ភាគទី ៦ : បងស្រឡាញ់អូន

357 52 0
                                    

¡Ay! Esta imagen no sigue nuestras pautas de contenido. Para continuar la publicación, intente quitarla o subir otra.




រឿង : បងស្រឡាញ់អូន
ភាគទី 6

< ពេលល្ងាច >

" បង...ជិតដល់រដូវស្លឹកឈើជ្រុះហើយ អូនចង់ទៅញ៉ាំអាហារនៅលើដំបូលអគារភ្លោះនៅអាណាចក្រ ហ្សេម នាំអូនទៅបានអត់? "
បរិយាកាសនៅក្នុងឡានដែលកំពុងតែបរទៅមុខជា
រឿយៗនាពេលល្ងាចមានម្លប់ត្រជាក់ៗ ថែមទាំងមានដើមឈើព័ទ្ធជុំវិញរៀងស្ងាត់បន្តិចព្រោះតែគ្មានផ្ទះប្រជាជនឡើយប៉ុន្តែវាក៏ល្អម្យ៉ាងដែរ ។

" ច្បាស់ជាបានហើយ....ក៏ល្អព្រោះនៅទីនោះមានអាកាសធាតុល្អ បើពេលយប់យើងក៏អាចមើលឃើញឡានម៉ូតូបើកខ្វាត់ខ្វែងពេញលើផ្លូវក្នុងទីក្រុង ស្អាតខ្លាំងណាស់ "
គិតដល់ពេលនោះ ស៊ូហ្គា ក៏នឹកឃើញចង់ Surprise សូម ជីមីន រៀបការនៅលើដំបូលអគារភ្លោះដែលខ្ពស់ជាងគេប្រចាំទីក្រុងនោះតែម្ដង~~ គ្រាន់តែស្រម៉ៃក៏មានក្ដីសុខដែរ នៅមិនយូរទៀតទេប្រាកដជាបានទៅ ។

" និយាយដូចបងធ្លាប់ទៅ? " ជីមីន

" ចុះបើបងធ្លាប់ទៅនោះ? " ស៊ូហ្គា

" មិនជឿ...."
ត្រូវបើគ្រាន់តែប្រាប់ត្រឹមពាក្យសម្ដីប៉ុណ្ណឹង ជីមីន មិចនឹងអាចជឿដោយងាយៗនោះ? អាណាចក្រ ហ្សេម មិនមែនអ្នកណាក៏អាចទៅលេងបានដោយងាយៗទេណា៎ អ្នកដែលចូលទៅបានសុទ្ធសឹងតែជាអភិជនលំដាប់ធំៗ , ឬក៏ជាប្រជាជនក្នុងអាណាចក្រនោះតែម្ដង ហើយបើផ្សេងពីនឹងគឺមានតែអ្នកដែលមានជាប់សាច់ញាតិជាមួយនឹង ខ្សែលោហិតរាជវង្សរបស់អាណាចក្រ
ហ្សេម តែប៉ុណ្ណោះ ។

" មិនជឿក៏អត់ទៅចឹង.... " ស៊ូហ្គា

" បង...អូនដូចជាឃ្លាន? " ជីមីន

" ហឹម? ទើបញ៉ាំនំនៅផ្ទះមិញហើយនឹង? "
ស៊ូហ្គា ងាកទៅធ្វើមុខជ្រួញដាក់ប្រពន្ធរបស់គេ យ៉ាប់ណាស់ពិតជាពូកែញ៉ាំពិតមែនទើបបានញ៉ាំហើយមុននេះមិនទាន់ដល់ 15 នាទីផង...ឥឡូវមកឃ្លានទៀតហើយ?

បងស្រឡាញ់អូន  |  YoonminDonde viven las historias. Descúbrelo ahora