រឿង : បងស្រឡាញ់អូន
ភាគទី ៧ស៊ូហ្គា នឹង ជីមីន ត្រូវបាន ថេយ៉ុង ( មនុស្សជំនិតរបស់ស៊ូហ្គា ) បញ្ជូនមកមន្ទីរពេទ្យរួចរាល់....ហើយរឿងដែលគួរឲ្យសោកស្ដាយគឺ ជីមីន រលូតកូន ប៉ះទង្គិចក្បាលធ្ងន់ធ្ងរអាចនឹងបាត់ការចងចាំរយះពេលវែងតែនៅមិនទាន់ដឹងខ្លួនឡើយ...ឯ ស៊ូហ្គា ក៏កំពុងស្ថិតក្នុងបន្ទប់ ICU ក្នុងដំណាក់ការទទួលបានការមើលថែពីគ្រូពេទ្យយ៉ាងដិតដល់បំផុត ព្រោះគេត្រូវធ្ងន់ជាង ជីមីន ។
" ឃើញទេដូចខ្ញុំនិយាយទេ...អាម្នាក់នឹងវាមានសមត្ថភាពស្អីអាចមើលថែ ជីមីន បាន? "
មួយថ្ងៃដែលមកមន្ទីរពេទ្យនេះគឺ លោកផាក អង្គុយតែពី
រអ៊ូរទាំជាប់រហូត" ប៉ា...និយាយដូចហួសហេតុពេកហើយនេះ ស៊ូហ្គា គេខំការពារ ជីមីន រហូតដល់បិះស្លាប់ខ្លួនឯងហើយប៉ានៅថាគេគ្មានសមត្ថភាពទៀតឬ? "
ឆានយ៉ុល ( បងប្រុសរបស់ ជីមីន )" ឯងកាន់ជើងវាធ្វើស្អី? " អ្នកស្រីផាក
" ម៉ាក់នឹងក៏មើលគេក្នុងផ្លូវអាក្រក់ព្រោះតែគេមិនមែនជាអ្នកមានឬ? ឆ្ងល់ម៉ាក់ណាស់ ខ្លួនឯងមានប៉ុណ្ណឹងហើយម៉ាក់ចង់មានធ្វើស្អីទៀត? " ឆានយ៉ុល
" ឯងជាម៉ែរបស់យើងឬបានជាមកប្រដៅ? " អ្នកស្រីផាក
" ម៉ាក់មិនដែលចេះស្ដាប់ខ្ញុំស្រាប់ហើយ " ឆានយ៉ុល
" ពេល ជីមីន ជាសះស្បើយខ្ញុំនឹងឲ្យគេរៀបការជាមួយនឹងកូនលោក Im " លោកផាក
" គេព្រមដែរឬ? " ឆានយ៉ុល
" ហេតុអីក៏គេមិនព្រម? " អ្នកស្រីផាក
" គេស្រឡាញ់ ស៊ូហ្គា...ឲ្យគេទៅរៀបការជាមួយអ្នកផ្សេងគេមិចនឹងព្រម? " ឆានយ៉ុល
YOU ARE READING
បងស្រឡាញ់អូន | Yoonmin
Romanceពាក្យថា ស្រឡាញ់ អាចនិយាយចេញមកបានយ៉ាងស្រួល ប៉ុន្តែការប្រព្រឹត្តិនូវទង្វើរដែបញ្ជាក់ឲ្យពាក្យនេះទើបវាពិបាក ។ Suga ធ្វើអ្វីៗគ្រប់យ៉ាងដើម្បីការពារមនុស្សដែលគេស្រឡាញ់ គេព្រមលះបង់សូម្បីតែជីវិតព្រោះរាល់ពេលដែលគេនិយាយថា ស្រឡាញ់ ទៅកាន់ Jimin គឺគេប្រាកដក្នុងចិត្...