Full Love 👑🥀

544 38 4
                                    

                                   Part 7

( Admin សូមនិយាយសាមញ្ញខ្លះហើយ ព្រោះអត់ចេះភាសាស្តេច 🤣 )

   Jungkook ឈរសម្លឹងមើលប្រពន្ធដែរកំពុង
តែរៀបចំម្ហូបអាហារសម្រាប់គេនៅថ្ងៃនេះវាជា
រឿងធម្មតាមួយសម្រាប់ Jimin ដែរតែងតែចូលចិត្តធ្វើម្ហូបស្ងាត់ៗ តែម្នាក់ឯងមិនអោយ
មានអ្នកមករំខាន ។

« ថ្វាយបង្គំព្រះមហេសី !!! » Xiuyung

« នាងមកល្អហើយ ! ជួយយកវាទៅដាក់នៅលើតុផង !!! » Jimin លើកចានដែលធ្វើអំពី
ឈើយកមកអោយភីលៀងប្រចាំខ្លួនរបស់គេ
យកទៅដាក់នៅលើតុក្នុងដំណាក់សោយព្រះក្រយាសម្រាប់ព្រះអង្គ ។

« ព្រះមេ !!! » នាងលើកយកទៅជាបន្តៗរហូត
ដល់អស់ទើបនាងចាកចេញ Jimin ក៏ដើរទៅ
ដំណាក់នោះឃើញថា Jungkook អង្គុយនៅ
ទីនោះស្រាប់ ។

« ថ្វាយបង្គំព្រះអង្គ !!! » Jimin បន្ទន់ខ្លួនគោរពព្រះស្វាមីរបស់ខ្លួន ។

« គង់ទីនេះមក !!! » Jungkook ខិតបន្តិចអោយប្រពន្ធចូលក្បែរដើម្បីអង្គុយ Jimin ក៏
ចូលទៅអង្គុយ ។

« ព្រះអង្គ ! អូនដឹងថាទ្រង់ធ្លាប់សោយក្រយាស្នាដៃអូនពីមុនមកម្តង តែ...លើកនេះអូនធ្វើ
មិនបានល្អទេក្រាបទូល...!!! » Jimin

« ហេតុអី ? រឺមួយក៏ថ្ងៃនេះអូនមិនមានអារម្មណ៍
ល្អ ? តែមិនអីទេឆ្ងាញ់មិនឆ្ងាញ់គឺមិនសំខាន់តែ
អ្វីដែរសំខាន់មហេសីបងជាធ្វើ » Jungkook
ពោលឡើងមកយ៉ាងផ្អែម Jimin ក៏ញញឹមចេញមក ហើុយ...នៅជាមួយស្តេចនេះតែប៉ុន្មានថ្ងៃទៀតដឹងតែញុាំអ្វីចូលមាត់ក៏ផ្អែមដែរ
បើពាក្យមួយម៉ាត់ៗចេញមកផ្អែមយ៉ាងនិង ។

« មិនមែនបែបនិងនោះទេ ! អារម្មណ៍អូនល្អ
ណាស់ តែ...បងមិនបាននៅក្បែរលើកព្រះទ័យ
អូន...» Jimin ពេបមាត់អោនមុខចុះរាងក្រាស់
ក៏សើចសុភាពៗចឹងទេតែក៏ចូលចិត្តភាពផ្អែម
ល្អែមដែរ ។

« ចង់អោយស្តេចចូលចង្រ្កានបាយ ? » រាងក្រាស់លើកចិញ្ចឹមសួរមុខឡើងរាប់ស្មើ ។

« ស្តេចមិនមែនមនុស្សរឺ ? » Jimin

« តែស្តេចមិនត្រូវទៅចូលចង្ក្រានបាយ
ទេ ? » Jungkook

Full Love 👑🥀Where stories live. Discover now