ភាគទី ១៤ : ការចងចាំវិលត្រឡប់

301 46 0
                                    

¡Ay! Esta imagen no sigue nuestras pautas de contenido. Para continuar la publicación, intente quitarla o subir otra.




រឿង : បងស្រឡាញ់អូន
ភាគទី 14

នេះជាថ្ងៃដំបូងនៃរដូវស្លឹកឈើជ្រុះ.....រឿងរ៉ាវក៏ចេះតែដើរទៅមុខជារឿយៗមិនដឹងថានឹងមានអ្វីកើតឡើងទេដូច្នេះហើយក៏សូមត្រឹម ជឿជាក់លើគ្នា ។
ព្រោះតែអង្គុយហាលភ្លៀងយូរពេកបណ្ដាលឲ្យ ជេហ្យុន គ្រុនក្ដៅទើប ថេយ៉ូង ត្រូវទៅមើលថែនៅមន្ទីរពេទ្យឯ
ដូយ៉ុង ក៏បានទៅជាជួយម្នាក់ទៀតចំណែក ជេមីន ក៏តាម Amma របស់គេទៅដែរ !!

ត្រឡប់ចូលមកសាច់រឿងរបស់ពេលនេះវិញគឺថាសភាពផ្ទះទាំងមូលនៃភូមិគ្រឹះត្រកូល ផាក មានការស្ងាត់ច្រងំបាត់អស់មនុស្សម្នា សូម្បីតែអ្នកបម្រើ អ្នកយាមឬអ្នកស្រោចផ្កាក៏បាត់ដែរមិនដឹងជាទៅណា៎អស់ !
ស៊ូហ្គា នឹង អ្នកម្ដាយដែលទើបមកដល់ដើរចូលទៅដល់ក្នុងផ្ទះក៏ចាប់ផ្ដើមឆ្ងល់រៀងខ្លួន ចំឡែកពិតមែននេះជាផ្ទះរបស់មនុស្សឬក៏យ៉ាងមិចបានជាស្ងាត់ដូចផ្ទះត្រូវទុកចោល?

" នេះមានអ្វីកើតឡើងបានជាគ្មានអ្នកណានៅផ្ទះ? បាត់ទាំងអស់តែម្ដង !! "
ស៊ូហ្គា ព្យាយាមដើររកមួយជុំវិញផ្ទះជាមួយនឹងម៉ាក់របស់គេឡើងមួយហត់បែកញើសជោគខ្លួនក៏នៅតែមិនឃើញដែរ មិនជ្រាបថានាំគ្នារើចេញពីផ្ទះឬក៏យ៉ាងណា?

" ច្បាស់ទេថាមិនច្រឡំផ្ទះ? "
អ្នកស្រី មីន ចាប់ផ្ដើមមិនទុកចិត្តចំពោះការចងចាំរបស់កូនប្រុសគាត់ហើយ

" ម៉ាក់...ខ្ញុំមិចនឹងអាចភ្លេច? តែនេះពួកគេមិនដឹងជាទៅណា៎ទូរស័ព្ទ call មិនចូលទៀត " ស៊ូហ្គា

" ម៉ាក់គិតថានឹងដើរទៅមើលនៅខាងក្រៅមួយភ្លេតសិនកូនរកបន្តទៅណា៎ក្រែងឃើញ "
អ្នកស្រី មីន ក៏ដើរចេញទៅខាងក្រៅផ្ទះបាត់បន្តនៅក្នុងទៀតមិនកើតទេផ្ទះធំយ៉ាងនេះមានមនុស្សតែ 2 នាក់ដូចជាគួរឲ្យខ្លាចខ្លាំងណាស់ព្រោះផ្ទះដាច់ភ្លើងងងឹតស្ទើរមើលមិនឃើញផង ។

បងស្រឡាញ់អូន  |  YoonminDonde viven las historias. Descúbrelo ahora