Part 5
@ ព្រឹកថ្ងៃថ្មី
កម្មវិធីរៀបអភិសេកបានរៀបចំឡើងយ៉ាងអធិកអធមកម្មវិធីនិងធ្វើឡើងនៅពេលរសៀលបន្តិចតែនេះគឺពេលព្រឹក ដូច្នេះហើយគ្រប់គ្នាដែរមានចំណែកត្រូវចូលរួមក្នុងកម្មវិធីក៏បានមកលេងនិងជូនអំណោយបន្តិចបន្តួចទៅកាន់ព្រះអង្គ ជជែកវែកញែកជាមួយគ្នាតាមធម្មតា សាមញ្ញៗ ។
Skip~~~~~~
ងាកមកមើល Park Jimin ដែរកំពុងតែអង្គុយសម្លឹងមើលទៅកញ្ចក់ទប់តែងខ្លួនរបស់គេជាមួយនិងបងប្រុសជាទីស្រឡាញ់របស់
ខ្លួន ។ គេមិនបានញញឹមដូចរាល់ដងឡើយ មូលហេតុគ្មានអ្វីច្រើនទេគឺគេកំពុងតែភ័យ Jimin ព្យាយាមសម្រួលអារម្មណ៍អោយស្ងប់កុំអោយខ្វល់ខ្វាយរឿងអីច្រើន ។« បងប្រុស ! អោយខ្ញុំសូមសួរបន្តិចបាន
ទេ ? » Jimin សម្លឹងមើលបងប្រុសរបស់ខ្លួនតាមកញ្ចក់ដែលកំពុងតែលាបប្រេងក្រអូបនៅលើកញ្ចឹងអោយខ្លួនរបស់គេដែលកំពុង
អង្គុយ ។« សួរបាន !!! » Hoseok តបទៅវិញដោយងើបមុខឡើងញញឹមដាក់ប្អូន
« រៀបការរួចនិងផ្សំដំណេកត្រូវទេ ??? » Jimin ពោលសួរញញឹមស្រាលៗបែបខ្លាចៗ
« អឹម !!! ហើយសួរធ្វើអី ??? » Hoseok ងួកក្បាល មុននិងដើមសួរ
« ផ្សំដំណេកនិង...គេធ្វើយ៉ាងមិចទៅ ? » Jimin
« អ៎ៅ~~~!!! ឯងមកសួរបងធ្វើមិចនិងបងដឹងទៅបើបងមិនដែររៀបការផង ! » Hoseok តបទៅវិញធម្មតា ,
« ខ្ញុំខ្លាច !!! » Jimin
« Jimin...!!! ហេតុអីឯងមកត្រូវខ្លាចរឿងផ្សំដំណេកទៅវិញ ហឹម...??? ឯងមិនចេះខ្លាចអ្វីពីមុនមកទេ » Hoseok
« បងប្រុស !!! បើបងជាខ្ញុំបងនិងយល់ពីអារម្មណ៍របស់ខ្ញុំពេលនេះ អារម្មណ៍ខ្ញុំគឺ...គឺវាច្របូកច្របល់ចំណែកដៃជើងវិញដូចជាទន់...
ហើយមិនចង់ជួបមុខរបស់ព្រះអង្គទេ...មិនដឹងថាកើតស្អីអោយប្រាកដឡើយ » Jimin រៀបរាប់ប្រាប់ទៅបងប្រុសពីអារម្មណ៍របស់គេពេលនេះ តែគេពិបាកនិងពណ៍នាប្រាប់ណាស់ ព្រោះអារម្មណ៍របស់គេដូចជាច្របូកច្របល់់ ចំណែកឯប្រលឹងវិញមិនដឹងហោះទៅណាអស់
ហើយទេ ។