ភាគទី ១២ : សញ្ជាតិញាណ

312 43 0
                                    

Oops! Bu görüntü içerik kurallarımıza uymuyor. Yayımlamaya devam etmek için görüntüyü kaldırmayı ya da başka bir görüntü yüklemeyi deneyin.



រឿង : បងស្រឡាញ់អូន
ភាគទី 12

ការងាររបស់ក្រុមហ៊ុន...ជេហ្យុន គឺយកមកធ្វើនៅផ្ទះទាំងអស់ហើយក្នុងពេលនេះគេក៏បានរើមកស្នាក់នៅជាបណ្ដោះអាសន្នក្នុងផ្ទះរបស់ត្រកូលផាកដូច្នេះចំពោះហេតុផលគួរតែដឹងថាគេផ្លាស់មកព្រោះតែតាមសូមស្នេហាពីអតីតប្រពន្ធរបស់គេនឹងឯង ។

~~~ កន្លងផុត 3 សប្តាហ៍ ~~~

មិនគិតទេឬថា បីសប្តាហ៍វាមានចំនួនដល់ទៅ 21 ថ្ងៃហើយក្នុងមួយថ្ងៃគឺ 24 ម៉ោងត្រឹម តែសម្រាប់ ស៊ូហ្គា គេចំណាយពេលក្នុងមួយថ្ងៃ 15 ម៉ោងសម្រាប់តែញ៉ែ ជីមីន មិនលើកលែងសូម្បីតែពេលញ៉ាំអាហារ ។

< អូនស្រឡាញ់បងទេ?
អូនស្រឡាញ់បងណាស់ !
បើអូនស្រឡាញ់បង អូនត្រូវតែរស់ !
ឆាប់ទៅៗ.....បងស្រឡាញ់អូន >

នេះមិនមែនជារឿងចំឡែកទៀតទេសម្រាប់ ផាក ជីមីន គេបានសុបិន្តលឺសម្លេងបែបនេះមកជាង 2 ឆ្នាំហើយគឺរៀងរាល់យប់មិនដែលខាន....!!!

" ហឹម~~ អ្វីទៅជាចម្លើយសម្រាប់សុបិន្តរបស់ខ្ញុំ? តើគួរតែទៅរកពេទ្យចិត្តសាស្រ្តទេ? "
ជីមីន អង្គុយនិយាយតែម្នាក់ឯងនឹងសួរខ្លួនឯងនៅចំពោះមុខ ថេយ៉ូង ដែលកំពុងសិតសក់ឲ្យ ជេមីន

" ឯងនេះកាន់តែទៅដល់ត្រើយមែនទែនហើយ...2 ឆ្នាំមុនឯងចោទខ្ញុំថាហៅឯង មនុស្សឆ្កួត តែពេលនេះឯងបែរជាចង់ទៅពេទ្យចិត្តសាស្រ្តដោយខ្លួនឯង? " ថេយ៉ូង

" ចឹងឯងគិតថាខ្ញុំឆ្កួតមែនទែនឬ? " ជីមីន

" អត់ទេ....តែឯងយល់សប្តិបែបនឹងច្រើនឆ្នាំដែរហើយណា៎ គួរឲ្យសង្ស័យណាស់ " ថេយ៉ូង

" ខ្ញុំក៏គិតចឹងប៉ុន្តែខ្ញុំរកនឹកមិនឃើញទេ!! " ជីមីន

" នេះឯងគ្មានអារម្មណ៍ដឹងអ្វីសោះតាមបែបសញ្ជាតិញាណទេឬ? " ថេយ៉ូង

បងស្រឡាញ់អូន  |  YoonminHikayelerin yaşadığı yer. Şimdi keşfedin