណ្ណឹងទេ អោយតែមានប្រុសណាដែលជាប់ឈ្មោះថាជាប្រុសសង្ហាក្នុងសាលាម្នាក់ណាមានមនុស្សដែលខ្លួនស្រលាញ់នោះ ដឹងតែស្រីនោះនៅមិនបានសុខឡើង លុះត្រាងតែស្រីម្នាក់នោះជាមនុស្សដែលពួកគេពេញចិត្ត!ហើយឯងក៏ដឹងដូចគ្នាថា តាំងពីចូលសាលាមកឯងបានជាប់ជាប្រុសសង្ហាប្រចាំសាលារួចមកហើយ!》នាយនិយាយរៀបរាប់អោយ
Jungkookស្ដាប់តាមបទពិសោធ៍របស់គេដែលអាចស្មានដឹងបាន ព្រោះរឿងទាំងនេះតែកើតឡើងដដែលៗនៅក្នុងសាលានេះទៅហើយ!

ដាំចិត្តស្នេហ៍ក្បែរអូនWhere stories live. Discover now