Part 4
« មួយនេះស្អាតទេ ? » Jimin លើកយកឈុតពណ៌លឿងដែរមានផ្កាអំបោះតិចៗនៅចង្គេះ
« ហឹម...! ស្អាត ! អូនគ្រងឈុតអ្វីក៏សមដែរ »
Jungkook និយាយឡើងភ្លាម Jimin ចេញអាការៈអៀនមកភ្លាម« ចឹងសូមយកមួយនេះហើយ !! » Jimin កាន់ឈុតទៅដាក់នៅលើតុឈើទាបល្មម ដោយលួចញញឹមម្នាក់ឯង មាត់ប្រាប់ថាមិនចង់រៀបការតែក៏មិនប្រាកដថាចិត្តចង់រៀបការដែរ ស្នាមញញឹមមិនដែររលុបសោះអោយតែនៅជាមួយនិង Jungkook
បេះដូងលោតញាប់ខុសចង្វាក់ស្ទើរតែគាំងរាល់លើក
អោយតែនៅជាមួយនិង Jeon Jungkook បុរស
ម្នាក់ដែរមានអំណាច តែធ្វើខ្លួនជាបុរសសាមញ្ញម្នាក់
ស្រីៗស្រស់ស្អាតជាច្រើនដែរពួកនាងតែងតែចូលមក
ជិតស្និទ្ធជាមួយនិងព្រះអង្គម្នាក់នេះតែហេតុអីព្រះអង្គ
ម្នាក់នេះមកស្រឡាញ់រូបគេដែលជាមនុស្សប្រុសទៅ
វិញ ?« បងខានមកដំណាក់ដេរប៉ាក់នេះយូរហើយ !! មើលទៅអ្នកនៅទីនេះរៀបចំបានស្អាតណាស់ »
Jungkook ដើរសម្លឹងមើលគ្រប់ទីកន្លែង« ទ្រង់...រស់នៅក្នុងរាជវាំងយូរហើយហេតុអីមិនសូវមកទីនេះ ? » Jimin
« បងមិនមែនជាស្រីទេ ! រឿងហេតុអីបងត្រូវមក
ដំណាក់ដេរប៉ាក់នេះទៅ ?? » Jungkook« នេះក៏ចំណុចដែរប្តីល្អត្រូវធ្វើដែរ !! ពេលទ្រង់យាងមកទីនេះរៀនដេរប៉ាក់ពេលដែលទ្រង់រៀនទទួលបាន
ចំណេះចេះដឹងនោះគឺទ្រង់អាចដេរខោអាវដោយខ្លួន
ឯង ដេរខោអាវរហែកៗដើម្បីអោយវាថ្មីដូវដើមវិញ នេះក៏ជាការជួយបន្ទុករបស់ប្រពន្ធមួយផ្នែកដែរ ទោះ
សណ្តាប់ទៅដូចជាគ្មានអ្វីអស្ចារ្យ តែវាឥតខ្ចោះចំពោះ
គ្រួសារដែរមានស្វាមីភរិយា !!! អូននិយាយច្រើនទៀតហើយ រាជទានទោសផងក្រាបទូល ! » Jimin
និយាយហើយអោនមុខចុះ គេនិយាយច្រើនរហូត
មិនដឹងថាខួរក្បាលកើតអីទេពោពេញដោយពាក្យទាំង
អស់នេះ មិនដឹងថាព្រះអង្គខ្ញាល់រឺក៏អត់ទេដែលគេ
និយាយច្រើនយ៉ាងនេះ និយាយធ្វើមើលតែខ្លួនឯង
ជាមាតា បិតា គ្រូអាចារ្យ ប្រៀនប្រដៅស្តេចហើយ ។Jungkook ឈរញញឹមក្រវីក្បាល...ខំគេចនិងសម្តី
របស់អនាគតមហេសីណាស់ចុងក្រោយត្រូវមកឈរ
ស្តាប់អោយតតែបាន កាន់តែរអៀសខ្លួនហើយ ។