ភាគ18 ដាំចិត្តស្នេហ៍ក្បែរអូន

107 5 0
                                    

Ep 18


ទីត~~~ទីត~~~សម្លេងសារមួយខ្សែរហោះចូលមកក្នុងទូរស៍ព្ទដៃរបស់នាងល្អឹតzoey នាងតូចចាប់បើមើលដោយជ្រួញចិញ្ចើមឆ្ងល់

《ខ្ញុំគឺជាAisha សូមនាងមកជួបខ្ញុំនៅបន្ទប់សាលាគំនូរចាស់នៅអាគារចាស់បានទេ?ព្រោះខ្ញុំចង់សូមទោសនាងដោយផ្ទាល់ ហើយចង់បកស្រាយរឿងទាំងអស់ប្រាប់នាង》សាររបស់Aisha

《Okay》zoeyមិនគិតច្រើនប្រញាប់ឆ្លើយយល់ព្រមដោយមិនក្លាចថាAishaធ្វើបាបទៀតទេ

《See you!》ផ្ញើរទៅរួចAishaញញឹមចុងមាត់យ៉ាងពិសពុល

《See you too!》zoeyញញឹមទាំងមិនដឹងខ្លួនថាពេលក្រោយនាងហ្នឹងជួបរឿងអ្វីទៀត

《Zoey,អ្នកណាផ្ញើសារមកហ្នឹង មិចក៏ឯងញញឹម
ញឹមៗចឹង!》Roseមិត្តល្អសួរឡើងទាំងមិនស្រួលក្នុងចិត្តព្រោះពេលចូលរៀនមុខនាងនៅស្មើរ ហើយពេលនេះមកញញឹមទៅវិញ 《អោយមកនេះមកសូមមើលតិចមក》Roseឆក់ទូរស័ព្ទពីដៃរបស់zoeyមកមើល ភ្នែកនាងបើកធំពេលដែលឃើញឈ្មោះអ្នកផ្ញើរមកនោះជាមនុស្សស្រីដែលធ្វើបាបមិត្តខ្លួន

《គេចង់ជួបឯង!?》Roseសួរ

《អោយមកនេះមក,ត្រូវហើយគេចង់បកស្រាយរឿងដែលធ្វើបាបយើង ហើយចង់សូមទោសយើង!》zoeyយកទូរស័ព្ទមកវិញ

《ឯងជឿស្រីម្នាក់នោះដែររឺថានាងព្រមមកសូមទោសឯងងាយៗបែបនេះ!ឯងកុំឆោតពេកអីនាងអាចជាមានល្បិចអីធ្វើបាបឯងទៀតក៏ថាបាន》Roseប្រាប់មិត្តទាំងហួសចិត្តនិងចរិកដ៏ស្មោះត្រង់របស់នាងល្អឹត

《ឯងមិនបាច់និយាយទៀតទេ យើងបានយល់ព្រមជាមួយគេហើយថាទៅ!》zoeyនៅតែរឹងទទឹង

《ចឹងយើងទៅដែរ បានជាគ្នា!》Roseស្នើរខ្លួន នាងចង់ទៅបានគ្នាហើយការពារមិត្តផងលើមុននាងមិននាងថ្វីប្រហែសអោយគេធ្វើបាបzoeyបានតែលើកនេះនាងត្រូវតែទៅអោយបាន

《មិនបាច់ទេ ខ្ញុំទៅខ្លួនឯងបានឯងមិនបាច់ទៅតាមខ្ញុំទេ!》zoeyនិយាយបែបធម្មតា

《អត់ទេយើងសូមទៅជាមួយផង!យើងខ្លាចថានាងហ្នឹងធ្វើអីឯង!》Roseនៅតែចចែសទៅជាមួយតែlisaក៏ចិត្តរឹងមិនអន់ដែរ នាងថាមិនអោយគឺមិនអោយហើយចង់សូមដល់បែកបំពង់ក៏ទៀតក៏នាងមិនអាចទៅបានដែរ

ដាំចិត្តស្នេហ៍ក្បែរអូនحيث تعيش القصص. اكتشف الآن