"ហាស៎! ថាម៉េច? ថាម៉េចៗខ្ញុំស្តាប់អត់បានទេ"សម្លេងស្រែកឡូឡាលាន់កងរំពងចេញពីបបូរមាត់តូចស្តើងពណ៌សុីជម្ពូកំពុងស្រែកសម្លុតទៅខ្សែម្ខាងទៀតខណៈដែលលឺសម្លេងងុលៗចេញពីទូរសព្ទ័។
"និយាយស្តាប់មិនបានផងប្រឹងតេមករកងាប់អី កំពុងរវល់ប៉ុណ្ណឹងបានហើយរំខានមែន"ថេហ្យុងបោះទូរសព្ទ័នៅលើតុទាំងម៉ួម៉ៅមុននឹងចាប់ផ្តើមរៀបផ្កាលីលីបន្តព្រោះនៅសុខៗលោកយាយជាទីស្រលាញ់របស់គេស្រាប់តែចង់បានផ្កាលីលីមួយបាច់យកទៅផ្ទះ។ នាយកម្លោះតូចក្នុងឈុតបែបសាមញ្ញធម្មតាបំផុតដោយគេពាក់អាវសុឺមីពណ៌ផ្ទៃមេឃខោខូវប៊យរឹបជើងព្រមជាមួយវែនតាការពារកម្តៅថ្ងៃពាក់ជាប់និងហោប៉ៅអាវ កែវភ្នែកមានពន្លឺសុីនិងចិញ្ចើម ថ្ពាល់សម៉ដ្ឋរលោងបូកផ្សំនិងខ្ទង់ច្រមុះស្រួចរលែម គេគឺគីម ថេហ្យុង ម្ចាស់ហាងផ្កាដ៏ធំមួយនៅ Seoul។ ឪពុកម្តាយគេទទួលមរណៈភាពចាប់តាំងពីគេអាយុ5ឆ្នាំឯណោះហើយមកទល់ពេលនេះគឺគេស្នាក់នៅជាមួយលោកយាយដែលមានវ័យកាន់តែជរាទៅហើយ។
"បងថេហ៍មានមនុស្សមករកគេប្រាប់ថាលោកយាយអោយមកយកបង ពេលនេះកំពុងអង្គុយចាំនៅខាងក្រៅ"អុីយ៉ុនដែលជាបុគ្គលិកនៅទីនេះប្រញាប់ចូលមករាយការណ៍ធ្វើអោយថេយ៉ុងជ្រួញចិញ្ចើមចូលគ្នាតែម្តង។
"អ្នកណាគេទៅ?"
"មិនស្គាល់ទេប៉ុន្តែមុខដូចកូនកាត់ម៉េចមិនដឹង"
"ប្រាប់គេទៅថាអោយរងចាំកន្លះម៉ោងសិនទៅខ្ញុំរៀបចំផ្កាអោយលោកយាយសិន"ថេហ្យុងនិយាយហីៗព្រោះគិតថានេះច្បាស់ជាមនុស្សដែលលោកយាយគេអោយមកទទួលគេច្បាស់ណាស់ប៉ុន្តែថ្ងៃនេះគេបើកឡានមកទេតើ។
"ចាស៎!"អុីយ៉ុនដើរត្រឡប់ទៅវិញចំណែកថេហ្យុងក៏រៀបផ្កាបន្តប៉ុន្តែនៅសុខៗស្រាប់តែមានសម្រិបជើងដើរមកទៀតទើបគេស្រែកប្រាប់ទាំងមិនបានងើយមុខមើល។
"ប្រាប់ទៅថាបន្តិចទៀតរួចហើយខ្ញុំកំពុងរៀបចំ ប្រឹងរហន់ទៅណានេះ"
"ចុះខ្ញុំមានបានបង្ខំឯណា"សម្លេងធំគ្រលរបូកផ្សំនិងក្លិនទឹកអប់ក្រអូបប្រហើរធ្វើអោយថេហ្យុងប្រញាប់ងើយមុខមើលឃើញថាជាមនុស្សប្រុសរាងខ្ពស់ស្រឡះ ភ្នែកមានពន្លឺ ផ្ទៃមុខសង្ហារខាបព្រលឹងបើទាយមិនខុសគេច្បាស់ជាកូនកាត់អុីតាលី។
YOU ARE READING
ភរិយារបស់បង
Fantasyមានរឿងជាច្រើនដែលកើតឡើងដោយមិនបានព្រៀងទុកហើយអាពាហ៍ពិពាហ៍ខ្ញុំក៏ដូចគ្នា ♡︎