សំណងស្នេហ៍អ្នកអង្គម្ចាស់

87 9 0
                                    

ភាគ2
  ប្រទេសកូរ៉េ
              ក្រុមហ៊ុនសម្ព័ន្ធ ត្រកូលចន
    ចនគ្រុបជាក្រុមហ៊ុនផលិតរថយន្តមួយដែលធំជាងគេបង្អប់ប្រចាំប្រទេសកូរ៉េ។ ឡានស៊េរីទំនើបចុងក្រោយបង្អប់បានមកឈប់ចត នៅមុខក្រុហ៊ុនដោយមានមនុស្សជំនិតមកបើកទ្វារអោយចៅហ្វាយខ្លួន ជុងគុកចុះមកកូនចៅទាំងអស់ក៏អោនគោរព រាងក្រាស់បោះជំហានដើរទៅខាងមុខទាំងគ្មានស្នាមញញឹម តាំងពីបិតាខ្លួនសុគតមកម្ល៉េះទោះបីជាគ្មានស្នាមញញឹមក៏ដោយតែអាចធ្វើឲបុគ្គលិកស្រីៗពេញក្រុមហ៊ុនលង់ស្នេហ៍បានដែលណា ស្រីៗនៅក្នុងក្រុមហ៊ុនបានដាក់រហស្សនាមអោយរាងក្រាស់ថា "លោកប្រមុខ មុខងាប់"។
"អរុណសួស្តី លោកប្រមុខ"បុគ្គលិកក្នុងក្រុមហ៊ុនអោនគោរពរាង
ក្រាស់
"អឹម"ជុងគុក, គ្រាន់តែគ្រហឹមដើមកទទួលតែប៉ុណ្ណោះ ទូរសព្ទរាងក្រាស់បានរោទ៍ឡើងមក នាយក៏ដកយកមកមើលលេខថាជាអ្នកណាខលមក ពេលឃើញថាជាអ្នកណាហើយក៏រុញទ្វារoffice ចូលទៅខាងក្នុងដើម្បីស្រួលនិយាយទូរសព្ទជាមួយអ្នកម្ខាងទៀត។
    In office
      រាងក្រាស់ចុចទទួលទូរសព្ទទាំងមុខស្មើ
"មានការអីដែរលោករដ្ឋមន្ត្រី"ជុងគុក, សួរទាំងសំលេងរាបស្មើ ធ្វើឲអ្នកដែលខលមកមានអារម្មណ៍ថាព្រឺឆ្អឹងខ្នងតែម្តង
ហើយ
(ក្រាបទូល ព្រះអង្គគឺមានរឿងជាបន្ទាន់ដែរត្រូវឲ្យទ្រង់អនុម័តផ្ទាល់
ក្រាបទូល) លោកមន្ត្រី
"អឹម យើងដឹងហើយ តែមិនអាចទៅពេលនេះបានទេ ព្រោះបន្តិចទៀតយើងត្រូវចូលប្រជុំជាមួយម្ចាស់ភាគហ៊ុន ចឹងហើយចាំល្ងាចលោកមកជួបយើងនៅវិមានហើយលោក រដ្ឋមន្ត្រីចាំយើងនៅក្នុងដំណាក់សិក្សាចុះ"ជុងគុក, និយាយចប់ចុចផ្តាច់តែម្តងទាំងដែលអ្នកម្ខាងទៀតនិយាយមិនទាន់ចប់ផង ទុកទូរសព្ទនៅលើតុហើយក៏យកឯកសារមកពិនិត្យមើល
និងចុះហត្ថលេខា កំពុងតែផ្តោតអារម្មណ៍ជាមួយនិងឯកសារក៏មានសំលេងគោះទ្វារបន្លឺឡើងមក។
       តុក…តុក…
"ចូលមក" រាងក្រាស់ និយាយទាំងភ្នែកនៅតែសំលឹងឯកសារនៅឡើយ ដៃវិញក៏សីុញ៉េឯកសារដែលកញ្ញាលេខាយកមកអោយ
នាយ
"លោកប្រមុខ ដល់ម៉ោងប្រជុំហើយ" រាងតូចស្លៀកពាក់សិចសីុដែរត្រូវជាលេខាក៏ចូលមកហៅ
អគ្គនាយកព្រោះវាដល់ម៉ោងប្រជុំហើយ
"អឹម" ជុងគុក, ទំលាក់ប៊ិចចុះរួចក៏ងើបឈរឡើងសំរួលអាវក្រៅបន្តិចហើយក៏បោះជំហានចេញពីofficeសំដៅទៅបន្ទប់ប្រជុំ ដោយមានលេខានិងមនុស្សជំនិតដើរតាមពីក្រោយ។
     @បន្ទប់ប្រជុំ
  ការប្រជុំមានការស្មុកស្មាញខ្លាំងណាស់ ដោយសារម្ចាស់ភាគហ៊ុនទាំងអស់ខ្វែងគំនិតគ្នា មិនយល់ស្របនៅយោបល់របស់រាងក្រាស់
"បើពួកលោកមិនយល់ស្របទៅហើយ ចឹងរំសាយការប្រជុំទៅ" ជុងគុក ក៏ងើបដើរចេញទៅ ទាំងទឹកមុខស្មើតែម្តង ចូលមកដល់office ភ្លាមជុងគុកក៏ហៅមនុស្សជំនិតមកភ្លាមតែម្តង "មេទ័ព មីន នៅខាងក្រៅទេ" យ៉ុងហ្គី, គ្រាន់តែលឺសំលេងរាងក្រាស់ហៅភ្លាមក៏រុញទ្វារចូលមក
ភ្លាមតែម្តង
"ក្រាបទូល ព្រះអង្គទ្រង់មានការអ្វីមែនទេ" យ៉ុងហ្គី, សួររាងក្រាស់ដោយអោនគោរព
"យើងប្រាប់ប៉ុន្មានដងហើយថាពេលនៅក្រុមហ៊ុនឲហៅ
យើងថាលោកប្រមុខ មិនមែនហៅបែបនេះទេ បើមានលើកក្រោយទៀតឯងនឹងត្រូវធ្ងន់មិនខានទេ ឯងទៅរៀបចំឡានទៅបន្តិចទៀត យើងទៅវិមានវិញ" ជុងគុក, ស្តីឲកូនចៅជំនិតហើយក៏មកមើលឯកសាររបស់ខ្លួនបន្តទៀត
"បាទ លោកប្រមុខ" យ៉ុងហ្គី, ឆ្លើយរួចហើយក៏អោនគោរព រួចក៏បើកទ្វារចេញមកវិញ
       ……………
    ប្រទេសអង់គ្លេស
          ភូមិគ្រឹះត្រកូល គីម
"សូមស្វាគមន៍អ្នកប្រុសដែលត្រលប់មកវិញ" អ្នកបំរើទាំងអស់ចេញមកទទួលស្វាគមន៍រាងតូចដែលទើបតែត្រលប់មកពីប្រទេសក្រៅវិញ
"បាទ សួស្តីម៉ែដោះ នឹកណាស់ ខ្សឺតៗ" រាងតូចអោបនិងថើបម៉ែដោះជាច្រើនខ្សឺតដោយក្តីនឹករលឹក ម៉ែដោះក៏អោបតបវិញដែរ
"ម៉ែដោះក៏នឹកអ្នកប្រុសដែល តោះចូលទៅខាងក្នុង បន្តិចទៀតលោកម្ចាស់ត្រលប់មកវិញហើយ អ្នកប្រុសទៅបន្ទប់ចុះម៉ែដោះឲគេសំអាតបន្ទប់របស់អ្នក
ប្រុសរាល់ថ្ងៃហើយ ចាំពេលញាំុបាយល្ងាចចាំម៉ែដោះហៅអ្នកប្រុសចុះណា" ម៉ែដោះ
"បាទ ម៉ែដោះកូនទៅសិនហើយ បើលោកប៉ាមកក៏មិនបាច់ប្រាប់គាត់ទេណាម៉ែដោះ" ថេយ៉ុង, ផ្តាំផ្ញើរួចហើយក៏ឡើងទៅបន្ទប់ខ្លួនបាត់ ព្រោះនៅខឹងលោកប៉ាចឹងហើយក៏មិនចង់ជួបមុខខ្លាចឈ្លោះគ្នា។
"ពួកឯងយកវ៉ាលីអ្នកប្រុសឡើងទៅខាងលើទៅ"ម៉ែដោះ, ងាកទៅប្រាប់ស្រីបំរើដែលនៅឈរជិតគាត់
"ចាស ម៉ែដោះ" អ្នកបំរើស្រី
     គ្រាន់តែរាងតូចឡើងទៅផុតបន្តិចឡានរបស់លោក ណាមជុង ក៏ចូលមកចតនៅខាងមុខភូមិគ្រឹះតែម្តង អង្គរក្សក៏ចុះមកបើកទ្វារអោយ
"លោកម្ចាស់ អញ្ជើញត្រលប់មកវិញលឿនម៉្លេះ" ម៉ែដោះ
"អឹម តើកូនប្រុសយើងត្រលប់មកវិញឬនៅម៉ែដោះ?" លោកគីម សួរទៅម៉ែដោះទាំងដែលភ្នែកសំលឹងរកមើលរាងស្តើងដែរជាកូន ព្រោះបែកគ្នាយូរហើយចង់ជួបមុខតែនេះស្អីទៅវិញ ចូលមកដល់ផ្ទះបែបជាមិនឃើញទៅវិញ
"ចាស លោកម្ចាស់ គឺថា...នែ..អ្នកប្រុសគាត់នៅខាងលើលោកម្ចាស់" ម៉ែដោះ
"ហេតុអីគេមិននៅចាំខ្ញុំត្រលប់មកវិញសិនចឹង ហើយឡើងទៅតាំងពីស្មានណា ម៉ែដោះមិនឃាត់គេទេអី ហ៎ា" លោក គីម បានស្រែកឲម៉ែដោះយ៉ាងខ្លាំងឡើយលឺដល់ខាងលើ តែរាងតូចមិនខ្ចីខ្វល់អ្វីសោះឡើយ
"សុំទោស លោកម្ចាស់ នាងខ្ញុំឃាត់ដែរតែអ្នកប្រុសថា គាត់អស់កំលាំងខ្លាំងណាស់ក៏សុំឡើងទៅខាងលើតែម្តងទៅ" ម៉ែដោះ
    រាងស្តើងរបស់ថេយ៉ុង បានចុះមកដោយសំលៀកបំពាក់សិចសីុបំផុត ឡើយអ្នកបំរើប្រុសៗ មើលឡើងភ្លឹកតែម្តង
"កូនថេ តើកូនចង់ទៅណា នេះល្ងាចហើយណា" លោកគីម, សួរទៅកូនប្រុសតែមួយរបស់ខ្លួន
"បាទ ប៉ាកូនទៅចួបមិត្តភក្តិ" ថេយ៉ុង, ឆ្លើយជាមួយប៉ាខ្លួនហើយក៏ចេញមកក្រៅដើរសំដៅទៅរោងដាក់ឡាន យកឡានស៊េរីទំនើបចុងក្រោយបង្អស់បើកចេញទៅក្លឹប
"ម៉ែដោះមិនបាច់រៀបចំបាយទេ ខ្ញុំឡើងសម្រាកហើយ" លោកគីម
"ចាស លោកម្ចាស់" ម៉ែដោះ
         To be continued

សំណងស្នេហ៍អ្នកអង្គម្ចាស់ (Slow Update)Where stories live. Discover now