Episode 09 : Will everything be okay?

396 69 1
                                    

អង្គុយនិយាយគ្នាលេងយ៉ាងសប្បាយរីករាយសុខៗ ក៏លេចចេញមកនូវរូបរាងបុរសម្នាក់ដែលធ្វើឲ្យទាំងអស់គ្នាស្គាល់ច្បាស់ថាជាអ្នកណា ។

" ហេតុអីក៏ហៅពួកគេមកដែរ? "
ជុងគុក ក្រលេកភ្នែកទៅមើលមុខរបស់ មែរី

" គេជាប្អូនរបស់ខ្ញុំណា៎..." មែរី

" ខ្ញុំដឹង~~ មិនអីទេ ! ខ្ញុំទៅចាំនៅឡានមុន " ជុងគុក

" តើខ្ញុំគួរត្រឡប់ទៅវិញទេបង មែរី? " ជីមីន

" អត់...អទេ! មិនចាំបាច់ទៅណា៎ទាំងអស់បងអ្នកហៅឯងមកមិនឲ្យឯងទៅវិញភ្លាមៗបែបនេះទេ " មែរី

" ខ្ញុំគិតថាយើងមិនចាំបាច់ត្រូវគិតច្រើនទេ...ទៅទិញផ្កាទៅល្អទេ? " ថេហ្យុង

" ហឹម....ល្អណាស់ "

[ ហាងផ្កា ]
នៅជាន់ទីមួយនៃហាងផ្កានេះវាពោរពេញទៅដោយផ្កាកុលាបជាច្រើនពណ៌ ច្រើនប្រភេទដាក់តាំងបានយ៉ាងស្រស់ស្អាតពេញទីធ្លាដ៏ធំទូលាយ...មិនជ្រាបសោះថានេះជាការរៀបចំប្រចាំរបស់ហាងសម្រាប់ឲ្យភ្ញៀវទូទៅមើល ឬមួយក៏មានគម្រោងទុកមុនសម្រាប់ការរៀបចំបែបនេះ? ព្រោះវាពិតជាស្អាតនឹងមានគំនិតកែថ្នៃល្អខ្លាំងណាស់រៀបចំបានបែបនេះចំណាយលុយអស់មិនតិចនោះទេ ។

" ហេតុអីក៏ហាងហ៊ានចំណាយលុយដាក់ផ្កាតាំងច្រើនបែបនេះ? "
តាមការពិនិត្យមើលទៅតាមចំណេះដឹងទូទៅរបស់
ជីមីន គឺដឹងថាមួយប្លង់នេះអស់លុយមិនក្រោមខ្ទង់ម៉ឺនដុល្លារនោះទេ....

" ហេតុអីក៏ខ្ញុំត្រូវដើរមកជួបឯងនៅបន្ទប់នេះតែ 2 នាក់ដែរ?? "
ឃើញការតាំងលម្អទាក់ទាញក្រខ្សែភ្នែកទើប ជុងគុក សម្រេចចិត្តដើរចូលមកមើលតែគិតខុសមកដល់ខកបំណងធ្លាក់ដល់ថ្លើមព្រោះបានឃើញមុខរបស់មនុស្សដែលគេមិនចង់ឃើញ
( បើមិនចង់ឃើញមិចនឹងវិលជើងដើរចេញ
ទៅវិញ? 🌚 )

" សម្រាប់ថ្ងៃនេះសូមទោសផងដែលធ្វើឲ្យមានអារម្មណ៍មិនល្អពេលជួបមុខខ្ញុំ! " ជីមីន

" ដឹងខ្លួនក៏ល្អលើកក្រោយកុំឲ្យខ្ញុំជួបទៀត ព្រោះឃើញហើយវាធុញណាស់! "
ជុងគុក និយាយតែប៉ុន្នេះ ជីមីន ក៏ឆ្អែតហើយចង់ដើរចេញទៅហើយ....

  ស្នេហាក្នុងការចងចាំ  |  Kookmin  ft  TaekookWhere stories live. Discover now