ថេហ្យុងឈរអោបដៃមើលអ្នកបម្រើរៀបចំបន្ទប់អោយជុងហ្គុកថែមទាំងស្ងាបជាច្រើនដងទៀតផង គេលើកដៃមើលនាឡិការម្តងហើយម្តងទៀតឃើញថានេះវាថ្ងៃណាស់ទៅហើយនៅហាងមានបញ្ហាអីខ្លះក៏មិនដឹង។
"រួចហើយឬ?"គេងាកទៅសួរអ្នកបោសជូតដែលកំពុងរៀបចំដើរចេញមកវិញ។
"ចាស៎! អ្នកប្រុស"
"ទៅចុះ! ហ៊ម..."ថេហ្យុងលើកដៃខ្ទប់មាត់ស្ងាបងាកមើលទៅជុងហ្គុកដែលឈរជិតគេតែមិនមាត់កអីមួយម៉ាត់។
"នៅឈរដល់ណាទៀត ឆាប់ចូលទៅបើពិបាករៀបចំហៅឃ្យូអោយមករៀបក៏បាន ខ្ញុំត្រូវទៅមើលហាងមិនបាននៅមើលលោករៀបចំទេ"
"ឈប់សិន!"ជុងហ្គុកចាប់កដៃថេហ្យុងដែលរៀបនិងប្រែខ្លួនដើរចេញទៅតែត្រូវថេហ្យុងគ្រលាស់ចេញយ៉ាងលឿន ម្សៀនេះជួបមិនប៉ុន្មានផងចាប់ផ្តើមចេញកន្ទុយហើយលេងមកកេងចំណេញស្រស់ៗតែម្តង។
"ខ្ញុំជូនទៅ"
"លោកឡប់ទេអ្ហី? នោះវ៉ាលិសលោកនៅមិនទាន់រៀបចំនៅឡើយទេ ហាងរបស់ខ្ញុំ! ខ្ញុំទៅខ្លួនឯងបាន!"
"តែនេះជាតួនាទីរបស់ខ្ញុំទោះឯងមិនព្រមក៏..."ជុងហ្គុកញញឹមព្រានហើយអោនទៅខ្សឹបនៅក្បែរត្រចៀកថេហ្យុងស្រាលៗ"ប្រកែកមិនបាន"គេញាក់ស្មាបន្តិចហើយស្រវាទាញសោរឡានយកមកគ្រវីរួចហួចដើរចុះទៅខាងក្រោមបាត់ ប្រាកដហើយគេមកតេស្តសម្ថភាពអត្តចរិតស្អីមិនដឹងដូច្នេះគ្រប់ជំហ៊ានរបស់ថេហ្យុងគេត្រូវធ្វើជាស្រមោល។
"ហ្អើយ! វាស្អីណាស់ណាទៅនេះ"ថេហ្យុងយកដៃញីសៀតផ្កាហើយដើរមកខានក្រោមប្រើឃ្យូដែលជាកូនស្រីមេផ្ទះអោយទៅរៀបចំអោយជុងហ្គុក ទើបគេដើរចេញទៅតាមក្រោយពេលមកដល់ឡានផ្ទៃមុខក៏ក្រញ៉ូវមិនឈប់។
"ទុកចិត្តទៅខ្ញុំមិនរំលោភឯងមុនពេលរៀបការទេ កុំធ្វើមុខដូចខ្ញុំជាសាតានចង់ចាប់ឯងសុីគ្រប់ពេលបែបនេះអី"ជុងហ្គុកបញ្ឆេះឡានហើយបង្វែចង្កូតបើកចេញទៅយឺតៗ។
"អ្នកណាថាខ្ញុំខ្លាចលោករំលោភនោះ?"
"ខ្ញុំឃើញឯងធ្វើមុខដូចចង់យំ"
YOU ARE READING
ភរិយារបស់បង
Fantasíaមានរឿងជាច្រើនដែលកើតឡើងដោយមិនបានព្រៀងទុកហើយអាពាហ៍ពិពាហ៍ខ្ញុំក៏ដូចគ្នា ♡︎