ភាគទី12

616 89 4
                                    

" ទៅញាំបាយជាមួយអនាគត់ប៉ាក្មេក "

ភូមិគ្រឹះWei

Xiao Zhan បាននាំYiBoមកដល់ផ្ទះរបស់គេដើម្បីមកញាំបាយដោយមិនបានប្រាប់ YiBo មុននោះទេ ឡានរាងក្រាសដែលមានរាងតូចជាអ្នកបញ្ជារចង្កូតនោះក៏បានឈប់នៅខាងមុខភូមិគ្រិះមួយកន្លែង
ដែលធ្វើអោយYibo រាងស្រឡាំងកាំងបន្តិច

{ Xiao Zhan នេះជាកន្លែងណាគ្រែងអូនប្រាប់បងថាទៅញាំអីហេសហេតុអីក៏មកទីនេះទៅ សៀវចាន់ } YiBo និយាយបណ្ដើរសម្លឹងមើលទៅមុខ Xiao Zhanដែលជាសង្សាររបស់ខ្លួន

{ បងកុំភ័យពេកមើស គេមិនមែនយកមកលក់ទេ នេះជាផ្ទះរបស់អូន ប៉ាអូនគាត់មកញាំបាយជុំគ្នាតែអូនឃើញបងពិបាកក៏នាំមក
ជាមួយតែម្ដងទៅ បន្តិចទៀតបងជួបប៉ាអូនហើយ ធ្វើអារម្មណ៍អោយសប្បាយៗទៅមិនអីទេ } Xiao Zhan និយាយមួយៗដើម្បីអោយ YiBo គេយល់និងសប្បាយចិត្តវិញ

{ ហេតុអីអូនមិនប្រាប់បងមុននេះបន្តិច អាងបងត្រៀមឥវ៉ាន់មកជួបគាត់នេះមកដៃទទេដូចមិនសមសោះ } YiBo និយាយទាំងរអៀសខ្លួន ព្រោះគ្មាអីយកមកអោយលោកWeiប៉ារបស់ Xiao Zhanអីបន្តិចសោះ

{ កុំភ័យអីបងសម្លាញ់ នៅខាងក្រោយមានសូកូឡា ប៉ាគាត់ចូលចិត្តបងយកអោយគាត់ទៅគាត់សប្បាយចិត្តហើយ } Xiao Zhan និយាយទាំងញញឹមសម្លឹងទៅអ្នកជាសង្សាររបស់ខ្លួនដោយសេចក្ដីស្រលាញ់ពេញបេះដូង

{ បាទអរគុណហើយអូនសម្លាញ់ } YiBo និយាយហើយថើបបបូមាត់របស់រាងតូច តែក្នុងចិត្តរបស់គេកំពុងតែច្របូកច្របល់យ៉ាងខ្លាំងថាមិនត្រូវ

{ ហឹម....} រាងតូចគ្រហឹមដើមក៏បញ្ជាក់ថាគេជិតអស់ខ្យល់ដកដង្ហើមហើយហើយ អោយរាងក្រាសព្រលែងមាត់វិញ រាងក្រាសយល់ក៏បានដកមាត់មកវិញ
{ តោះបានហៃពួកយើងទៅកុំអោយលោកប៉ាគាត់ចាំយូរ } រាងតូចនិយាយក៏បើកទ្វារចេញយ៉ាងលឿន

{ គួរអោយស្រលាញ់ណាស់ } រាងក្រាសនិយាយហើយក៏បានបើកទ្វារចុះមកតាមពីក្រោយរាងតូចដែលកំពុងយកឥវ៉ាន់ហើយក៏ដើរចូលទៅក្នុង

ខាងក្នុងភូមិគ្រឹះWei

Xiao ZhanនិងYiBo បានដើរចូមកដល់ខាងក្នុង ក៏ឃើញបុរសចាស់និងអ្នកបម្រើជំនិតរបស់គាត់កំពុងតែអង្គុយលើសាឡុងនិយាយរឿងការងាររកសុី

លង់ស្នេហ៍បងមេក្រុមធ្មេញទន្សាយ 🐰❤️🦁( ចប់ )Where stories live. Discover now