Part 10
ដំណាក់សៀវភៅ...!
« ថ្វាយបង្គំព្រះអង្គ ! » Taehyung ដើរចូលមកក្នុងដំណាក់សៀវភៅអោនគោរពម្ចាស់ប្អូនទ្រង់ទៅតាមទម្លាប់ ។
« ទ្រង់មកល្អហើយ ! តើទ្រង់មានបានជ្រាបពីរាជកិច្ចអំពីរាជធានី JungSun ដែលទេ ? » ព្រះអង្គទ្រង់ទតសៀវភៅដោយមិនដកព្រះ
នេត្រ ។« ទូលបង្គំជ្រាបច្បាស់ណាស់ ! ទ្រង់មានវិធានការអ្វីសម្រាប់រាជធានីនោះមែនទេ ? »
« អោយយើងធ្វើយ៉ាងមិចទៅ ? យើងពិតជាចង់នាំប្រជារាស្ត្រគ្រប់គ្នាចូលមកណាស់តែ
បើយើងធ្វើបែបនោះច្បាស់មានសង្រ្គាម ស្តេចក្រាញ់មួយណាក៏ចង់ឡើងកាន់អំណាចរបស់
យើងដែរ » Jungkook ទ្រង់បិទសៀវភៅ
ក្រដាស់អំពៅដាក់នៅលើតុងើបឈរឡើងបោះ
ព្រះហត្ថាទាំងពីទៅខាងក្រោយយាងមកឈរក្បែរម្ចាស់បង ។« បើទ្រង់នៅស្ងៀមប្រជារាស្ត្រក៏ពិបាកដូចគ្នា !
បន្តិចទៀតពន្ធឡើងថ្លៃប្រជារាស្ត្រពិបាករកសីុ
ប្រកបមុខរបរជាក់ជាមិនខានឡើយ »« យើងដឹង ! ពេលយើងកំពុងតែគិត » Jungkook ខាំបបូរមាត់ប្រើការគិតដ៏ឈ្លាវៃ
របស់ទ្រង់ ។« ចុះទ្រង់មិនប្រើប្រាជ្ញាទល់និងប្រាជ្ញា ? »
សម្លេងតូចស្រួលស្រឹបបន្លឺឡើងដើរចូលមកទាំងញញឹមញញែម ។« ថ្វាយបង្គំព្រះមហេសី ! » Taehyung អោនគោរពព្រះមហេសីជាទីស្រឡាញ់របស់ព្រះអង្គ
Jimin អោនក្បាលបន្តិចជាការតបត ។« អូនសណ្តាប់លឺគ្រប់យ៉ាង ! ពេលនេះស្ងាត់
ស្ងៀមតែបើសិនជាទ្រង់មិនប្រើប្រាជ្ញាទប់ទល់
នោះក៏និងមានសង្គ្រាម ! »« ព្រះមហេសីមានបន្ទូលត្រឹមត្រូវ ! » Taehyung
« អូនអោយប្រើប្រាជ្ញារបៀបមិចទៅ ? »
" គឺ...បងគ្រាន់តែធ្វើជាមិនជ្រាបនៅអ្វីទាំង
អស់ធ្វើព្រះកាយអោយល្អ បែបនេះ...សន្សឹមៗ
កុំបំបោល "« ហ៊ឹម...អូនមានព្រះបន្ទូលត្រឹមត្រូវ »
« ព្រះអង្គបើចឹងទូលបង្គំថ្វាយបង្គំលាហើយមានកិច្ចការមួយចំនួនទូលបង្ខំមិនទាន់បានធ្វើហើយឡើយ !!! » Taehyung អោនគោរពលារួចក៏ដើរចេញពីសំណាក់ទៅបាត់ ។