ភាគទី1
ប្រទេសអង់គ្លេស អាកាសយានដ្ឋានទីក្រុងឡុងដ៍ នៅតាមផ្លូវអ្នកដំណើរចេញមានបុរសម្នាក់មានសម្រស់
ស្រស់ស្អាតជាងមនុស្សស្រីមួយចំនួនទៅទៀតម្នាក់នោះគឺជាកូនប្រុសរបស់ត្រកូលគីមដែលទើបបញ្ចប់ការសិក្សាផ្នែកគ្រប់គ្រងនៅប្រទេសកូរ៉េដែលជាស្រុកកំណើតខាងម្តាយ។ គ្រាន់តែរាងតូចអូសវ៉ាលីចេញមកដល់ខាងមុខខ្លោងទ្វារភ្លាមក៏មានឡានស៊េរីទំនើបមកឈប់ពីមុខរាងតូចតែម្តង អ្នកនៅក្នុងឡានចុះមកហើយគោរពរាងតូចបន្តិច
"ពូជេក លោកប៉ាគាត់មិនមកទទួលខ្ញុំទេ?"ថេយ៉ុងសួរទៅមនុស្ស
ជំនិតរបស់ឪពុកខ្លួនទាំងមុខស្រពោន
"បាទ អ្នកប្រុស លោកម្ចាស់គាត់មានការប្រជុំសំខាន់នៅ សណ្ឋាគារបាទ"ជេក, មានអារម្មណ៍អាណិតរាងតូចណាស់តែមិនដឹងធ្វើយ៉ាងម្ត៉េចទេ ទើបជួយអ្នកប្រុសរបស់ខ្លួនបាននោះទេ
"បាទ តោះលោកពូ"មាឌតូចឆ្លើយតែប៉ុននឹងក៏បើកទ្វារឡាន
ចូលទៅ ជេកក៏ទៅលើកវ៉ាលីដាក់ចូលគូទឡានខាងក្រោយហើយក៏
មកធ្វើតួនាទីជាតៃកុងឡាន រួចក៏បើកចេញពីអាកាសយានដ្ឋានឆ្ពោះទៅភូមិគ្រឹះតែម្តង។
"..."តាំងពីម៉ាក់និងបងប្រុសស្លាប់ទៅប៉ាមិនដែររវល់នឹងកូនទេ សូម្បីតែថ្ងៃបញ្ចប់ការសិក្សាក៏ប៉ាមិនបានទៅដែលហើយ
ឥឡូវក៏ប៉ាមិនមកទទួលខ្ញុំទៀត រាងតូចយំទាំងគ្មានសំលេង ជេកមើលតាមកញ្ចក់ខាងក្រោយឃើញអ្នកប្រុសខ្លួនយំ
ឡើយហើមភ្នែកទាំងគូរ គួរឲ្យអាណិតអ្នកប្រុសខ្លាំងណាស់។
គ្រឺត...គ្រឺត...(សំលេងទូរស័ព្ទ)
ហឹក...ហឹក... ថេយ៉ុងលឺសំលេងទូរស័ព្ទរោទ៍ឡើងមកក៏ប្រញាប់ជូតទឹក
ភ្នែកចេញរួចហើយទាញទូរស័ព្ទមកមើលថាជាលេខអ្នកណា
ខលមកឃើញលេខហើយក៏សំរួលអារម្មណ៍ម្តងទៀតរួចក៏
ចុចទទួលតែម្តងទៅ
"អាឡូ ជំរាបសួរលោកប៉ា"ថេយ៉ុង
(បាទ ប៉ាសុំទោសដែលមិនបានទៅទទួលកូន ហើយកូនចុះមកពីលើយន្តហោះយូរហើយរឺនៅ?)លោក
គីម ណាមជុង
"បាទ ប៉ាកូនចុះមកយូរហើយ ឥលូវកំពុងតែនៅតាមផ្លូវត្រឡប់ទៅភូមិគ្រឹះវិញ បើប៉ាគ្មានការអ្វីទេកូនដាក់ចុះហើយណា ចាំជួយគ្នានៅភូមិគ្រឹះណាប៉ា កូនស្រលាញ់ប៉ា"ថេយ៉ុង, និយាយហើយក៏ចុចផ្តាច់ទូរសព្ទទាំងដែលលោកគីមមិន
ទាន់និយាយចប់ផង
ទូត...ទូត...
(ប្រព័ន្ធទូរស័ព្ទបានកាត់ផ្តាច់)
To be continued
YOU ARE READING
សំណងស្នេហ៍អ្នកអង្គម្ចាស់ (Slow Update)
غير روائيB×B ចាប់ផ្ដើម 28/03/21 បញ្ចប់ XX/XX/XX