មកវិញហើយ សុំទោសដែលអោយរង់ចាំ🙏
តោះមកតភាគយើងវិញ
ភាគ3
ប្រទេសកូរ៉េ
ពួកយើងត្រលប់ទៅវិមាន ត្រកូល ចន វិញម្តង ឡានទំនើបស៊េរីចុងក្រោយបានបើកចូលមកក្នុងខ្លោងទ្វារ
វិមាន ម្ចាស់វិមានក៏ចុះមក អ្នកបំរើនិងអង្គរក្សទាំងអស់អោនគោរព
"ថ្វាយបង្គំព្រះអង្គ លោកមន្ត្រីគីមចាំទ្រង់នៅខាងក្នុង ក្រាបទូល" មេការ, ជុងគុកលឺហើយគ្រាន់តែងក់ក្បាលទទួលតែប៉ុណ្ណោះ ហើយដើរចូលមកខាងក្នុងវិមានតែម្តង ពេលចូលមកដល់ក្នុងបន្ទប់ទទួលភ្ញៀវក៏ឃើញបុរស
វយ័ប្រហែលខ្លួនម្នាក់អង្គុយរង់ចាំគេបាត់ទៅហើយ
"ថ្វាយបង្គំ ព្រះអង្គ ក្រាបទូល" លោកមន្ត្រី គីម
*Note:គីម ជេហូប ជាមន្ត្រីហើយក៏ជាមិត្តសម្លាញ់របស់ខ្លួនផងដែរ គេត្រូវជាលោកពូរបស់ថេយ៉ុង តែរាងក្រាស់មិនដឹងនោះទេ ព្រោះប៉ាថេយ៉ុងមិនសូវបានទាក់ទងគ្នាជាមួយជេហូបនោះទេ។
"ទៅដំណាក់សិក្សា ចាំនិយាយគ្នា" ជុងគុក, ដើរនាំមុខមិត្តទៅដំណាក់សិក្សារបស់ខ្លួន
នៅក្នុងដំណាក់សិក្សា
"មានរឿងអីឆាប់និយាយមកលោកមន្ត្រី" ជុងគុក, សួរទាំងដើរទៅអង្គុយលើសាឡុងក្នុងបន្ទប់
"ក្រាបទូល គឺ...ថានែ អើ" មន្ត្រី គីម រាងអេះអុញបន្តិច ព្រោះមិនដឹងថាទូលទ្រង់យ៉ាងម្តេចឲសាកសមនោះទេ
"លោកមន្ត្រី គីម ជេហូប តើមានអ្វីមែនទេ យើងឃើញលោកនៅគិតយូរហើយ ពេលណាបានលោកនិយាយ"ជុងគុក, ហៅឈ្មោះមិត្តខ្លួនទាំងរាងសង្កត់សំឡេងបន្តិចព្រោះ
ឃើញនៅអេះអុញយូរហើយតាំងពីចូលមកម្ល៉េះ
"ទូលបង្គំ និយាយហើយក្រាបទូល គឺក្រុមហ៊ុននៅសាខាទីក្រុងឡុងដ៍មានរឿងក្រាបទូល" មន្រ្តីគីម, និយាយហើយក៏អោនមុខចុះមិនហ៊ានសំឡឹងមុខមិត្ត
របស់ខ្លួនចំនោះទេ ព្រោះខ្លាចអំណាចភ្នែករបស់មិត្តខ្លួនទោះស្គាល់គ្នារាប់ឆ្នាំហើយក៏ដោយ
"តើមានរឿងអី ប្រាប់យើងអោយអស់មក" គ្រាន់តែលឺថានៅសាខាទីក្រុងឡុងដ៍ មានរឿងជុងគុកខឹងឡើងញរ័ខ្លួន
"គឺអនុប្រធាននៅសាខាទីនោះបានខលមកទូលបង្គំថា មានអ្នកលួចលឹបកេងប្រាក់ ក្រាបទូល" មន្ត្រីគីម
"អ្នកណាអីក៏ថ្លើមធំម្ល៉េះ ហ៊ានល្មើសច្បាប់ក្រុមហ៊ុនផង មិនចង់រស់ហើយមើលទៅ លោកមន្រ្តីគីមតើសើុបដឹងឬនៅថាជាអ្នកណា?" រាងក្រាស់សួរទៅមិត្តរបស់ខ្លួនដែលឈរនៅមុខខ្លួនទាំង
សំលេងរាបស្មើ ជាហេតុធ្វើឲខ្លួនឯងបែកញើសជោកថ្ងាស
"ដឹងហើយក្រាបទូលគឺលោកប្រធានឡាយអិន ក្រាបទូល ចឹងហើយបានទូលបង្គំមកទូលថ្វាយ តើទ្រង់គិតធ្វើយ៉ាងម្តេចជាមួយរឿងមួយនេះ ដែលក្រាបទូល?" មន្រ្តីគីម,សួរហើយក៏អោនមុខចុះម្តងទៀត
"លោកប្រាកដហើយថាជាលោកប្រធានឡាយអិន តើលោកមានភស្តុតាងដែររឺទេមន្ត្រីគីម បើមិនមានលោកកុំមកចោទប្រកាន់គេឲសោះណាលោក
មន្រ្តីគីម" ជុងគុក,សួរដោយសំលេងត្រជាក់បំផុត ធ្វើឲលោកមន្រ្តីលឺហើយព្រឺសម្បុរតែម្តង
"ព្រះអង្គទូលបង្គំមានភស្តុតាង ក្រាបទូល" មន្ត្រីគីមបានបង្ហាញភស្តុតាងទៅ មិត្តរបស់ខ្លួនមើល
ជុងគុកឃើញហើយគ្មានអ្វីនិយាយបន្តទៀតក៏ឲលោកមន្រ្តីចេញសិន
"មន្រ្តីគីមលោកទៅវិញសិនចុះទុករឿងនេះឲយើងទៅដោះស្រាយនៅសាខាទីក្រុងឡុងដ៍ដោយផ្ទាល់ ហើយលោកមិនបាច់ប្រាប់ទៅប្រធានសាខាទេ តែលោកប្រាប់អនុប្រធានសាខាទៅបានហើយ" ជុងគុក
"ក្រាបទូល ព្រះអង្គ ថ្វាយបង្គំលា" មន្ត្រីគីម ជេហូប អោនគោរពបន្តិចរួចក៏បើកទ្វារចេញទៅ
"មេទ័ពមីន ចូលមកជួបយើងនៅក្នុងដំណាក់សិក្សា បន្តិច" ជុងគុក ចុចទូរសព្ទហៅមនុស្សជំនិតឲចូលមកជួបខ្លួន
តុក...តុក...
"ចូលមក" រាងក្រាស់បានហៅអោយមនុស្សជំនិតចូល yoongiក៏រុញទ្វារចូលមក
"ថ្វាយបង្គំ ព្រះអង្គ តើទ្រង់មានការអ្វីអោយទូលបង្គំបំរើមែនទេ? ក្រាបទូល"yoongi, អោនគោរពបន្តិចហើយបានសួរទៅស្តេចរបស់ខ្លួន
"ឯងជួយទៅសើុបរឿងនៅក្រុមហ៊ុន សាខាទីក្រុងឡុងដ៍ថាតើមានរឿងដូចដែរលោកមន្រ្តី គីមនិយាយរឺក៏អត់? បើជាការពិតឯងនៅទីនោះចុះ ហើយចាំយើងទៅតាមក្រោយ ចេញទៅវិញចុះយើងចង់សម្រាក" ជុងគុក ផ្អែកខ្នងទៅនឹងបង្អែកកៅអីធ្វើការរបស់ខ្លួន
"ថ្វាយបង្គំលា ក្រាបទូល"yoongi,អោនគោរពរួចក៏បើកទ្វារចេញទៅស្ងាត់ៗ.
To be continued
Writer by 🐭កូនកណ្តុរស🐭
YOU ARE READING
សំណងស្នេហ៍អ្នកអង្គម្ចាស់ (Slow Update)
Literatura faktuB×B ចាប់ផ្ដើម 28/03/21 បញ្ចប់ XX/XX/XX