"ថេហ្យុងហា៎រួចឬនៅ?"ជុងហ្គុកទ្រោបក្បាលនិងតុតាមមើលថេហ្យុងដែលខំរៀបផ្កាញាប់ដៃតាំងតែពីថ្ងៃទល់ល្ងាចទុកអោយអ្នកដែលរងចាំដូចជាគេនេះធុញទ្រាប់ស្ទើរស្លាប់ទៅហើយ គេមិនធ្លាប់មកអង្គុយអត់ប្រយោជន៍រាប់ម៉ោងបែបនេះទេ។
"នៅ! បើធុញទៅផ្ទះមុនទៅ"ថេហ្យុងឆ្លើយហីៗហើយព្យាយាមរៀបផ្កាបន្ត ជាធម្មតាការងារគេគឺតែប៉ុណ្ណឹង។
"អត់ធុញ"
"បើមិនធុញរអ៊ូធ្វើអីថ្លង់សឹងស្លាប់ហើយ"
"មិនបានរអ៊ូ"
"ឈប់និយាយទៅ"
"មិនឈប់"
"បើនៅតែដដែលទៀតខ្ញុំយកផ្កាចាក់កលោកអោយស្លាប់មិនខាន នែ៎! កុំចូលមកជិតខ្ញុំ..."ថេហ្យុងយកផ្កាដែលកំពុងកាន់មកចង្អុលមុខជុងហ្គុកដែលគិតតែពីដើរកៀកចូលទៅជិតគេជារឿយៗរហូតដល់គេឈានថយក្រោយខ្នងផ្អឹបប៉ះជញ្ជាំងថយលែងរួច។
"ទៅញុំាអីសិនទៅ"
"លោកយ៉ាងម៉េចហ្នឹងលែងដៃខ្ញុំមើស៎"ថេហ្យុងព្យាយាមគ្រលាស់ដៃជុងហ្គុកដែលក្តាប់កដៃគេជាប់ដោយភ័យមិនតិចទេ។
"ទៅញុំាអីហ្នឹងណា៎ ចេះមកធ្វើមុខដូចកូនឆ្កែទៅកើត"ជុងហ្គុកផ្កាចេញពីដៃថេហ្យុងហើយអូសនាយកម្លោះតូចចេញទៅខាងក្រៅ។
"ខ្ញុំមិនទាន់បានឆ្កើយព្រមទេលែងដៃភ្លាម"ថេហ្យុងស្រែកឡូឡាមិនឈប់ដល់ថ្នាក់បុគ្គលិកនិងភ្ញៀវនៅក្នុងហាងងាកមកមើលពួកគេទើបគេរហ័សបិទមាត់ហើយដើរទាំងមិនចង់ទៅតាមជុងហ្គុក។
ពេលនេះពួកគេមកញុំាអាហារនៅក្នុងអាហារដ្ឋានមួយកន្លែងដែលជុងហ្គុកជាអ្នកចាត់ចែងរឿងហៅម្ហូបអាហារទាំងអស់កំឡុងពេលអាហារលើកមកដល់ជុងហ្គុកបែរជាលើកទឹកមកផឹកធ្វើមិនដឹងទៅវិញ។
"លោកមិនញុំាទេ? ហើយកុម្មង់ច្រើនយ៉ាងនេះធ្វើស្អីលោកហ្នឹង?"
"កុម្មង់អោយឯងហ្នឹងណា៎ ឆាប់ញុំាទៅខ្ញុំឃើញឯងហត់ពេញមួយថ្ងៃហើយក្រៅពីកាហ្វេស្អីក៏មិនបានចូលពោះដែរ ម៉េចក៏មិនគិតពីខ្លួនឯងបែបនេះ?"ជុងហ្គុកនិយាយទាំងម៉ួម៉ៅដាក់ថេហ្យុងលេងអោយកម្លោះតូចទៅជាភាំងទៅវិញ។
YOU ARE READING
ភរិយារបស់បង
Fantasíaមានរឿងជាច្រើនដែលកើតឡើងដោយមិនបានព្រៀងទុកហើយអាពាហ៍ពិពាហ៍ខ្ញុំក៏ដូចគ្នា ♡︎