ភាគទី 5

871 90 2
                                    

បន្ត

រាងក្រាសបានធ្វើដំណើរពីមន្ទីរពេទ្យមកផ្ទះគេដើម្បីយកសម្លៀកបំពាក់ដើម្បីគេងកំដររាងតូចទនៅឯមន្ទីរពេទ្យ

ភូមិគ្រឹះ

ងឺត
សំឡេហ្វ្រាំងបានចាប់នៅក្នុងភូមិគ្រឹះដ៏ធំស្គឹមស្គៃរបស់ត្រកូល Wang រាងក្រាសដើរចូលទៅដល់ ក៏បានជួបជាមួយនិងប៉ារបស់គេដែលកំពុងអង្គុយលើសាឡុងមើលកាសែត និងពិសារកាហ្វេ

« Ohh bo ឯងមកផ្ទះមានការអី » អ្នកជាឪពុកទៅកាន់កូនប្រុស
« បាទ ប៉ាកូនមកនេះគឺមកយកខោអាវដើម្បីគេងដំដរមេក្រុម Zhan »  YiBo ឆ្លើយតបទៅកាន់ប៉ារបស់គេ
« គេឈឺអ្វីទៅ កូន ម៉េចក៏ដល់ថ្នក់ចូលមន្ទីរពេទ្យបែបនេះ » លោក Wang
« គេត្រូវរបួលកាលពីចុះប៉េសសកម្មកាល
ពីម្សិលមិញ របួសក៏ដ៏ដែលអ្វីអោយគេក្ដៅខ្លួនតាំងពីយប់ » YiBo
« ហេតុអីក៏ដឹងច្បាស់ម្លេះ » លោក Wang សួររាងក្រាសព្រោះឆ្ងល់ហេតុអីក៏កូនប្រុសដឹងច្បាស់ម្លេះ
« គឺ ... គឺកូនគេងបន្ទប់ជាមួយគេ ប៉ា » YiBo
« អូរ ហេតុអីក៏គេអោយកូនគេងជាមួយស្រួលម្លេះ » លោក Wang
« គឺកូន យកឈ្មោះប៉ាទៅគម្រោមគេ » YiBo
« អាកូនក្បាលខូចឯងនេះ នៅមិនសុខយកប៉ាទៅអាសូតែរឿងត្រឹមត្រូវប៉ាមិនថានេះនេះហ៊ើយ » លោក Wang និយាយធ្វើមុខពិបាកនិងកូនប្រុលពៅគាត់
« អូយប៉ាហ៎ , អូមែនហើយប៉ា ខ្ញុំចង់សួរប៉ាថា លោកមេក្រុម Zhan គេធ្លាប់មានរឿងអីមែនទេ » YiBo សួរ
« ហេតុអីឯងចង់ដឹងរឿងនេះ » លោក Wang
« អួយ ប៉ា ប៉ាស្អាតប្រាប់កូនមក » YiBo
« Err. » លោក Wang « តាមពិត ប៉ាម៉ាក់សៀវ និងប៉ា គឺជាមិត្តភក្ដិនិងគ្នា បើនិយាយពី ទំនាក់ទំនងគឺល្អណាស់ តែប្រហែលជាជាង 10 ឆ្នាំមុនផ្ទះលោក Xiao ដែលត្រូវជាប៉ារបស់ Xiao Zhan គឺមានអគ្គីភ័យកើតឡើងហើយ មានតែ Xiao Zhan ម្នាក់តែប៉ុណ្ណោះដែលនៅរស់ក្រៅពីគឺបានស្លាប់ទាំងអស់ ក្រោយមកXiao Zhan ក៏ត្រូវលោក Wei យកទៅចិញ្ចឹម រហូត ដល់ធំ តែប៉ាឆ្ងល់រឿងមួយណាស់ រឿងក្ដីរបស់លោក Xiao ស៊ើបមិនទាន់បានប៉ុន្មានផង ថ្នាក់លើក៏អោយបិទដោយមិនប្រាប់ពីហេតុផល » Mr Wang និយាយ
« ប្រហែលរឿងនេះមកនធម្មតាទេប៉ា » YiBo
« ប៉ាក៏គិតចឹងដែល » លោក Wang
រាងក្រាសដកដង្ហើមធំបន្តិច ក៏និយាយបន្ត
« ចឹងប៉ា កូនឡើងទៅយកខោអាវសិនហើយណា » រាងក្រាស
« អឹម » Mr Wang និយាយ
« បាទ » និយាយហើយក៏ឡើងទៅខាងលើក បន្ទប់រួចយកសម្លៀកបំពាក់របស់គេចេញមក

លង់ស្នេហ៍បងមេក្រុមធ្មេញទន្សាយ 🐰❤️🦁( ចប់ )Where stories live. Discover now