មិត្ត(មិត្តប្រុស?)

550 41 3
                                    

រាងតូចរបស់ជីមីននិងនាយសង្ហាដើរមកទទឹមគ្នាធ្វើឲ្យអ្នកនៅក្នុងកម្មវិធីសម្លឹងមើលទាំងភ្ញាក់ផ្អែលនិងលាន់មាត់សរសេររាងតូចមិនដាច់

«អេ!អ្នកណានេះនៅក្បែរលោកគីម?..ស្អាតហើយគួរឲ្យស្រលាញ់ទៅ»

«ជាប្រុសតើស្មានតែស្រី..ប្អូនប្រុសឬទេ!តែមើលទៅស្និតស្នាលណាស់មើលចុះលោកគីមគៀកស្មាទៀត»សម្លេងពីមួយទៅមួយធ្វើឲ្យរាងតូចញញឹមអឹមអៀនថ្ពាល់ពណ៌ផ្កាឈូកលិចឡើងក្រហមបញ្ចាក់ថាម្ចាស់ខ្លួនកំពុងអៀន

«ហឹម...មើលទៅជីមីនប្រជាប្រិយមិនស្ទើរទេ»នាយឃើញថារាងតូចអៀនក៏បញ្ចេះឲ្យអៀនថែម

«លោកថេយ៍!!កុំនិយាយបែបនេះបានទេខ្ញ..ខ្ញុំអៀន»រាងតូចនិយាយទាំងអឹមអៀនរួចដើរមុននាយបន្តិច

«ចេះញុំាWineដែរឬបានជាយកមកផឹកបែបនេះ»

«អឹម...អឺ..ចេះតើគ្រាន់តែមួយកែវតែប៉ុនឹងវាមិនធ្វើទុក្ខទេ»ក៏រវល់តែអៀននិងហើយបានជាយកទឹកក្រូចមកផឹកចេញវាញទៅវិញតែក៏ថាចេះផឹក

«បើចឹងកុំញុំាច្រើនពេក»

«លោកគីម..?»

«អរ..លោកយូទេហ៎»

«ថ្ងៃនេះលោកដាក់ដេញថ្លៃគ្រឿងពេជ្រក៏មកចូលរួមបន្តិចទៅថាឲ្យកូនចៅមកជំនួសដែរក៏ថាមិនបាច់វិញ»

«អរ..បាទរីករាយណាស់ដែរលោកបានចូលរួម»

«អេ៎!នេះអ្នកណានិងមុខមាត់គួរឲ្យស្រលាញ់ណាស់»លោកយូមើលមករាងតូចទាំងភ្លឹកនិងសម្រស់នាយតូច

«ហឹម...ខ្ញុំ ផាក ជីមីន បាទ!រីករាយណាស់ដែរបានស្គាល់លោក...?»

« យូ ជេស៊ីន បាទ!»

«អរបាទ!»រាងតូចញញឹមបន្តិចបែបគួរសម

«អរត្រូវហើយខ្ញុំមានរឿងចង់សហការណ៍កាងារនិងកញ្ញាអាយវីផង...ហឹមជីមីន..!បើចង់ទំនាក់នងរឿងការងារអីអាចទាក់ទងមកខ្ញុំបានណា៎» នាយហុចកាត់មួយឲ្យទៅរាងតូចនាយតូចទទួលយកទាំងមិនស្ទាក់ស្ទើរ៊

«ជីមីនរៀនឆាប់ចេះណាស់តើ»

«ក៏ពិតមែនហើយព្រោះខ្ញុំជាមនុស្សរួសរាយ..ហិ.ហិ»រាងតូចញញឹមលិបភ្នែកបង្ហាញភាពគួរឲ្យស្រលាញ់ចេញមក

My cool (Boy)FRIENDS✅Where stories live. Discover now