Ep 23+24
រាងតូចស្ដើងដេកស្ងាមនៅលើគ្រែស្កេនខួរក្បាលដោយអារម្មណ៍ភិតភ័យ,គ្រែរុញស្រីតូចដែលដេកបើកភ្នែកភ្លឹកៗចូលទៅខាងក្នុងម៉ាស៊ីទំនើបដោយAuto ដើម្បីពិនិត្យមើល ខួរប្រសាទរបស់នាង
តុទ...តុទ....តុទ....សម្លេងចុចkeyboardដោយដៃគ្រូពេទ្យជំនាយកំពុងតែធ្វើការស្វែងរកនិងពិនិត្យយ៉ាងស្ទាត់ជំនាយ ប៉ុន្នាននាទីក្រោយមកគ្រែនាងល្អឹតក៏រុញចេញមកវិញដោយស្វ័យប្រវត្តិ គិលានុបដ្ឋាយិកានៅក្បែរនោះចូលខ្លួនគ្រាងរាងតូចតាមទម្លាប់ការងារ
"អ្នកគ្រូជួយយក គាត់ទៅបន្ទប់ពិនិត្យជំងឺរបស់ខ្ញុំផងបន្តិចទៀតខ្ញុំនិងទៅតាមក្រោយ"លោកគ្រូពេទ្យនិយាយទៅគិលានុបដ្ឋាយិកាស្រីម្នាក់នោះអោយយកzoeyទៅបន្ទប់ពិគ្រោះជំងឺ
"អ្នកនាងសូមចាំខ្ញុំបន្តិច ខ្ញុំយកហ្វីលរូប នេះទៅពិនិត្យម្ដងទៀត"លោកគ្រូពេទ្យបែរមកនិយាយជាមួយនាងតូចដែលអង្គុយនៅលើកៅអីអ្នកជំងឺ
"ចា៎"នាងតូចតប
#នៅក្នុងបន្ទប់ពិគ្រោះជំងឺ
បន្ទាប់ពីលោកគ្រូពេទ្យពិនិត្យមើលហ្វីលរូបខួរប្រសាទរបស់នាងល្អឹតម្ដងទៀតអោយច្បាស់លាស់ហើយលោកគ្រូពេទ្យក៏ត្រលប់មកវិញដើម្បីប្រាប់ដំណើរដល់zoey
"អ្នកនាង សូមអ្នកនាងត្រៀមចិត្តទុកមុន"លោកគ្រូពេទ្យនិយាយទាំងមុខស្ងួត
"តើខ្ញុំពិតជាដុះសាច់ក្នុងខួរក្បាល់មែនទេ?"zoeyសួរបញ្ចាក់ទាំងគ្មានអារម្មណ៍នៅក្នុងខ្លួន ពេលឃើញមុខគ្រូពេទ្យ
"គឺអ្នកនាងពិតជាមានសាច់ដុះនៅក្នុងខួរក្បាលពិតមែនហើយវានៅក្បែរសរសៃរសំខាន់របស់ខួរក្បាលពេលនេះសាច់មួយដុំនោះបានវិវត្តខ្លួនខ្លាចជា
មហារីកដំណាក់កាលដំបូងហើយ ហើយវាក៏អាចវិវត្តខ្លួនយ៉ាងឆាប់រហាស់ផងដែរពីដំណាក់កាលដំបូងទៅកាន់តែអាក្រក់បានយ៉ាងឆាប់រហាស់បើមើលតាមស្ថានភាពរបស់អ្នកនាងពេលនេះ"លោកគ្រូពេទ្យបានអធិបាយអោយនាងល្អឹតក្មេងវ័យស្ដាប់"តើខ្ញុំអាចរស់បានប៉ុន្នានខែទៀតទៅ?"zoeyនិយាយដោយអស់សង្ឃឹមទឹកភ្នែកក៏ស្រក់ចុះមកមួយដំណាក់ៗដោយនឹកស្មានមិនដល់ ស្រណោះខ្លួននៅក្មេងវ័យយ៉ាងនេះបែរជាមានជំងឺបែបនេះទៅហើយនាងនៅមានក្ដីស្រមៃបំណង់ប្រាថ្នាជាច្រើនណាស់ដែលមិនទាន់បានបំពេញវាទេតើនាងត្រូវស្លាប់ជាមួយនិងក្ដីស្រមៃទាំងនេះរឺ?សំណួរដ៏អោយខ្លាចនេះបានដុះចាក់ក្នុងខួរក្បាល់នាងយ៉ាងរឹងមាំ
ESTÁS LEYENDO
ដាំចិត្តស្នេហ៍ក្បែរអូន
Romanceការបោះបង់ក្ដីស្រលាញ់គឺធំធេងណាស់ទោះដឹងហើយថាខ្លួននិងត្រូវឈឺចាប់ពេលដែលបាត់បង់គេហើយកានតែឈឺចាប់ពេលដែលយកដៃទាំងពីរបស់ខ្លួនទៅបំផ្លាញ់បេះដូចខ្លួនឯងនិងមនុស្សដែលខ្លួនស្រលាញ់។បើសួរថា ម្លេចក៏ល្ងង់ម្លេះ ធ្វើបែបនេះធ្វើអ្វីបើវាឈឺទាំងពីរនាក់ មិចមិនព្រមរស់ក្បែរគ្នាទៅ...