បន្ទាប់ពីនាំលោកគីមទៅក្រុមហ៊ុនរកលោកប៉ាហើយ នាយក៏នាំលោកគីមមកញាំបាយជាមួយគ្នាសិនសឹមជូនគាត់ទៅផ្ទះរបស់នាយវិញ វាចៃដន្យណាស់ ពេលនាយចេញពីហាងអាហារមកវិញ ក៏ប្រទះភ្នែកនឹងរាងល្អិតអង្គុយលើបង់ក្រោយដើមឈើក្បែរកន្លែងគេធ្វើការ ទើបជុងហ្គុកបញ្ជាឲ្យកូនចៅនាយនាំលោកគីមទៅវិញមុន និងប្រាប់ថាសុំទៅធ្វើធុរ:ផ្ទាល់ខ្លួន ហើយធុរ:នោះគឺដើរមករកនាយល្អិតនឹងហើយ ។
ថេយ៉ុងឯណេះវិញ គេកំពុងអង្គុយនិយាយរងូវៗម្នាក់ឯងបណ្ដើរឱនមុខមើលទៅលើអេក្រង់ទូរសព្ទមិនឈប់ ដៃស្រឡូនហាក់នៅមិនស្ងៀម លើកទូរស័ព្ទចុះឡើងៗដូចជាចង់ចុចទាក់ទងទៅគេ ប៉ុន្តែគេនៅស្ទាក់ស្ទើរមិនហ៊ានចុច មូលហេតុគឺខ្មាស់អៀនចំពោះរឿងដែលកើតឡើងកាលពីម្សិល ។
"សុំអង្គុយដែលបានទេ?"សម្លេងគ្រលបន្លឺឡើងក្រោយខ្នង បង្វែរឲ្យរាងល្អិតងាកទៅរកភ្លាម ព្រោះតាមសម្លេងនេះ វាជាសម្លេងរបស់មនុស្សដែលខ្លួនកំពុងគិតនោះហើយ ។
"លោក?!..."កម្លោះតូចងាកមុខទៅរួមជាមួយអារម្មណ៍រំភើបពេលសុខៗគេលេចមុខនៅក្រោយខ្នងខ្លួន ទឹកមុខដែលស្រពាប់ស្រពោនមួយព្រឹក ក៏ប្ដូរមកញញឹមយ៉ាងស្រស់វិញ ហើយរំកិលខ្លួនទៅម្ខាងទុកកន្លែងឲ្យជុងហ្គុកចូលមកអង្គុយជាមួយដែរ ។
"មកអង្គុយអីមុខក្រៀមៗតែឯង?"ជុងហ្គុកសួរដោយសម្លេងធម្មតាៗ ប៉ុន្តែវាជាទម្លាប់របស់គេទៅហើយដែលនិយាយបែបនេះជាមួយថេយ៉ុង ។
"គ្រាន់តែធុញថប់តិចតួច ទើបមកអង្គុយលំហែខួរនៅទីនេះសិន"ថេយ៉ុងតបទាំងឱនមុខចុះហាក់មិនហ់ានមើលមុខជុងហ្គុកចំ ឯជុងហ្គុកក៏នៅធម្មតា នាយផ្ទាល់ក៏ខ្មាស់អៀនចំពោះថេយ៉ុងដែរ ប៉ុន្តែនាយព្យាយាមធ្វើធម្មតាៗមិនចង់គិតច្រើន ម្យ៉ាងក៏មិនចង់រំលឹករឿងយប់មិញដែរ ។
"ថេយ៍ញាំបាយហើយឬនៅ?"
"ខ្ញុំញាំរួចហើយ"
"ថេយ៍ប្រហែលដល់ម៉ោងចូលវិញហើយ ចឹងខ្ញុំសុំទៅវិញដែរហើយ"
"លោក! ឈប់សិន"ពេលជុងហ្គុកងើបឡើង ហៀបនឹងឈានជើងដើរចេញទៅ តែត្រូវដៃស្រឡូនចាប់ដៃរបស់នាយជាប់មិនឲ្យទៅ ទើបនាយងាកមករកគេវិញ ។